ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​ផលិតភាព​យន្ត​៖ ​រយៈ​១៨​ថ្ងៃ​តាំងពី​នៅ​ទី​ងងឹត ​រហូត​ដល់​​ឃើញ​ពន្លឺ​ថ្ងៃ​

5 ឆ្នាំ មុន

​តាម​ប្រភពពី​ Bangkok Post បាន​ឱ្យ​ដឹង​ថា ហូ​លី​វូ​ដ​បាន​មក​ដល់​ប្រទេស​​ថៃ ដើម្បី​ធ្វើការ​សិក្សា​​លើ​ការ​ផលិតភាព​យន្ត​ ស្តី​ពី​ការ​ជាប់​ក្នុង​រូងភ្នំ​របស់​ក្មេង​ៗ​ទាំង​១៣​នាក់ ​រយៈពេល​១៨​ថ្ងៃ តាំងពី​នៅ​ទី​ងងឹត​រហូត​ដល់​​​ឃើញ​ពន្លឺ​ថ្ងៃ​ ។…

​តាម​ប្រភពពី​ Bangkok Post បាន​ឱ្យ​ដឹង​ថា ហូ​លី​វូ​ដ​បាន​មក​ដល់​ប្រទេស​​ថៃ ដើម្បី​ធ្វើការ​សិក្សា​​លើ​ការ​ផលិតភាព​យន្ត​ ស្តី​ពី​ការ​ជាប់​ក្នុង​រូងភ្នំ​របស់​ក្មេង​ៗ​ទាំង​១៣​នាក់ ​រយៈពេល​១៨​ថ្ងៃ តាំងពី​នៅ​ទី​ងងឹត​រហូត​ដល់​​​ឃើញ​ពន្លឺ​ថ្ងៃ​ ។

ស្ថាបនិក​មួយ​របស់​ក្រុមហ៊ុន​ភាព​យន្ត​អន្តរជាតិ Pure Fix Entertainment លោក Michael Scott បាន​មក​ដល់​ប្រទេស​ថៃ ដើម្បី​គិតគូរ​ដល់​ការ​ផលិតភាព​យន្ត​ ។ លោក​ជឿជាក់​ថា​ ដំណើរ​តាំងពី​ជាប់​នៅ​ក្នុង​រូងភ្នំ ដល់​ពេល​ចេញ​ទៅ​កាន់​មន្ទីរពេទ្យ​របស់​ក្មេង​ៗ១២​នាក់ និងគ្រូបង្វឹក គឺ​គ្រប់គ្រាន់​ល្អ​ហើយ ​សម្រាប់​ការ​ផលិត​រឿង ​។

លោក​និយាយ​តាម​ទូរ​ស័ព្ទ​ទៅ​កាន់​សារព័ត៌​មាន នៅ​ទីក្រុង​ញូវយ៉ក​ពី​ប្រទេស​ថៃ កាលពី​ថ្ងៃ​ពុធ​ថា​  «​ពួក​យើង​ឃើញ​ថា ​វា​នឹង​អាច​ក្លាយទៅជា​ភាពយន្ត​បង្ហាញ​ការ​តស៊ូ​ដ៏​អស្ចារ្យ​» ។ លោក Scott មាន​អារម្មណ៍​ថា​ទាក់ចិត្ត​ជាមួយនឹង​ហេតុការណ៍​នេះ​យ៉ាង​ខ្លាំង​។

ដោយសារ​តែ​លោក​មាន​ប្រពន្ធ​ជា​ជនជាតិ​ថៃ លោក​បាន​ស្នាក់​នៅ​ប្រទេស​ថៃ​មួយ​រយៈ ចំ​ពេល​ដែល​មាន​ហេតុការណ៍​នេះ​កើតឡើង​ ។ លោក​មិន​គិត​ចង់​បង្កើត​ភាពយន្ត​នេះ ឱ្យ​​ទៅ​ជា​បែប​អបិយ​ជំនឿ​ឡើយ​។ ផ្ទុយ​ទៅ​វិញ លោក​ចង់​ឱ្យ​វា​ក្លាយទៅជា​ប្រភេទ​រឿងលើក​ទឹកចិត្ត​ដល់​មនុស្ស​ឲ្យ​មានការ​តស៊ូ​ ។

លោក Scott និង​មិត្ត​រួមការ​ងារ​របស់​លោក ​ឈ្មោះ Adam Smith កំពុង​តែ​ធ្វើ​ដំណើរ​ជុំវិញ​តំបន់​រូងភ្នំ​នោះ ដើម្បី​គិតគូរ​ពី​ការ​រើស​តួ​ ។ គេ​នៅ​មិន​ទាន់​បាន​ធ្វើការ​ស្នើ​សុំ​ទៅ​កាន់​ម្តាយ​ឪពុក​របស់​ក្មេង​ៗ​នៅឡើយ​ទេ ដោយសារ​តែ​ពេល​នេះ ​ពួក​គាត់​កំពុង​នៅ​មន្ទីរពេទ្យ​ ។

អត្ថបទសរសេរ ដោយ