ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សាលា​រៀន​​ចំនួន​៣០​ភាគរយ​​មិន​ទាន់​​មាន​បង្គន់​​អនាម័យ​ប្រើ​ប្រាស់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោកស្រី Belenda ប្រធានគម្រោង​ទឹកស្អាតនិងអនាម័យ​របស់អង្គការ Unicef បានឲ្យដឹង​ថា នៅក្នុងប្រទេស​កម្ពុជា មាន​សាលា​រៀនជាង​១ម៉ឺនខ្នង និងមាន​សិស្សជាង៣​លាននាក់ ក្នុងនោះ៤៤%​នៃសាលារៀន​ទាំងនោះមិន​មានបណ្តាញទឹក​​នោះ​ទេ ហើយ៣១% មិន​ទាន់​​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​នៅឡើយ។

លោកស្រីបាន​មានប្រសាសន៍​ដូច្នេះក្នុងសិក្ខាសាលា​ស្តីពីការផ្សព្វផ្សាយ​បទពិសោធន៍ គម្រោង​សុខភាព និងអនាម័យ​សាលា ដែលបាន​​រៀបចំ​ធ្វើ​​នៅ​ថ្ងៃ​ទី២០ មីនា ២០១៣ នៅសណ្ឋាគារ​ឡឺរូយ៉ាល់។

លោកស្រី Belenda បានបញ្ជាក់​ថា បើទោះបីជាសាលា​រៀនជាច្រើនមាន​បង្គន់និងបណ្តាញ​ទឹកប្រើប្រាស់​ក៏ដោយ ក៏បង្គន់​ទាំងនោះ​មានភាព​​កខ្វក់ ឬមិន​ដំណើរ​ការ។ បន្ថែមលើនេះ​ទៀត ទឹកសម្អុយដែល​ចេញពីសាលារៀនត្រូវ​បានបង្ហូរ​ចេញ​​ទៅ​ក្រៅ​​ដែលអាច​បំពុលបរិស្ថាន ហើយ​​សម្ភារ​ប្រើ​​ប្រាស់​​មិន​​មាន​អនាម័យអាច​ធ្វើឲ្យកុមារឆ្លង​មេរោគបាន។ កត្តាទាំងនេះ​អាចបណ្តាលឲ្យប៉ះពាល់​​ដល់​សុខភាពកុមារ និងការមក​រៀនមិនទៀង​ទាត់​ដែល​​អាច​ជះ​ឥទ្ធិ​ពល​​អវិជ្ជមានលើ​ការសិក្សា​របស់ពួកគេ៕