ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទេច​តូប ខ្ទេច​ទាំង​អីវ៉ាន់ រួម​ទាំង​លុយ​៥​លាន​រៀល

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដាក់​ចង្ក្រានហ្គាស​ចំហុយ​ពងត្រី​ក្បែរ​ដប​សាំង​ដែល​ដាក់​តាំង​លក់​បណ្តាល​ឱ្យ​ឆាបឆេះ​អស់​តូប​១​ខ្នង និង​អីវ៉ាន់ ព្រមទាំង​លុយ​អស់​៥​លាន​រៀល ដែលហេតុការណ៍​នេះ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ផ្សារ​ហ៊ុយ​ឡេ​ង ស្ថិត​ភូមិ​គោរ​ដ្ឋា​ន​…

ខេត្តបន្ទាយមានជ័យ ៖ ដាក់​ចង្ក្រានហ្គាស​ចំហុយ​ពងត្រី​ក្បែរ​ដប​សាំង​ដែល​ដាក់​តាំង​លក់​បណ្តាល​ឱ្យ​ឆាបឆេះ​អស់​តូប​១​ខ្នង និង​អីវ៉ាន់ ព្រមទាំង​លុយ​អស់​៥​លាន​រៀល ដែលហេតុការណ៍​នេះ​បាន​​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ផ្សារ​ហ៊ុយ​ឡេ​ង ស្ថិត​ភូមិ​គោរ​ដ្ឋា​ន​ សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

 ​នៅ​ពេល​ដែល​អគ្គី​ភ័យ​កំពុង​ឆាបឆេះ​តូប​ក្នុង​ផ្សារ​ហ៊ុយ​ឡេ​ង គេ​ឃើញ​មាន​វត្តមាន​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​ដឹកនាំ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង ​និង​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​និង​លោក​វរៈសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ជួយ​ពន្លត់​ជា​ច្រើន​នាក់​។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា ម្ចាស់​តូប​រង​គ្រោះ​ឈ្មោះ យ៉ែ​ម វិចិត្រ ហៅ​ជាតិ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​ប្តី និង​ប្រពន្ធ​ឈ្មោះ ឡាន់ សុភា អាយុ​៤៤​ឆ្នាំ (​មុខរប​បលក់​អីវ៉ាន់​ចាប់ហួយ​ក្នុង​ផ្សារ​ហ៊ុយ​ឡេ​ង​) រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

​តាម​សំដី​ម្ចាស់​តូប​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ គាត់​បាន​ដាក់​ចង្ក្រានហ្គាស​ចំហុយ​ពងត្រី​ក្បែរ​ដប​សាំង​ដែល​ដាក់​តាំង​លក់ បណ្តាល​ឆាបឆេះ​រាលដាល​ពេញ​តូប ហើយ​គាត់​បាន​ស្រែក​ឱ្យ​អ្នក​ជិតខាង​ក្នុង​ផ្សារ​ជួយ​ពន្លត់​ដែរ តែ​ភ្លើង​បាន​ឆាបឆេះ​ពេញ​តូប​ទៅ​ហើយ ភ្លាម​ៗ​នោះ​ដែរ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ចំនួន​២​គ្រឿង​និង​មាន​កម្លាំង​នគរបាល​និង​កងរាជអាវុធហត្ថ​ជួយ​អន្តរាគមន៍​ដែរ តែ​អគ្គី​ភ័យ​បាន​ឆាបឆេះ​អស់ទាំង​ស្រុង​ទៅ​ហើយ ។ ក្នុង​ហេតុការណ៍​ខាងលើ​នេះ​បណ្តាល​ឱ្យ​រង​ការ​ខូច
ខាត​អស់​តូប១ខ្នង​​ទាំងស្រុង និង​សំភារៈ​រួម​មាន​អីវ៉ាន់​លក់ដូរ​ក្នុង​តូប​អស់ទាំង​ស្រុង និង​ថវិកា​ប្រហែល​៥​លាន​រៀល​។

​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​អគ្គី​ភ័យ​ឆាបឆេះ​តូប​អស់ទាំង​ស្រុង​និង​សំភារៈ​រួម​មាន​អីវ៉ាន់​លក់ដូរ​ក្នុង​តូប​គឺ​បណ្តាល​មក​ពី​ម្ចាស់​តូប​ចំហុយ​ពងត្រី និង​ដាក់​ចង្ក្រានហ្គាស​ក្បែរ​ដប​សាំង ទើប​បណ្តាល​ឆាបឆេះ​តូប​អស់ទាំង​ស្រុង​ ។ លោក​សំណូមពរ​​​ឱ្យ​បង​ប្អូន​អាជីវករ​លក់​សាំង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ កុំ​ដាក់​របស់​អ្វី​​ក្បែរដប​សាំង​ងាយ​បង្កគ្រោះថ្នាក់​ជាយថាហេតុ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ