សង្គ្រាម​ពាណិជ្ជកម្ម​បង្ក​ហានិភ័យ​ដល់ទី​ផ្សារ​ប្រេង


ទី​ក្រុងប៉ារីស ៖ អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ថា ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​លើ​ពិភពលោក អាច​នឹង​ប៉ះពាល់​ដល់ទី​ផ្សារ​ប្រេង​ដោយ​កាត់​បន្ថយ​តម្រូវការ​ប្រេង​ឆៅ ។

ក្នុង​របាយការណ៍​ប្រចាំខែ​របស់ OPEC ក្រុម​ប្រទេស​ជា​សមាជិក​បាន​និយាយ​ថា ការ​លូត​​លាស់​នៃ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ​២០១៧ និង​២០១៨ បាន​ជួយ​ដល់​ការ​លូត​លាស់​សេដ្ឋកិច្ច និង​ជំរុញ​ដល់​តម្រូវការ​ប្រេង​ឆៅ​ផង​ដែរ ។

ប៉ុន្តែ OPEC បាន​បន្ត​ថា វា​អាច​នឹង​មានការ​ផ្លាស់​ប្តូរ​ព្រោះតែ​សហរដ្ឋអាមេរិក និង​ប្រទេស​​ចិន បាន​ចេញ​វិធានការ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួក​គេ ។

កាលពី​ថ្ងៃ​អង្គារ សហរដ្ឋអាមេរិក​បាន​គំរាម​ថា នឹង​ដាក់​ពន្ធ​ថ្មី​លើ​ផលិតផល​ចិន​ប្រមាណ ២០០​ប៊ី​លាន​ដុល្លារ ខណៈ​ចិន​សន្យា​ថា ពួក​គេ​នឹង​ឆ្លើយ​តប​វិញ ។ សកម្មភាព​នេះ​កើត​មាន​ឡើង​មិនយូរ​ប៉ុន្មាន បន្ទាប់​ពី​ពន្ធ​លើ​ផលិតផល​ប្រមាណ​៣៤​ប៊ី​លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត ។

យោង​តាម OPEC បាន​ឲ្យ​ដឹង​ថា ៖« ការ​លេចឡើង​វិញ​នៃ​ឧបសគ្គ​ពាណិជ្ជកម្ម​ពិភព​លោក​​មក​ដល់​ពេល​នេះ មាន​ឥទ្ធិពល​បន្តិចបន្តួច​លើ​សេដ្ឋកិច្ច​ពិភពលោក​ប៉ុណ្ណោះ » ។

ប៉ុន្តែ​ពួក​គេ​ព្រមាន​ថា ៖« ប្រសិនបើ​ភាព​តានតឹង​នៅ​តែ​បន្ត​កាន់តែ​ធ្ងន់ធ្ងរ​ឡើង រួម​ជា​មួយ​នឹង​ភាព​មិន​ប្រាកដប្រជា​ផ្សេង​ទៀត វា​អាច​នឹង​ប៉ះពាល់​ដល់​អាជីវកម្ម និង​អតិថិជន​។ បន្ទាប់​មក វា​អាច​ចាប់ផ្តើម​ប៉ះពាល់​ដល់​ការ​វិនិយោគ លំហូរ​ធនធាន និង​ការ​ចំណាយ​របស់​អតិថិជន ខណៈ​បង្ក​ផល​ប៉ះពាល់​ដល់ទី​ផ្សារ​ប្រេង​ពិភពលោក​ផង​ដែរ » ។

របាយការណ៍​នេះ​បាន​ចេញផ្សាយ​បន្ទាប់​ពី OPEC និង​ប្រទេស​រុ​ស្ស៊ី​សន្យា​ក្នុង​កិច្ចប្រជុំ​កាលពី​ខែ​មុន​ថា នឹង​បង្កើន​ផលិតកម្ម​ប្រេង ។ កិច្ចព្រមព្រៀង​នេះ​បាន​សម្រេច​បន្ទាប់​ពី​តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​កាលពីដើម​ឆ្នាំ និង​កើន​ដល់​៨០​ដុល្លារ​ក្នុង​១​ធុង​កាលពី​ខែឧសភា ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ