ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទឹងត្រែងទៀត​ហើយ! លើកនេះ​៣៣១គ្រាប់​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹ​ង​ថា មន្ត្រីអនុវត្តច្បាប់​នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម អេន អធិការនគរបាលតាមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ច្រឹង…

ខេត្តស្ទឹងត្រែង ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹ​ង​ថា មន្ត្រីអនុវត្តច្បាប់​នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម អេន អធិការនគរបាលតាមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ កំលាំងជំនាញបានបង្ក្រាបមេខ្លោ​ងជួញដូរគ្រឿងញៀនមួយករណី ចាប់​បាន​វត្ថុតាងថ្នាំ W Y ពណ៌​ទឹកក្រូច ចំនួន ៣៣១គ្រាប់ និង​ឃាត់ខ្លួនបានជនសង្ស័យ២នាក់ប្តីប្រពន្ធ។

តាមសេចក្តីរាយការណ៍បាន​ឱ្យ​ដឹង​ថា ប្តី​ឈ្មោះ ចៃ ភារម្យ អាយុ៣៩ឆ្នាំ និង​ប្រពន្ធឈ្មោះ ធុង វ៉ាន់ឌិត អាយុ៣៥ឆ្នាំ ។ ជនសង្ស័យទាំង​២នាក់​ប្តីប្រពន្ធ​នៅភូមិសៀមប៉ាង ឃំុសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ​ព័ត៌មានលម្អិតនឹងមានផ្សាយ​នៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ