ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ច្រើន​រយ​នាក់​នាំ​គ្នាស្រែក​​ថា «លោក​ត្រាំ​ពុំ​ត្រូវ​បាន​…ទេ​»

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ និង​អង់គ្លេស ​៖ ​មនុស្ស​ជា​ច្រើន​រយ​នាក់​កាលពី​យប់​ថ្ងៃ​ទី​១២ ​កក្កដា ២០១៨ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ឡុ​ង​ដ៏ ប្រឆាំង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ ​នៅ​អង់គ្លេស​។…

សហរដ្ឋអាមេរិក​ និង​អង់គ្លេស ​៖ ​មនុស្ស​ជា​ច្រើន​រយ​នាក់​កាលពី​យប់​ថ្ងៃ​ទី​១២ ​កក្កដា ២០១៨ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ឡុ​ង​ដ៏ ប្រឆាំង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ ​នៅ​អង់គ្លេស​។

ពួក​បាតុករ​ប្រមូលផ្ដុំ​គ្នា​នៅ​មុខរ​បងសំណាញ់​ដែក​នៃ WINFIELD HOUSE ជា​និវេសន​ដ្ឋាន​​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក ស្ថិត​នៅ​ក្នុង​ REGENT’S PARK ជា​កន្លែង​លោក​ត្រាំ ​សម្រាក​យប់​ដំបូង​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ​រួម​ជាមួយ​ភរិយា លោកស្រី​មី​ឡា​នី​ញ៉ា​។​ ពួក​បាតុករ​បាន​ស្រែក​​ពាក្យ​ថា លោក​ត្រាំ​ពុំ​ត្រូវ​បាន​ស្វា​គម​ន៍​ទេ​។​ រយៈពេល​ជិត​១​ម៉ោង​កន្លះ ពួក​បាតុករ​បាន​នាំ​គ្នា​ស្រែក​ខ្លាំង​ៗ​បរិហារ​នយោបាយ​អន្តោប្រវេសន៍ បរិយាកាស ឬគ្រឿង​សព្វាវុធ​របស់​លោក​ត្រាំ​។​

ពួក​គេ​នាំ​គ្នា​វាយ​ឆ្នាំង ផ្លុំ​កញ្ចែរ ​ព្រមទាំង​ស្រែក​តាម​មេក្រូ​ ហើយ​នៅ​លើ​ប៉ង់​កាត​នានា​ពួក​បាតុករ​សរសេរ​ថា ជាមួយ​លោក​ត្រាំ​ តើ​ជា​ទំនាក់ទំនង​ពិសេស​មួយ​ឬ? ​យើង​និយាយ​យ៉ាង​ខ្លី​ថា​ ទេ​។​ ចូរ​ឈប់​កុហក​ទៀត​ទៅ​។​ លោក​ត្រាំ​ជា​មនុស្ស​គ្រោះថ្នាក់​បំផុត​សម្រាប់​ភព​ផែនដី​។

មាន​បាតុកម្ម​ប្រឆាំង​លោក​ត្រាំ​ធំ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​សិប​ពាន់​នាក់​នា​ថ្ងៃ​ទី​១៣​កក្កដា​នៅ​ទីលាន TRAFALGAR SQUARE នៃ​រាជធានី​អង់គ្លេស​។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី THERESA MAY នា​ថ្ងៃ​ទី​១២​កក្កដា នា​ឱកាស​នៃ​ទស្ស​នកិច្ច​របស់​លោក​ត្រាំ បាន​រៀបចំ​សម្រាប់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​អា​មេ​រិ​ក ក្រោយ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​។​ លោក​ស្រី​ប៉ុនប៉ង​ឆ្លៀតឱកាស​នៃ​ទស្ស​កិ​ច្ច​ដំបូង​នោះ​របស់​លោក​ត្រាំ​នៅ​ប្រទេស​លោកស្រី​ដើម្បី​ពង្រឹង​ទំនាក់ទំនង ពិសេស​ខាង​ពាណិជ្ជកម្ម​រវាង​អង់គ្លេស​និង​សហរដ្ឋអាមេរិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ