ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖​មិន​ត្រូវ​បង្ខំ​កម្ពុជា​ឲ្យ​បោះបង់​ឯករាជ្យ​ទាំង​មិនដឹង​ស្ថាន​ជាក់ស្តែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​សហភាព​អឺរ៉ុប​(EU)​មិន​អាច​មក​បង្ខំ​ឲ្យ​កម្ពុជា​បង់​ចោល​ឯករាជ្យ​របស់​ខ្លួន​ទាំង​មិនដឹង​ស្ថាន​ការ​ជាក់ស្តែង​នៅ​កម្ពុជា ។ ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​សហភាព​អឺរ៉ុប​ព្រមាន​ថា…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​សហភាព​អឺរ៉ុប​(EU)​មិន​អាច​មក​បង្ខំ​ឲ្យ​កម្ពុជា​បង់​ចោល​ឯករាជ្យ​របស់​ខ្លួន​ទាំង​មិនដឹង​ស្ថាន​ការ​ជាក់ស្តែង​នៅ​កម្ពុជា ។

ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​សហភាព​អឺរ៉ុប​ព្រមាន​ថា នឹង​ដក​កម្ពុជា​ចេញពី​គម្រោង​អនុគ្រោះ​ពន្ធ​ប្រសិនបើ​បើក​វិធានការ​ចុង​ក្រោយ​របស់​ពួក​គេ​ត្រូវ​បរាជ័យ ។ លោក សុខ    ឥ​សាន អ្នកនាំពាក្យ​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ កក្កដា សហភាព​អឺរ៉ុប ត្រូវ​ដឹង​សភាពការណ៍​ជាក់ស្ដែង​កម្ពុជា​មិន​ត្រូវ​បង្ខំ​ឲ្យ​កម្ពុជា​បោះបង់​ចោល​នូវ​ឯករាជ្យ​របស់​ខ្លួន ដើម្បី​ទទួល​បាន​នូវ​អនុគ្រោះ​ពន្ធ​នោះ​ទេ ។ជាមួយ​គ្នា​នោះ​ដែរ​លោក​បាន​ថា សហភាព​អឺរ៉ុប​ព្រមាន​ដក​កម្ពុជា​ចេញពី​គម្រោង​អនុគ្រោះ​ពន្ធ បញ្ហា​ទាំងនេះ​ជា​រឿង​របស់​ពួក​គាត់ ដូច្នេះ​កម្ពុជា​គ្មាន​សិទ្ធិ​អំណាច​មក​រារាំង​ពួក​គាត់​ឡើយ ។

លោក​បញ្ជាក់​ថា ក៏​ប៉ុន្ដែ​គាត់​ត្រូវ​តែ​ផ្សារ​ភ្ជាប់​នឹង​សភាពការណ៍​ពិត​ជាក់ស្ដែង​នៅ​កម្ពុជា​មិន​គ្រាន់តែ​មាន​និន្នាការ​នយោបាយ​កាន់ជើង​អតីត​បក្ស​ប្រឆាំង ហើយ​មក​បង្ខំ​ឲ្យ​កម្ពុជា​បោះបង់​ចោល​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ខ្លួន ដើម្បី​បាន​ទទួល​នូវ​ការ​អនុគ្រោះ​ពន្ធ​នោះ​ទេ មិន​សាក​សម​ទេ ។
អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​គូសបញ្ជាក់​បន្ថែម​ថា ប្រសិនបើ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មានការ​ធ្លាក់​ចុះ​ពិតមែន ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​រស់​មិន​បាន​ឡើយ​ដូច​ទៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ របស់​លោក លន់ ណ​ន់ ក៏​ដូច​ជា របប​កម្ពុជា​ប្រជាធិបតេយ្យ ។ លោក​ក៏​បាន​លើក​ឡើង​ថា ការ​វាយតម្លៃ​របស់​សហភាព​អឺរ៉ុប​មក​កម្ពុជា​បាន​ផ្ទុយ​ពី​ការ​ពិត ដោយសារ​តែ​កម្ពុជា​មានការ​គោរព​សិទ្ធិ​មនុស្ស​លើកកម្ពស់​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​សេរី​ពហុបក្ស​នេះ​ហើយ​បានជា​កម្ពុជា​ដំណើរការ​ដោយ​រលូន ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ។

សូម​ជម្រាប​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប​ប់​ពី​គណៈកម្មការ​អឺរ៉ុប បាន​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញពី​ទីក្រុង​ប្រ៊ុ​យ​សែ​ល កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​ធ្វើការ​ព្រមាន​ដក​កម្ពុជា​ចេញពី​គម្រោង​អនុគ្រោះ​ពន្ធ​ដោយ​អះអាង​ថា គឺជា​វិធានការ​ចុង​ក្រោយ ប្រសិនបើ​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​បញ្ហា​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ និង​នយោបាយ​នៅ​កម្ពុជា​ត្រូវ​បរាជ័យ ។

ស្នងការ​ពាណិជ្ជកម្ម​នៃ EU លោកស្រី Cecillia Malmstrom បាន​លើក​ឡើង​ក្នុង​ថ្លែង​ថា សហភាព​អឺរ៉ុប​មាន​មោទនភាព​ផ្ដល់​ឲ្យ​ប្រទេស​ដែល​ងាយ​រង​គ្រោះ​បំផុត​ខាង​សេដ្ឋកិច្ច​នៅ​ជុំវិញ​ពិភពលោក​ជាមួយនឹង​ការ​ទទួល​បាន​ដោយ​សេរី​នូវ​ការ​នាំ​ចូល​ទំនិញ​ចូល​ទៅ​កាន់​ទីផ្សារ ។ គំនិត​ផ្តួចផ្ដើម​នៃ​អ្វី​ៗ​ទាំងអស់​លើកលែងតែ​អាវុធ (Everything But Arms) មាន​ឥទ្ធិពល​ជា​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ និង​ការ​លុប​បំបាត់​ភាព​ក្រីក្រ​នៅ​កម្ពុជា ។ ស្នងការ​ពាណិជ្ជកម្ម​បញ្ជាក់​ថា «​ការ​ដក​ប្រទេស​កម្ពុជា​ចេញពី​គ្រោង​ការណ៍​ពាណិជ្ជកម្ម គឺជា​វិធានការ​នៃ​ជម្រើស​ចុង​ក្រោយ ប្រសិនជា​កិច្ច​ខិតខំ​ប្រឹង​ផ្សេង​ទៀត​ទាំងអស់​របស់​យើង​បាន​បរាជ័យ ដើម្បី​ដោះស្រាយ​ការ​ព្រួយបារម្ភ​ទាំងនេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ