ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​បើក​ផ្សារណាត់​ពលរដ្ឋ​សម្រុកចូល​ទិញ​ទំនិញ និង​របស់​ប្រើប្រាស់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គោ​យន្ត​កន្ត្រៃ​សណ្តោង​រ៉ឺ​ម៉ក និង​រថយន្ត​រាប់​សិប​គ្រឿង​ជាមួយ​មនុស្ស​ជា​ច្រើន​នាក់​កកស្ទះ​នៅ​មាត់ច្រក​របៀង​ចំនួន​២ នៃ​បន្ទាត់​ព្រំដែន​ក្នុងស្រុក​អូរ​ជ្រៅ ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ២០១៨​នេះ ។ យោង​ការ​សួរនាំ​ពលរដ្ឋ​ភាគច្រើន​ជា​អ្នក​រស់នៅ​ក្នុងស្រុក​ជាប់​ព្រំដែន​ដូច​ជា…

ខេត្តបន្ទាយមានជ័យ ៖ គោ​យន្ត​កន្ត្រៃ​សណ្តោង​រ៉ឺ​ម៉ក និង​រថយន្ត​រាប់​សិប​គ្រឿង​ជាមួយ​មនុស្ស​ជា​ច្រើន​នាក់​កកស្ទះ​នៅ​មាត់ច្រក​របៀង​ចំនួន​២ នៃ​បន្ទាត់​ព្រំដែន​ក្នុងស្រុក​អូរ​ជ្រៅ ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ២០១៨​នេះ ។

យោង​ការ​សួរនាំ​ពលរដ្ឋ​ភាគច្រើន​ជា​អ្នក​រស់នៅ​ក្នុងស្រុក​ជាប់​ព្រំដែន​ដូច​ជា ស្រុក​អូរ​ជ្រៅ និង​ស្រុក​ស្វាយចេក និង​មួយ​ចំនួន​ជា​អ្នកក្រុង​ប៉ោយ​ប៉ែ​ត ។ ពលរដ្ឋ​លើក​ឡើង​ថា ពួក​គាត់​ចូល​ទៅ​ដី​ថៃ ដើម្បី​ទិញ​ទំនិញ និង​របស់​ប្រើប្រាស់​តែ​ប៉ុណ្ណោះ ។ ហើយ​ថា ការ​ចូល​ទៅ​ដី​ថៃ​នេះ​គេ​បើក​ឲ្យ​ដំណើ​ការ​១​ស​ប្តា​ហ៍ ១​ថ្ងៃ​តែ​ប៉ុណ្ណោះ ។

ច្រករបៀង​ចំនួន​២​ក្នុងស្រុក​ខាងលើ គេ​ឃើញ​មាន​ពលរដ្ឋ​ច្រើន​សម្រុក​ទៅ​ទិញ​ទំនិញ​លើ​ដី​ថៃ ក្នុងស្រុក​គោក​ធ្យូង ខេត្ត​ស្រះ​កែវ ។ ដោយឡែក​ច្រក​តំបន់​បឹង​ត្រកួន​ក្នុងស្រុក​ថ្មពួក បច្ចុប្បន្ន​នេះ​ក៏​គេ​បើក​ដំណើរការ​ឲ្យ​ពលរដ្ឋ​ចេញចូល​ដី​ថៃ ដើម្បី​ទិញ​ទំនិញ​លើ​ដី​ថៃ (​ផ្សារណាត់​) ក្នុងស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ​១​ស​ប្តា​ហ៍​១​ថ្ងៃ​ដូច​គ្នា ខណៈ​ពី​មុន​មិន​ធ្លាប់​មាន ។

គួរ​បញ្ជាក់​ថា​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​ពលរដ្ឋ​ឆ្លង​ព្រំដែន​ទៅ​ទិញ​ទំនិញប្រើប្រាស់​ក្នុង​គ្រួសារ​លើ​ដី​ថៃ​តាម​ស្រុក​ជាប់​ព្រំដែន ពិសេស​ក្នុង​ខេត្ត​ស្រះ​កែវ​ហាក់ មានការ​កើនឡើង ប៉ុន្តែ​ការ​ចេញចូល​ឆ្លង​ព្រំដែន​នោះ​ភាគី​ថៃ​បើក​ដំណើ​ការ​ក្នុង​១​ស​ប្តា​ហ៍​តែ​១​ថ្ងៃ ឬ​ម្តង​តែ​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​អ្នក​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ដែល​រស់នៅ​ឆ្ងាយ​ផ្សារ​មាន​ភាព​ងាយស្រួល​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ