ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ក្លៀក​ខ្មៅ​ វិធី​ធម្ម​ជាតិ​ទាំង​នេះ​អាច​ជួយ​បាន

5 ឆ្នាំ មុន

១-តើ​អ្នក​កំពុ​តែ​បារម្ភ​អំពី​បញ្ហា​ក្លៀក​ខ្មៅ​មែន​ទេ? នៅ​លើ​លោក​នេះ​មាន​ស្ត្រី​ច្រើន​ណាស់​​ដែល​កំពុង​តែ​ភ័យ​ខ្លាច​ចំពោះ​ការ​ស្លៀកពាក់ ជា​ពិសេស​អាវ​វាល​ដោយសារ​តែ​ក្លៀក​ខ្មៅ ។ បញ្ហា​បែប​នេះ​មិនមែន​កើតឡើង ភ្លាម​ៗ​នោះ​ទេ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ យើង​មាន​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​យ៉ាង​សាមញ្ញ​ដែល​ស្ត្រី​គ្រប់​រូប អាច​អនុវត្ត​បាន​ដើម្បី​ឲ្យ​ក្លៀក និង​កន្លែង…

១-តើ​អ្នក​កំពុ​តែ​បារម្ភ​អំពី​បញ្ហា​ក្លៀក​ខ្មៅ​មែន​ទេ?

នៅ​លើ​លោក​នេះ​មាន​ស្ត្រី​ច្រើន​ណាស់​​ដែល​កំពុង​តែ​ភ័យ​ខ្លាច​ចំពោះ​ការ​ស្លៀកពាក់ ជា​ពិសេស​អាវ​វាល​ដោយសារ​តែ​ក្លៀក​ខ្មៅ ។ បញ្ហា​បែប​នេះ​មិនមែន​កើតឡើង ភ្លាម​ៗ​នោះ​ទេ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ យើង​មាន​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​យ៉ាង​សាមញ្ញ​ដែល​ស្ត្រី​គ្រប់​រូប អាច​អនុវត្ត​បាន​ដើម្បី​ឲ្យ​ក្លៀក និង​កន្លែង ផ្សេង​ៗ ទៀត​នៃ​រាង​កាយ​មាន​ភាព​ភ្លឺ​ថ្លា ឬ​ស​ឡើង​វិញ​បាន ។

២-ប្រើ​សារធាតុ​ធម្មជាតិ​ណា​ដែល​ធ្វើ​ឲ្យ​ស ៖

ស្ត្រី​ម្នាក់​អាច​ប្រើ​សារធាតុ​ធ្វើ​អោយ​ស្បែក​ក្លៀក​របស់​ពួក​គេ​សបាន ។ មាន​បន្លែ និង​ផ្លែ​ឈើ​ជា​ច្រើន​ដែល​អ្នក​ទាំងអស់​គ្នា​សុទ្ធតែ​មាន​គ្រប់​គ្នា​ក្នុង ចង្ក្រាន​បាយ ។ អាហារ​ទាំង​អស់នេះ​មាន​នាទី​ជា​សារធាតុ​សម្លាប់​បាក់តេរី​, អាស៊ីត និង​សារធាតុ​សម្លាប់​មេរោគ​ទៀត​ផង ។ ដូច្នេះ​វា​អាច​ជា​ជួយ​ធ្វើ​ឲ្យ​ស្បែក​វិល​មក​សភាព​ស​ឡើង​វិញ​ដោយ​ធម្មជាតិ​បាន ។

ក្រូចឆ្មារ​គឺជា​សារធាតុ​មួយ​ដែល​យើង​និយាយ​នោះ​ហើយ ព្រោះ​វា​អាច​ដុស​សម្អាត​នៅ​លើ​ស្បែក​បាន​យ៉ាង​ល្អ ។

ចំណិត​ត្រសក់ ស្តើង​ៗ​ក៏​ល្បី​ថា​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ឡើងជា​ពណ៌​ខ្មៅ នៅ​លើ​ស្បែក​ផង​ដែរ ។ ទឹក​ដែល​ចេញពី​ចំណិត​ត្រសក់​ដែល ស្តើង​ៗ​នេះ​នឹង​មាន​ប្រសិទ្ធភាព​យ៉ាង អស្ចារ្យ​នៅ​លើ​ស្បែក​ក្លៀក​របស់​អ្នកជា​មិន​ខាន ។

ចូរ​ដាក់​ត្រសក់​ដែល​ចិត​រួច​នៅ​លើ​កន្លែង​ដែល​មាន​បញ្ហា ព្រមទាំង​យក​ចំណិត​ត្រសក់ ស្តើង​ៗ ឬ​ទឹក​របស់​វា​ដាក់​នៅ​កន្លែង​នោះ​ផង​ដែរ​ទៅ ។

សម្ភារ​សម្រាប់​លាប​ស្បែក ឬ​ក្រែ​ម​ដុស​សម្អាត​ស្បែក​ដែល​មាននៅ​ផ្ទះ​ស្រាប់ វា​មិន​ខុស​គ្នា​នឹង​សម្ភារ​សម្រាប់​លាប​សម្អាត​ស្បែក​មុខ​ឡើង ហើយ​កាលណា​ដែល​វា​ត្រូវ​បាន​បង្កើត​​សម្រាប់​សម្អាត​ស្បែក​មុខ​បែប​នេះ វា​ក៏​មាន​ឥទ្ធិពល​ដូច​គ្នា​ទៅ​លើ​ស្បែក​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​ផង​ដែរ ជា​ពិសេស​ស្បែក​ក្លៀក​ដែល​ខ្មៅ​នេះ​តែ​ម្តង ។

ល្បាយ​លាយ​គ្នា​ដោយ​ប្រើ​ទឹក​ត្រសក់​, ទឹកក្រូច​ឆ្មារ និង​ល្មៀត​នឹង​មាន​ប្រសិទ្ធភាព​យ៉ាង​អស្ចារ្យ​ជា​មិន​ខាន ។ វា​ត្រូវការ​ដាក់​នៅ​ជាប់​នឹង​ស្បែក​ក្លៀក​នោះ​យូរ​បន្តិច បន្ទាប់​មក​ចាំ​លាង​វា​ចេញ ។

ល្បាយ​លាយ​គ្នា​ដោយ​ប្រើ​ទឹកក្រូច​ឆ្មារ ទឹកឃ្មុំ​, យ៉ា​អួរ​ក៏​នឹង​មាន​មាន​ប្រសិទ្ធភាព​អស្ចារ្យ​ដែរ ។ ខណៈ​ពេល​ដែល​ទឹកក្រូច​ឆ្មារ​គឺជា​សារធាតុ​ធ្វើ​ឲ្យ​ស្បែក​ស​ពី​ធម្មជាតិ ការ​ច្របល់​ចូល​គ្នា​ជាមួយ​ទឹកឃ្មុំ ឬ​យ៉ា​អួ​នឹង​ជួយ​កាត់​បន្ថយ​និន្នាការ​ដែល​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​បាន​តាម​រយៈ ការ​ទឹកក្រូច​ឆ្មារ ។

៣-ប្រើ​ផលិតផល​ដែល​មាន​សារធាតុ Exfoliating សារធាតុ Exfoliate មាន​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​៖

កំចាត់​ចោល​កោសិកា ងាប់​ៗ, ធ្វើ​អោយ​ស្បែក​ស​ឡើង​វិញ, ប្រើ​ទឹកដោះគោ, ទឹកដោះគោ​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ខ្លាញ់ និង​វីតាមីន សំខាន់​ៗ​សម្រាប់​ជួយ​លាង​សម្អាត​យ៉ាង​មាន​ប្រសិទ្ធភាព ។

អ្នក​អាច​ធ្វើ​ល្បាយ​មួយ​ដែល​ផ្សំ​ពី​ទឹកដោះគោ​ត្រជាក់​ជាមួយនឹង​ម្ស៉ៅ បន្ទាប់​មក​យក​វា​ទៅ​​ស្អំ​នៅ​កន្លែង​ដែល​មាន​បញ្ហា​រយៈពេល​យូរ​បន្តិច ហើយ​ចាំ​លាង​ស​ម្អា​តិ​វា​ចេញ ៕
ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ