ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុត​១​ថ្ងៃ១​គ្រាប់មាន​ប្រយោជន៍​ចំពោះ​​សរសៃឈាម​ខួរក្បាល

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន The Times បាន​ឲ្យ​ដឹង​ថា មួយ​ថ្ងៃ​ញ៉ាំ​ស៊ុត​​មួយ​គ្រាប់​អាច​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន ។ ការ​សិក្សា​​ឡើង​វិញ​ថ្មី​មួយ​នេះ​គឺ​គ្របដណ្តប់​លើ​មនុស្ស​ប្រមាណ​ជាង ៣០០០០០​នាក់ ដែល​និយាយ​ថា ការ​ញ៉ាំ​ស៊ុត​មួយ​ថ្ងៃមួយ​គ្រាប់​ប្រហែលជា​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​បាន…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន The Times បាន​ឲ្យ​ដឹង​ថា មួយ​ថ្ងៃ​ញ៉ាំ​ស៊ុត​​មួយ​គ្រាប់​អាច​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន ។ ការ​សិក្សា​​ឡើង​វិញ​ថ្មី​មួយ​នេះ​គឺ​គ្របដណ្តប់​លើ​មនុស្ស​ប្រមាណ​ជាង ៣០០០០០​នាក់ ដែល​និយាយ​ថា ការ​ញ៉ាំ​ស៊ុត​មួយ​ថ្ងៃមួយ​គ្រាប់​ប្រហែលជា​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​បាន ប៉ុន្តែ​មិនមែន​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ទេ ។

ឥទ្ធិពល​សុខភាព​របស់​ស៊ុត​ត្រូវ​បាន​គេ​តស៊ូ​មតិ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ស៊ុតមាន​កូ​ឡេ​ស្តេ​រ៉ូ​ល ដែល​ត្រូវ​បាន​គេ​គិត​ថា​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន​​ដោយសារ​លើស​កូ​ឡេ​ស្តេ​រ៉ុល ។ ប៉ុន្តែ​ការ​ស្រាវជ្រាវ ថ្មី​ៗ​ជា​ច្រើន​បាន​បង្ហាញ​ថា កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​អាហារ​មាន​ឥទ្ធិពល​តិចតួច​ណាស់​ទៅ​លើ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម ដោយ​កូ​ឡេ​ស្តេ​រ៉ូ​ល​ភាគច្រើន​ដែល​ក្នុង​ឈាម​នោះ​គឺ​ត្រូវ​បាន​ផលិត​ចេញពី​ថ្លើម ។

តាម​ការ​វិភាគ បើ​យើង​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​ញ៉ាំ​តិច​ជាង​ពី​គ្រាប់​ក្នុង​មួ​យស​ប្តា​ហ៍ គេ​មិន​បាន​រក​ឃើញ​ទំនាក់ទំនង​ជាមួយនឹង​ជំងឺ​បេះដូង និង​ការ​ថយ​ចុះ​តិចតួច (១២​ភាគ​រយ​) របស់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​បាន​ញ៉ាំ​ស៊ុត​មួយ​ថ្ងៃមួយ​គ្រាប់​ទេ ។

អ្នក​ស្រាវជ្រាវ​បាន​គាំទ្រ​នូវ​គំនិត​មួយ​ដែល​ថា ស៊ុត​អាច​ជា​ផ្នែក​មួយ​ដ៏​ល្អ​សម្រាប់​អាហារ​ផ្តល់​សុខភាព ។ ប៉ុន្តែ​វា​មិន​បាន​គេ​សង្កេត​មើល​លើ​របប​អាហារ​ទាំងមូល​របស់​មនុស្ស​ទេ ដូច្នេះ​យើង​ក៏​មិនដឹង​ថា​ពួក​កេ​បាន​ញ៉ាំ​អ្វី​ផ្សេង​ជាមួយ ឬ​រៀបចំ​ការ​ញ៉ាំ​ស៊ុត​របៀប​ម៉េច​ដែរ ។

ស៊ុត​គឺជា​ប្រភព​ប្រូតេអ៊ីន វីតាមីន និង​ជាតិ​រ៉ែ​ដ៏​ល្អ ដូច្នេះ​ការ​បន្ថយ ឬ​ញ៉ាំ​វា​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ​សម្រាប់​អាហារ​ពេល​ព្រឹក​អាច​ជា​រឿង​មួយ​ផ្តល់​សុខភាព​សម្រាប់​កិច្ច​ចាប់ផ្តើម​ថ្ងៃ​ថ្មី ៕ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ