ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​រំសាយ​គំនុំនៅ​ថ្ងៃនេះ… ដោយសារ​​ធ្លាប់​ដឹក​នាង​​​ដល់​អូតែលហើយនេះ​​​​​នោះ​​​អត់​​បាន ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​​ជនជាតិ​ចិន​ម្នាក់ ដោយសារ​​ធ្លាប់​បើករថយន្ត​ដឹក​នារី​ខ្មែរ​ម្នាក់​ជា​អ្នកធ្វើការ​ជាមួយ​គ្នា​ចូល​ទៅ​សណ្ឋាគារ​ដើម្បី​រួមរ័ក ប៉ុន្តែ​ត្រូវ​នាង​មិន​ព្រម ហើយ​នាង​យក​រឿង​នេះ​ទៅ​ប្រាប់​ថៅកែ ក៏ត្រូវ​​ថៅកែ​ដក​​បញ្ឈរជើង​ពី​ការងារ ក៏​បាន​ធ្វើ​ឱ្យរូប​​គេ​ផ្ទុះ​កំហឹង​​ខ្លាំង ​នាំ​បក្សពួក​២​នាក់…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ​​ជនជាតិ​ចិន​ម្នាក់ ដោយសារ​​ធ្លាប់​បើករថយន្ត​ដឹក​នារី​ខ្មែរ​ម្នាក់​ជា​អ្នកធ្វើការ​ជាមួយ​គ្នា​ចូល​ទៅ​សណ្ឋាគារ​ដើម្បី​រួមរ័ក ប៉ុន្តែ​ត្រូវ​នាង​មិន​ព្រម ហើយ​នាង​យក​រឿង​នេះ​ទៅ​ប្រាប់​ថៅកែ ក៏ត្រូវ​​ថៅកែ​ដក​​បញ្ឈរជើង​ពី​ការងារ ក៏​បាន​ធ្វើ​ឱ្យរូប​​គេ​ផ្ទុះ​កំហឹង​​ខ្លាំង ​នាំ​បក្សពួក​២​នាក់ ​ជិះ​រថយន្ត​១​គ្រឿង​ស្ទាក់​វាយនាងរង​របួសធ្ងន់ និង​ប៉ុនប៉ង​សម្លាប់​រូប​នាង ​ហើយថែម​ទាំង​វាយ​កម្ទេច​រថ​យន្ត​របស់​នាង​រង​ការ​ខូចខាតយ៉ាង​ដំណំ​​ទៀត ។

បន្ទាប់​មក ក្រុម​ជន​ដៃដល់​ចិន​ទាំង​៣​នាក់​នាំ​គ្នា​បើក​រថ​យន្ត​គេចខ្លួន ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ចាប់ឃាត់​ខ្លួន​​បាន ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៣ កក្កដា នេះ ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា នារី​រង​គ្រោះខាងលើ ​មាន​អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​រោងចក្រ​ផលិត​ស្បែក​ជើង មានទីលំនៅ​​ក្នុង​រាជធានី​ភ្នំពេញ ។ ដោយឡែក​ ជនជាតិ​ចិនម្នាក់នោះ​​ឈ្មោះ ចូ ហ្វី​លី​ព អាយុ​៤២​ឆ្នាំ និង​បក្សពួក​២​នាក់​ទៀត មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ ។

បើ​​តាម​នគរបាល​​ឱ្យ​ដឹង​​ថា ជនជាតិ​ចិន​ម្នាក់​នេះ បាន​តាម​ស្រឡាញ់​នារី​រង​គ្រោះ ដែល​ជា​អ្នកធ្វើការ​រោង​ចក្​រ​ផលិត​ស្បែកជើង​ជាមួយ​គ្នា ។ ហើយ​បាន​លួងលោម​នាង​ទៅ​ដេក​រួមរ័ក ប៉ុន្តែ​នាង​បាន​បដិសេធ​មិន​ព្រម​ទៅ​ជាមួយ​ឡើយ ។ មិនតែប៉ុណ្ណោះ ខណៈ​ពេល​ជិះ​រថយន្ត​ដើរ​មើល​ការងារ​ជាមួយ​គ្នា ជនសង្ស័យ​បាន​ដឹក​នាង​ចូល​ទៅ​ក្នុង​សណ្ឋាគារ​មួយ ក្នុង​បំណង​ចាប់បង្ខំ​រួមរ័ក ប៉ុន្តែ​នាង​មិន​បាន​យល់ព្រម​ឡើយ ហើយដោយ​សារ​អត់ទ្រាំ​នឹង​ការ​បង្ខំ​ដដែល​ៗ​មិន​បាន នាង​បាន​ប្ដឹង​ទៅ​ថៅកែ​រោងចក្រ​ឱ្យ​ជួយ ។

បន្ទាប់​មក ថៅកែ​ក៏​បាន​ហៅ​​ជន​នេះ​ទៅ​ធ្វើការ​ស្ដីបន្ទោស ព្រមទាំង​បញ្ឈប់​បុរស​នេះ ចេញពី​ការងារ​ថែម​ទៀត ។ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ខឹង​នាង​ខ្លាំង ទើប​កើតឡើង​រឿង​ហិង្សា​នេះ​តែ​ម្តង ។

អត្ថបទសរសេរ ដោយ