ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុប​​គ្នាឈ្លោះ​​តាមផ្លូវ លុះ​ដល់លើស្ពាន ​នាង​កាន់តែពុះកញ្ជ្រោលអារម្មណ៍…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​សង្សារ​មួយគូ បាន​ឈ្លោះប្រកែក​គ្នា​ ពេល​ជិះ​ម៉ូតូឌុប​គ្នា​នៅ​តាម​ដងផ្លូវ លុះ​មក​ដល់​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ក៏​ឈ្លោះប្រកែក​គ្នា​កាន់តែ​ខ្លាំង អស់​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង​ នៅ​តែ​មិន​ត្រូវ​គ្នា​ទៀត ស្រាប់តែ​ខាង​ស្រី​ក៏​រត់​ទៅ​អែប​បង្កាន់ដៃស្ពាន​ប៉ង​លោតទឹក​សម្លាប់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ មាន​សង្សារ​មួយគូ បាន​ឈ្លោះប្រកែក​គ្នា​ ពេល​ជិះ​ម៉ូតូឌុប​គ្នា​នៅ​តាម​ដងផ្លូវ លុះ​មក​ដល់​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ក៏​ឈ្លោះប្រកែក​គ្នា​កាន់តែ​ខ្លាំង អស់​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង​ នៅ​តែ​មិន​ត្រូវ​គ្នា​ទៀត ស្រាប់តែ​ខាង​ស្រី​ក៏​រត់​ទៅ​អែប​បង្កាន់ដៃស្ពាន​ប៉ង​លោតទឹក​សម្លាប់​ខ្លួន តែ​មិន​បាន​សម្រេច​ទេ ព្រោះ​សង្សារ​ស្ទុះ​ទៅ​ចាប់​ទាញ​មក​វិញ​ ។ ករណី​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣ ​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១២ ខែកក្កដា ស្ថិត​នៅ​លើ​ស្ពាន​ជ្រោយចង្វា ប៉ុន្តែ​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ថា ពួក​គេ​ទាស់​គ្នា​រឿង​អ្វី​នោះ​ទេ ។

តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា គូសង្សារ​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​វី ពណ៌​ស​ពាក់​ផ្លា​ក​លេខ កណ្តាល​១O-៥៤០២ តាម​ផ្លូវជាតិ​លេខ​៦​ឆ្ពោះ​មក​ស្ពាន​ជ្រោយចង្វា និង​បាន​ឈ្លោះ​គ្នា​តាម​ផ្លូវ​រហូត ។ ពេល​មក​ដល់​លើ​ស្ពាន ក៏​ឈប់​ម៉ូតូ​ឈ្លោះប្រកែក​គ្នា​កាន់តែ​ខ្លាំង​ឡើង ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​នាំ​គ្នា​ខ្លះ​ឈប់​រថយន្ត និង​ម៉ូតូ​ចោមរោម​មើល ។ ជម្លោះ​នេះ​បន្ត​អស់​ប្រមាណកន្លះ​ម៉ោង ក៏​នៅ​តែ​មិន​ត្រូវ​គ្នា ហើយ​ស្ត្រី​ជា​សង្សារ​ស្រាប់តែរ​ត់ទៅ​បម្រុង​លោតទឹក​ពីលើ​ស្ពាន តែ​ត្រូវ​បុរស​ជា​សង្សារ​រត់​ទៅ​តាម​ចាប់​បី​ដាក់​លើ​ម៉ូតូ​រួច​ជិះ​ឌុ​ប​គ្នា​ចេញ​បាត់​ទៅ​ក្រោម​ការ​ចោមរោម​មើល​កកកុញ ។

គេ​មិនដឹង​ថា គូសង្សារ​នេះ​ឈ្លោះប្រកែក​គ្នា​រឿង​អី​ឱ្យ​ពិតប្រាកដ​ទេ តែ​អ្នកខ្លះ​សង្ស័យកើត​ចេញពី​រឿង​ប្រចណ្ឌ ។ គេ​និយាយ​ថា បើ​នារី​រូប​នោះ​លោតទឹក​ស្លាប់​មែន​នោះ គឺជា​ការ​ស្លាប់​ដោយ​គ្មាន​ន័យ​បន្តិច​ណា​សោះឡើយ ។ប៉ុន្មាន​ថ្ងៃមុន​នេះ ក៏​មាន​នារី​ម្នាក់​ព្យាយាម​លោតទឹក​សម្លាប់​ខ្លួន​ដែរ តែ​ជា​ចៃដន្យ​អ្នកកាសែត​ម្នាក់​ដែល​ឆ្លងកាត់​លើ​ស្ពាន​ឃើញ​ទាន់ ក៏​ចូល​ទៅ​ឃាត់​នាង​ឱ្យ​បោះបង់​ចោល​ចេតនា​ចង់​សម្លាប់​ខ្លួន​បែប​នេះ ព្រមទាំង​បាន​សមត្ថកិច្ច​ជួយ​ណែនាំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ