ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ចាប់​ក្មេង​ស្រី​តូច​បោះ​ចូល​ទន្លេ​… វាយ​ម្តាយ​នាង​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនជាតិ​បរទេស​ម្នាក់​សង្ស័យ​​​ខឹង​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ ដែល​លេង​ឆ្កែ​របស់​ខ្លួន ស្រាប់តែ​ស្ទុះ​ទៅ​ចាប់​ក្មេង​ស្រី​នោះ​បំរុង​បោះ​ចូល​ច្រាំង​ទន្លេ ថែម​ទាំង​វាយ​ម្តាយ​ក្មេង​ស្រី​នោះ​ទៀត ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនជាតិ​បរទេស​ម្នាក់​សង្ស័យ​​​ខឹង​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ ដែល​លេង​ឆ្កែ​របស់​ខ្លួន ស្រាប់តែ​ស្ទុះ​ទៅ​ចាប់​ក្មេង​ស្រី​នោះ​បំរុង​បោះ​ចូល​ច្រាំង​ទន្លេ ថែម​ទាំង​វាយ​ម្តាយ​ក្មេង​ស្រី​នោះ​ទៀត ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​មាត់ទន្លេ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

បើ​តាម​សាក្សី​ដែល​គេ​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​នាំ​កូនស្រី​អាយុ​៧​ឆ្នាំទៅ​លេង​នៅ​មាត់ទន្លេ ហើយ​បាន​ទិញ​ស្រា​បៀរ​ផឹក​អស់​មួយ​កំប៉ុង ស្រាប់តែ​មាន​ជនជាតិ​បរទេស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ដឹក​ឆ្កែ​មក​ជាមួយ រួច​ក៏​សុំ​អង្គុយ​ក្បែរ​ជាមួយ​ជន​រង​គ្រោះ ។ ភ្លាម​ៗ​នោះ​ដែរ ​កូនស្រី​របស់​ជន​រង​គ្រោះ​អាយុ​៧​ឆ្នាំ​នោះ​ឃើញ​ឆ្កែ​ក៏​ទៅ​លេង​ឆ្កែ ធ្វើ​ឲ្យ​ជនជាតិ​បរទេស​នោះ​ឃើញ​ខឹង ស្រាប់តែ​ស្ទុះ​ទៅ​ចាប់​កូនស្រី​ជន​រង​គ្រោះ​បំរុង​បោះ​ចូល​ច្រាំង​ទន្លេ និង​វ៉ៃ​ម្តាយកូន​ស្រី​នោះ​ទៀត ទើប​បង្ក​ឱ្យ​មាន​​ការ​ផ្អើល​ពេញមាត់​ទន្លេ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ផ្សារ​កណ្តាល​១ ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ