ប្រទេស​ថៃ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សុខភាព​កម្ពុជា និង​បរទេស​ដោយ​របៀប​ណា?


ក្នុង​គោលដៅ​ជម្រុញ និង​ទាក់ទាញ​ទេសចរ​បរទេស​សម្រាប់​ទទួល​សេវាកម្ម​ពិនិត្យ និង​ព្យាបាល​សុខភាព​នៅ​ប្រទេស​ថៃ រាជរដ្ឋាភិបាល​ប្រទេស​នេះ​បាន​ដាក់​ចេញ​នូវ​គោល​ការណ៍​​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ចំនួន​។

នៅ​ក្នុង​ចំណោម​នោះ គឺ​ការ​អនុញ្ញាត​ឲ្យ​ជនបរទេស​មក​ពី​សហរដ្ឋអាមេរិក​និង​ប្រទេស​ចំនួន ១៤ នៃ​សហគមន៍​អឺរ៉ុប​អាច​ទទួល​បាន​វី​សា​ស្នាក់​នៅ (Long-stay visa) ប្រទេស​ថៃ​ដល់​ទៅ​១០​ឆ្នាំ ។ នេះ​បើ​យោង​តាម​មន្ត្រី​នៃ​ក្រសួងសុខាភិបាល​សាធារណៈ​របស់​ប្រទេស​ថៃ ។

សម្រាប់​ភៀវ​ទេសចរ​បរទេស​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត រួម​ទាំង​កម្ពុជា​ផង​នោះ​គឺ​តាម​រយៈ​ស្ថានទូត​ប្រចាំ​ប្រទេស​ទាំងនោះ គឺ​អ្នកទេសចរ​ដើម្បី​ពិនិត្យ និង​ព្យាបាល​សុខ​ភាព (medical tourists) ក៏​ទទួល​បាន​នូវ​ការ​ផ្តល់​ជូន​ពិសេស​ផង​ដែរ នោះ​គឺ​ការ​ស្នាក់​នៅ​បាន​រហូត​ដល់​ទៅ ៣ ខែ (3-month visa) សម្រាប់​ការ​សម្រាក​ព្យាបាល និង​ការ​វះកាត់​នូវ​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេង​ៗ ។

ប្រសាសន៍​លោកស្រី សៅ​វ៉ា​ផា ចុង​គី​ធី​ពង្ស ( Saowapa Jongkitipong ) ប្រធាន​ផ្នែក​សុខា​ភិបាល​អន្តរជាតិ​នៃ​ក្រសួងសុខាភិបាល​សាធារណៈ​ប្រទេស​ថៃ (Director of International Health Division, Department of Health Service Support, Ministry of Public Health) បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រឹងប្រែង​របស់​សុខាភិបាល​ថៃ គឺ​ប្រែក្លាយ​ប្រទេស​​ថៃ​ជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​អន្តរជាតិ (International Medical Hub 2017-​2026) ជា​យុទ្ធសាស្ត្រ​អភិ​ឌ្ឍ​ន៍​លើ​វិស័យ​សុខាភិបាល​ដោយ​ជម្រុញ​ទាំង សេវា សុខា​ភិបាល ទំនើប ឱសថ​បុរាណ​ថៃ មជ្ឈមណ្ឌល​សិក្សា និង​សុខុមាលភាព និង​ទេសចរណ៍ ក្នុង​គោលបំណង​ក្លាយជា​ប្រទេស​កំពូល​នៅ​អាស៊ាន​លើ​វិស័យ​សុខាភិបាល ជា​ពិសេស​បង្កើន​ចំណូល​ដល់​ប្រជាជន​ថៃ ។

លោកស្រី បាន​បន្ត​ទៀត​ថា នៅ​ប្រទេស​ថៃ គឺ​មាន​មន្ទីរពេទ្យ​ឯកជន និង​រដ្ឋ​ចំនួន​៦៤ ដែល​​ត្រូវ​បាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ (Joint Commission International’s Accredited Hospitals and Medical Centers) សម្រាប់​ការ​ផ្តល់​នូវ​សេវា​ពិនិត្យ និង​ព្យាបាល​មាន​កម្រិតស្តង់ដា​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ក្លាយជា​ប្រទេស​ដែល​មាន​មន្ទីរពេទ្យ​ស្តង់ដា​អន្តរជាតិ​ច្រើន​ជាងគេ​នៅ​អាស៊ី ចំណែក​បដិសណ្ឋារកិច្ច​ដោយ​បុគ្គលិក​សុខាភិបាល​ក៏​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ផង​ដែរ ។

សម្រាប់​ប្រទេស ៤ នៃ CLMV (Cambodia, Lao, Myanmar and Vietnam) ថៃ​ក៏​បាន​ដាក់​ចេញ​នូវ​គោលការណ៍ Quick Win Project នា​ឆ្នាំ​២០១៦ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេស​ចរ​សុខាភិបាល ពី​ប្រទេស​ទាំង ៤ មក​ទទួល​សេវា​សុខភាព​នៅ​ប្រទេស​ថៃ អន្តោរ​ប្រវេសន៍​​ថៃ​បាន​សម្រួល​ផ្តល់​វី​សា រយៈ ៩០ ថ្ងៃ ផង​ដែរ​។ ជាក់ស្តែង ជាមួយនឹង​គម្រោង​មួយ​​នេះ បាន​ទាក់ទាញ​អ្នកទេសចរ​សុខាភិបាល​ពី​កម្ពុជា​បាន​ចំនួន​ជាង ២២ ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៧ កើនឡើង​ប្រមាណ​១០% ធៀប​នឹង​ឆ្នាំ​មុន​ក្នុង​រយៈពេល​ដូច​គ្នា​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ការិយាល័យ Medical Hub Center ត្រូវ​បាន​បង្កើត​នៅ​ក្នុង​ព្រលាន​​យន្តហោះ​អន្តរជាតិ​ថៃ គឺ​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ និង​ដ​ន​មឿង ដូច្នេះ​អ្នក​ទេសចរ​ដែល​មាន​បំណង​ចង់​សាកសួរ​ព័ត៌មាន​លម្អិត​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​សុខា​ភិបាល និង​មន្ទីរពេទ្យ​នានា សម្រាប់​ការ​ពិនិត្យ​សុខភាព និង​ការ​ព្យាបាល​ទៀត​ផង ជា​មួយ​គ្នា​នោះ​ដែរ អ្នកទេសចរ​ក៏​អាច​រកបាន​ឯកសារ​អំពី Medical Hub Center ក្នុង​ទស្សនាវដ្តី​ចែក​ជូន​អ្នកដំណើរ​លើ​យន្តហោះ​ផង​ដែរ ។

លោកស្រី បាន​បញ្ជាក់​ថា គម្រោង​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​ថៃ ទទួល​បាន​នូវ​ភ្ញៀវ​​បរទេស​មក​ទទួល​សេវា​សុខភាព​នៅ​ថៃ​កើនឡើង​ដល់​ចំនួន​ប្រមាណ​ជាង ៣.៣ លាន​​នាក់ ក្ន​ង​ឆ្នាំ​២០១៧ និង​បង្កើត​បាន​ប្រាក់​ចំណូល​ប្រមាណ​ជាង ១.៧២ កោដិ​ដុល្លារ។ ក្នុង​នោះ​ផង​ដែរ សម្រាប់​ប្រទេស​កំពូល​ទាំង ១០ ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​​មក​ទទួល​សេវា​សុខភាព​នៅ​ប្រទេស​ថៃ គឺ ចិន ម៉ា​ឡេ​ស៊ី កូរ៉េ ជប៉ុន ឡាវ ឥណ្ឌូ​នេ​ស៊ី រុ​ស្ស៊ី សហរដ្ឋអាមេរិក សិង្ហ​បុរី និង​កម្ពុជា ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​បរទេស​មក​ទទួល​សេវា​សុខាភិបាល​នៅ​ប្រទេស​​ថៃ គឺ​ផ្តោត​លើ ១-​ការ​ពិនិត្យ​សុខភាព (Check-up), ទី​២-​សេវាកម្ម​ខាង​សុខភាព​មាត់​​ធ្មេញ និង​ទី​៣ គឺ​ការ​វះកាត់ និង​ព្យាបាល​ជំងឺ ធ្ងន់ធ្ងរ ដូច​ជា​ជំងឺមហារីក​ថ្លើម មហារីក​សុដន់ និង​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​ខួរក្បាល ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍-សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ