ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​លិខិត​ផ្ញើ​ជូន​លោក​ត្រាំ​ លោក​គី​ម​សម្ដែង​សុទិដ្ឋិនិយម

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​និង​កូរ៉េ​ខាងជើង​ ៖ ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​កាលពី​ថ្ងៃ​ទី​១២​ កក្កដា បាន​លាតត្រដាង​ថា​ លោក​បាន​ទទួល​សារលិខិត​មួយ​ច្បាប់​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង…

សហរដ្ឋអាមេរិក ​និង​កូរ៉េ​ខាងជើង​ ៖ ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​កាលពី​ថ្ងៃ​ទី​១២​ កក្កដា បាន​លាតត្រដាង​ថា​ លោក​បាន​ទទួល​សារលិខិត​មួយ​ច្បាប់​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ​ជុង​អ៊ុ​ន​ ដោយ​ក្នុង​សារលិខិត​នេះ លោក​គី​ម​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​អនាគត​នៃ​ទំនាក់ទំនង រវាង​កូរ៉េ​ខាងជើង ​និង​សហរដ្ឋអាមេរិក​។

ក្នុង​សារលិខិត​នេះ​ដែល​លោក​ត្រាំ​ចេញផ្សាយ​តាម​ TWITTER លោក​គី​ម ​ជុង​អ៊ុ​ន ​ហៅ​ការ​ជួប​គ្នា​ជា​ប្រវត្តិសាស្ត្រ​ដែល​លោក​បាន​ធ្វើ កាលពី​ពាក់កណ្ដាល​ខែមិថុនា​ នៅ​សិង្ហ​បុរី​ជាមួយ​លោក​ត្រាំ​ថា ជា​ការ​ចាប់ផ្ដើម​នៃ​ដំណើរការ​ល្អ​មួយ​។

លោក​គី​ម ​ជុង​អ៊ុ​ន​សរសេរ​ថា ឆ​ន្ទះ​មុតមាំ ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ស្មោះស្ម័គ្រ និង​ការ​ខិតចូល​ជិត​គ្នា ដែល​រូប​ខ្ញុំ ​និង​ឯកឧត្ដម​បាន​ធ្វើ ក្នុង​គោលបំណង​បង្កើត​អនាគត​ថ្មី​មួយ​រវាង​កូរ៉េ​ខាងជើង ​និង​សហរដ្ឋអាមេរិក ច្បាស់​ណាស់​នឹង​ទទួល​បាន​ផ្លែផ្កា​។ ​ខ្ញុំ​ជឿជាក់​ផង​ដែរ​ថា ​ការ​រីក​ចម្រើន​ជា​ប្រវត្តិសាស្ត្រ​នានា​ដែល​សម្រេច​បាន សំដៅ​ជម្រុញ​ទំនាក់​ទំនង​​រវាង​កូរ៉េ​ខាងជើង ​និង​សហរដ្ឋអាមេរិក នឹង​អាច​ឲ្យ​យើង​រៀបចំ​ការ​ជួប​គ្នា​ថ្មី​មួយ​ទៀត​។

តាម ​TWITTER ​លោក​ត្រាំ​ចាត់​ទុក​សារលិខិត​ចុះ​ថ្ងៃ​ទី​៦​កក្កដា​នោះ ជា​ភាសា​កូរ៉េ​ និង​ជា​ភាសា​អង់គ្លេស​ថា ​ជា​ការ​បង្ហាញ​សមានចិត្ត​ពី​សំណាក់​លោក​គី​ម​។ ​លោក​ប្រកាស​ថា ការ​រីក​ចម្រើន​ធំ​មួយ​កំពុង​កើត​មាន​។

កាលបរិច្ឆេទ​នៃ​សារលិខិត​នេះ​វា​ជាន់​គ្នា​ទាំងស្រុង​ជាមួយ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក MIKE POMPEO នៅ​ក្រុង​ព្យុ​ង​យ៉ាង​។ ​បន្ទាប់​ពី​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​នោះ លោក MIKE POMPEO ​បាន​ស្វាគមន៍​ដល់​ការ​រីក​ចម្រើន​នានា​ដែល​សម្រេច​​បាន ប៉ុន្តែ​ក្រុង​ព្យុ​ង​យ៉ាង​ ចាត់​ទុក​ការ​ចរចា​នោះ​ថា​ គួរ​ឲ្យ​សោកស្ដាយ​ទៅ​វិញ​។

អា​មេ​រិ​ក​ចោទ​ក្រុង​ព្យុ​ង​យ៉ាង​ថា​ ពង្វាង​ទណ្ឌកម្ម​ អ​.​ស​.​ប សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១២​ កក្កដា​ បាន​ចោទប្រកាន់​កូរ៉េ​ខាងជើង​ថា ​ពង្វាង​ទណ្ឌកម្ម​ អ​.​ស​.​ប ​លើ​ប្រេង​ចម្រាញ់​ដោយ​ផ្ទេរ​ប្រេង​ខុសច្បាប់​ក្នុង​សមុទ្រ​។

​ក្នុង​លិខិតតវ៉ា​មួយ​បញ្ជូន​ដល់​គណៈកម្មាធិការ​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាងជើង​របស់​ក្រុម​ប្រឹក្សាសន្តិសុខ ក្រុង​វ៉ា​ស៊ិន​តោន​សរសេរ​ថា យោង​តាម​បណ្ដា​ព័ត៌មាន​របស់​យើង រវាង​ថ្ងៃ​ទី​១​ មក​រា ​និង​ថ្ងៃ​ទី​៣០ ​ឧសភា បណ្ដា​នាវា​ដឹក​ប្រេង​បាន​ចូល​យ៉ាងតិច​៨៩​លើក​ក្នុង​បណ្ដា​កំពង់​ផែ​កូរ៉េ​ខាងជើង ប្រហែលជា​ដើម្បី​ផ្ដល់​បណ្ដា​ផលិតផល​ប្រេង​ចម្រាញ់ ដែល​ផ្ទេរ​ដោយ​ខុសច្បាប់ នា​ឱកាស​ប្រតិបត្តិការ​ផ្ទេរ​ប្រេង​រវាង​នាវា​ទាំងឡាយ​ក្នុង​សមុទ្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ