ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត… ត្រឹម​កន្លះម៉ោង ស៊ីម៉ូតូអស់២​គ្រឿងយ៉ាងស្រួល​​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ថា គ្រាន់តែ​រយៈ​ពេល​កន្លះ​ម៉ោង​សោះ ក្រុម​ចោរ​បាន​បណ្ដាក់​គ្នា​បន្លំ​កាច់​សោ.ក​លួច​យក​ម៉ូតូ​អស់​ចំនួន​២​គ្រឿង​ទាំង​ព្រលឹម​អុល រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ កក្កដា នេះ ដែល​ម្ចាស់​មានការ​ធ្វេសប្រហែស​ទុក​ម៉ុ​តូ​ចោល…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ថា គ្រាន់តែ​រយៈ​ពេល​កន្លះ​ម៉ោង​សោះ ក្រុម​ចោរ​បាន​បណ្ដាក់​គ្នា​បន្លំ​កាច់​សោ.ក​លួច​យក​ម៉ូតូ​អស់​ចំនួន​២​គ្រឿង​ទាំង​ព្រលឹម​អុល រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ កក្កដា នេះ ដែល​ម្ចាស់​មានការ​ធ្វេសប្រហែស​ទុក​ម៉ុ​តូ​ចោល ​នៅ​ក្នុង​ផ្សារ​​ស្រុក​មោងប្ញ​​ស្សី​ ។

សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ករណី​ទី​១ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ០៦ និង៥០​នាទី​ព្រឹក​ថ្ងៃ​១៣​ កក្កដា នៅ​ត្រង់ចំណុច​​ផ្សារ​តា​លាស់ ស្ថិត​ក្នុងភូមិ​ចុង​ប្រឡាយ ឃំ​ុ​តា​លាស់ ស្រុក​មោងឫស្សី ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​ ស៊េរី​​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង 1AA-4344 ម្ចាស់​ឈ្មោះ​ជា នឹ​ប ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិស្ទឹង​ថ្មី ឃំ​ុ​តា​លាស់​ ។ ប្រភព​ដដែល​​បន្ត​ថា ម្ចាស់​ម៉ូតូ​បាន​ជិះ​ទៅ​ផ្សារ​ឈប់​ទុក​ចោល​មិន​ផ្ញើគេ​ទេ រួច​​ដើ​ចូល​រក​ទិញម្ហូប​ក្នុង​ផ្សារ លុះ​ចេញ​មក​រក​ម៉ូតូ​វិញ​ ស្រាប់តែ​បាត់​ម៉ូតូ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្សារ​តែ​ម្ដង​ ។

រីឯ​ករណី​ទី​២ ខណៈ​​សមត្ថកិច្ច​មិន​ទាន់​ទ​ទូល​បាន​ព័ត៌មាន​ករណី​ទី​១​​ផង ស្រាប់តែ​នៅ​ចំណុច​ផ្សារ​កូន​ខ្លុង ស្ថិត​ក្នុងភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោង​ប្ញស្សីដដែល​ ក៏​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​ទៀត​ថា មាន​ជន​មិន​ស្គាល់​មុខ​ បាន​បន្លំ​កាច់​សោ.​ក​​លួច​យក​ម៉ូតូ​០១​គ្រឿង​ដែរ រួច​ជិះ​គេចខ្លួន​បាន​ដោយ​សុ​វត្ថិ​ភាព​ ​។ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​ឱ្យ​​ដឹង​ថា ករណី​ទី​២ នេះ​បាន​កើតឡើង នៅ​ម៉ោង​ប្រមាណ០៧ និង២០​នាទី​ព្រឹក​ថ្ងៃ​ដដែល គឺ​មុន​និង​ក្រោយ​គ្នា​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​ ។ ម៉ូតូ​ដែល​ត្រូវ​ចោ​លួច​លើក​ទី​២​នេះ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​ពណ៌​ខ្មៅ សេរី​២០១៦ ពាក់​ស្លាក​លេខ បាត់ដំបង 7686 របស់​ឈ្មោះ​ជឿន សុផល ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ ភូមិ​ព្រៃដំរី ឃំ​ុ​ព្រៃតូច ​។ ម៉ូតូ​នេះ​ បាន​បាត់​នៅ​ពេល​ម្ចាស់​ទុក​នៅ​ខាង​ផ្សារ​មិន​បាន​ផ្ញើ​គេ រួច​ដើរ​ចូល​ផ្សារ​ទិញម្ហូប លុះ​ចេញពី​ផ្សារ​វិញ​ក៏​បាត់​ម៉ូតូ​ ហើយ​ផ្អើល​ឆោឡោ​តែ​ម្ដង ​។

ជុំវិញ​ករណី​បាត់​ម៉ូតូ​ចំនួន​២​លើក​ផ្ទូ​ន​ៗត្រឹម​រ​យៈពេល​កន្លះ​ម៉ោង​នេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជាបឋម​ថា ជន​ប្រព្រឹត្ត​ អាច​ជា​ក្រុម​តែ​មួយ​ ហើយ​ក្រុម​នេះ​​អាច​មាន​ខ្សែ​បណ្ដោយ​ដឹក​តាម​មធ្យោបាយ​អ្វីមួយ​យក​ទៅ​ទម្លាក់​​តាម​ទីប្រជុំជន​ (​ផ្សារ​) ដើម្បី​ប្រព្រឹត្ត​បទល្មើស​តែ​ម្ដង​ ។

មានការ​កត់​​សម្គាល់​ដែរ​​ថា ក្នុង​មួយរយៈ​ពេល​ចុង​ក្រោយ​នេះ ក្រុម​ចោរ​សកម្ម​ខាង​កាច់​សោ​.​ក​លួច​ម៉ូតូ​ ហាក់​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ខ្លាំង​ នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ខណ​:​នៅ​ក្នុង​ក្រុង​បាត់ដំបង ហាក់​មានភាព​ស្ងប់ស្ងាត់​បន្តិច​ ។ សកម្មភាព​កាន់តែ​គ​គ្លើ​ន​របស់​ក្រុម​ជន​ទុច្ចរិត​នេះ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​អំពី​សន្តិសុខ​នៅ​តាម​មូលដ្ឋាន ខណ​:​សមត្ថកិច្ច​ហាក់​មិន​ទាន់​អាច​គ្រប់គ្រង និង បង្ក្រាប​បាន​នូវ​មុខសញ្ញា​ជន​ដៃដល់​ទាំងនេះ​ ។

ដូច្នេះ​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ គឺ​មាន​តែ​ប្រជាពលរដ្ឋ ឬ​ម្ចាស់ទ្រព្យ​សម្បត្តិ​ខ្លួនឯង​ទេ ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន កុំ​ឱ្យ​ធ្វេសប្រហែស​ ចៀសវាង​ការ​បាត់បង់​ដោយ​យថាហេតុ​ ។

អត្ថបទសរសេរ ដោយ