ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឆេះ​​​ជិត​ព្រ​លាន​យន្តហោះ​​របួសជា​​ច្រើន​នាក់

5 ឆ្នាំ មុន

ប្រទេស​អេ​ហ្ស៊ី​ប ​៖ ​ការ​ផ្ទុះ​ឆេះ​មួយ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១២ ​កក្កដា នៅ​ឯ​ទីតាំង​ស្តុក​ប្រេង​ឥ​ន្ធ​នៈ​មួយ ស្ថិត​នៅ​ខាងក្រៅ​ព្រ​លាន​យន្តហោះ​ទីក្រុង​គែរ​អេ​ហ្ស៊ី​ប តែ​ពុំ​បណ្ដាល​ឲ្យ​មានការ​ប៉ះពាល់​ដល់​ចរាចរណ៍​អាកាស​ឡើយ​។​ នេះ​ជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​អាកាសចរណ៍​ស៊ី​វិល​អេ​ហ្ស៊ី​ប​។ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អេ​ហ្ស៊ី​ប ​MENA…

ប្រទេស​អេ​ហ្ស៊ី​ប ​៖ ​ការ​ផ្ទុះ​ឆេះ​មួយ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១២ ​កក្កដា នៅ​ឯ​ទីតាំង​ស្តុក​ប្រេង​ឥ​ន្ធ​នៈ​មួយ ស្ថិត​នៅ​ខាងក្រៅ​ព្រ​លាន​យន្តហោះ​ទីក្រុង​គែរ​អេ​ហ្ស៊ី​ប តែ​ពុំ​បណ្ដាល​ឲ្យ​មានការ​ប៉ះពាល់​ដល់​ចរាចរណ៍​អាកាស​ឡើយ​។​ នេះ​ជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​អាកាសចរណ៍​ស៊ី​វិល​អេ​ហ្ស៊ី​ប​។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អេ​ហ្ស៊ី​ប ​MENA ដែល​ដកស្រង់​ប្រភព​ព័ត៌មាន​សន្តិសុខ​មួយ​​និយាយ​ថា មនុស្ស​១២​នាក់​រង​របួស ត្រូវ​បាន​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រោយ​ការ​ផ្ទុះ​។​

ចំណែក​​អ្នកនាំពាក្យ​យោធា និយាយ​ថា​ ការ​ផ្ទុះ​កើត​មាន​ក្នុង​ឃ្លាំង​ផលិតផល​គីមី​មួយ មក​​ពី​ធាតុអាកាស​ក្ដៅ​ខ្លាំង​ពេក​។​ បើតាម​ទូរទស្សន៍​រដ្ឋ​រាយការណ៍​ថា ពួក​អ្នក​ពន្លត់ភ្លើង​អាច​​ពន្លត់ភ្លើង​បាន​។​

ប្រភព​ព័ត៌មាន​សន្តិសុខ​ជា​ច្រើន​និយាយ​ថា ឃ្លាំង​ដែល​កើត​មានការ​ផ្ទុះ​ឆេះ​ជា​របស់​កងទ័ព​។​ ហើយ​អាង​ស្តុក​ប្រេង​២​រង​ការ​ប៉ះពាល់ ក្រៅ​បរិវេណ​ព្រ​លាន​យន្តហោះ​។​ចំណែក​​រដ្ឋមន្ត្រី​អាកាសចរណ៍​ស៊ី​វិល​បញ្ជាក់​ថា ចរាចរណ៍​អាកាស​ពុំ​រាំងស្ទះ ដោយ​ការ​​ផ្ទុះ​ឆេះ​នោះ ​ដែល​គេ​ស្ដាប់​ឮ​ក្នុង​តំបន់​ទាំងមូល​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ