ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរិត​ឆេវឆាវ​គួរតែ​កែ​ចោល​បែប​ណា​ទៅ ?

5 ឆ្នាំ មុន

ប្រសិនជា​អ្នកមាន​ចរិត​ឆាប់​ឆេវឆាវ អ្នក​អាច​កែ​តាម​វិធី​ខាងក្រោម​នេះ​បាន ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​នៅ​ពេល​ដែល​អ្នក​ស្រាប់តែ​មាន​ចរិត​ឆេវឆាវ អ្នក​អាច​ទប់ខ្លួន​ជា​មុន​សិន ដោយ​អ្នក​អាច​​គិត​ក្នុង​ចិត្ត​ថា ៣​នាទី​ក្រោយ​ទើប​បញ្ចេញ​ចេញ​មក​ក្រៅ ។…

ប្រសិនជា​អ្នកមាន​ចរិត​ឆាប់​ឆេវឆាវ អ្នក​អាច​កែ​តាម​វិធី​ខាងក្រោម​នេះ​បាន ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​នៅ​ពេល​ដែល​អ្នក​ស្រាប់តែ​មាន​ចរិត​ឆេវឆាវ អ្នក​អាច​ទប់ខ្លួន​ជា​មុន​សិន ដោយ​អ្នក​អាច​​គិត​ក្នុង​ចិត្ត​ថា ៣​នាទី​ក្រោយ​ទើប​បញ្ចេញ​ចេញ​មក​ក្រៅ ។ ដូចនេះ​អ្នក​អាច​រាប់​ឲ្យ​គ្រប់​៣​នាទី​ក្នុង​ចិត្ត នោះ​ចរិត​នេះ​នឹង​អាច​ថយ​ខ្លះ មិនសូវ​ពុះកញ្ជ្រោល​ដូច​ពេល​ដំបូង​នោះ​ទេ ។

2.​នៅ​ពេល​ដែល​អ្នក​ជិត​បញ្ចេញ​កំហឹង​មក​ក្រៅ អ្នក​គួរតែ​បង្វែ​ល​អារម្មណ៍​របស់​អ្នក​ទៅ​ធ្វើ​រឿង​ផ្សេង​បាន ។

3.​នៅ​ពេល​ដែល​អ្នក​ជួបនឹង​បញ្ហា អ្នក​គួរតែ​គិត​ឲ្យ​បាន​ច្រើន ដោយ​មិន​គួរ​តែងតែ​មួល​ម៉ៅ​ដាក់​គេឯង​នោះ​ទេ ។

4.​អ្នក​គួរតែ​រៀន​ចេះ​អត់ធ្មត់ អត់ឱន និង​អធ្យាស្រ័យ​ដល់​អ្នក​ដទៃ ទើប​អាច​កែ​ចរិត​នេះ​ចោល​បាន ។

5.​អ្នក​គួរតែ​កាត់​បន្ថយ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ទើប​អារម្មណ៍​អ្នក​មិនសូវ​ឆាប់​ឆេវឆាវ ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ