ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ម្នាក់​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​លើ​គ្រែ

5 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Cradle Fund លោក Nazrin…

ម៉ា​ឡេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ម្ចាស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Cradle Fund លោក Nazrin Hassan ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​លើ​គ្រែ​របស់​ខ្លួន ដោយ​សារ​​តែ​ផ្ទុះ​ទូរស័ព្ទ​ដែល​កំពុង​ដាក់​សាក​ថ្ម​។

ថៅកែ​ដែល​បាន​ទៅ​រៀន​នៅ​អង់គ្លេស​រូប​នេះ ត្រូវ​បាន​គេ​ជឿជាក់​ថា បាន​ស្លាប់​ដោយ​សារ​​តែ​កម្ទេច​ទូរស័ព្ទ​បុក​ចំ​ក្បាល​ខាងក្រោយ បន្ទាប់​ពី​ទូរស័ព្ទ​របស់​លោក​ផ្ទុះ​ឆេះ​នៅ​លើ​គ្រែ​។  មូលហេតុ​នៃ​ការ​ស្លាប់​របស់​ម្ចាស់​ក្រុមហ៊ុន​អាយុ​៤៥​ឆ្នាំ ក៏​ត្រូវ​បាន​គេ​គិត​ថា អាច​មក​ពី​ឈ្លក់ផ្សែង​ពុល​ចេញពី​ថ្ម​ទូរស័ព្ទ ពេល​វា​កំពុង​ឆេះ​។

តាម​ការ​បង្ហើប​ប្រាប់​របស់​ប្អូនថ្លៃ​បាន​ឲ្យ​ដឹង​ថា លោក Hassan មាន​ទូរស័ព្ទ​ពីរ​គ្រឿង ដែល​មួយ​ជា​ទូរស័ព្ទ​ម៉ាក Blackberry និង​មួយទៀត​ម៉ាក Huawei​។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា មួយ​គ្រឿង​ណា​ជា​អ្នក​ផ្ទុះ​ឡើយ​។

បុគ្គលិក​ក្រុមហ៊ុន និង​អ្នក​ស្គាល់ បាន​នាំ​គ្នា​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​ស្លាប់​មួយ​នេះ ព្រោះតែ​លោក Hassan គឺជា​មនុស្ស​ល្អ និង ជា​អ្នកដឹកនាំ​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ