ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិភាក្សា​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ដើរ​លើ​ផ្លូវ​ល្អ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​ពីរ ​៖ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក MOON JAE IN បាន​​ថ្លែង​នា​ថ្ងៃ​ទី​១២​ កក្កដា ​ថា ការ​ពិភាក្សា​លើ​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​…

ប្រទេស​កូរ៉េ​ទាំង​ពីរ ​៖ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក MOON JAE IN បាន​​ថ្លែង​នា​ថ្ងៃ​ទី​១២​ កក្កដា ​ថា ការ​ពិភាក្សា​លើ​ការ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ កំពុង​ដើរ​លើ​ផ្លូវ​ដ៏​ល្អ ហើយ​ការ​រិះគន់​នានា​របស់​កូរ៉េ​ខាងជើង​ប្រឆាំង​ក្រុង​វ៉ា​ស៊ិ​ន​តោន ត្រួ​វ​ចាត់​ទុក​ថា ​ជា​យុទ្ធ​សាស្ត្រ​ចរចា​មួយ​។

កាលពី​ថ្ងៃ​ទី​៧ ​កក្កដា ​កូរ៉េ​ខាងជើង​បាន​ចោទ​អា​មេ​រិ​កថា បង្ហាញ​ការ​ទាមទារ​ទាំងឡាយ​របៀប​អ្នកលេង ក្រោយ​ការ​ចរចា​១​ថ្ងៃ​កន្លះ​ជាមួយ​ពួក​អា​មេ​រិ​ក​នៅ​ក្រុង​ព្យុ​ង​យ៉ាង ដែល​ផ្ទុយ​ពី​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក MIKE POMPEO ដែល​សរសើរ​ពី​ការ​រីក​ចម្រើន​នានា​សម្រេច​បាន​ក្នុង​ឱកាស​នៃ​ការ​ចរចា​គ្នា​នោះ​។

លោក MOON JAE IN​ ដែល​អះអាង​បែប​នេះ​ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១២ ​កក្កដា​ នៅ​សិង្ហ​បុរី បាន​ទទួលស្គាល់​ថា ​ការ​ចរចា​រវាង​កូរ៉េ​ខាងជើង​ និង​សហ​រដ្ឋ​អាមេរិក​ពុំ​ងាយស្រួល​ឡើយ និង​ថា ​គេ​ត្រូវការ​ពេលវេលា​ ដើម្បី​ឲ្យ​ការ​ចរចា​អាច​សម្រេច​បាន​ជោគជ័យ​។

លោក​បន្ត​ថា​ គ្មាន​មនុស្ស​ណា​ម្នាក់​មាន​សុទិដ្ឋិនិយម​ខ្លាំង​ជ្រុល លើ​លទ្ធផល​នានា​ឡើយ ប៉ុន្តែ​តាម​ទស្សនៈ​របស់ខ្ញុំ ការ​ចរចា​នោះ​នឹង​ទទួល​ជោគជ័យ ប្រសិនបើ​កូរ៉េ​ខាងជើង​រំសាយ​​នុយក្លេអ៊ែរ​ទាំងស្រុង និង​ប្រសិនបើ​សហគមន៍​អន្តរជាតិ​ផ្ដល់​ដល់​ប្រទេស​នោះ​នូវ​ការ​ធានា​ទាំងឡាយ​ដល់​សន្តិសុខ​របស់​គេ​។​ តាម​លោក​យល់​ការ​ចរចា​កំពុង​ដើរ​លើ​ផ្លូវ​​ដ៏​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ