ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ក្មេងស្រី​រងគ្រោះ​​ស្នើ​ឱ្យ​​តុលាការ​ពន្លឿន​លើ​សំណុំរឿង​ភរិយា​លោក​ឧកញ៉ា វ៉េង លី​តិចឡា

11 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ លោកវ៉ាន់ កុល និងអ្នកស្រីហ៊ុង សុខា ដែលជាឪពុក ម្ដាយធំ​របស់នាងគន្ធា ដែលរង​ទារុណកម្មដ៏ឃោរ​​ឃៅក្រោមស្នាដៃ​​ភរិយា​លោក​ឧកញ៉ាម្នាក់​ដូចទាសករដាច់​ថ្លៃនៅរាជធានី​ភ្នំពេញនោះ បានផ្ដល់បទ​សម្ភាសន៍ជាច្រើន​ម៉ោងជាមួយកោះ​សន្តិភាពកាលពី​រសៀលថ្ងៃទី​១៩ មីនា ២០១៣ ថា គ្រួសារលោក​សូមសំណូមពរ​ដល់ស្ថាប័នពាក់​ព័ន្ធ និងតុលាការមេត្តា​ជួយពន្លឿនចាត់​វិធានការលើសំណុំ​រឿងក្មួយស្រី​គាត់​ជាមួយ​​គ្រួសារ​

ខេត្តបាត់ដំបង ៖ លោកវ៉ាន់ កុល និងអ្នកស្រីហ៊ុង សុខា ដែលជាឪពុក ម្ដាយធំ​របស់នាងគន្ធា ដែលរង​ទារុណកម្មដ៏ឃោរ​​ឃៅក្រោមស្នាដៃ​​ភរិយា​លោក​ឧកញ៉ាម្នាក់​ដូចទាសករដាច់​ថ្លៃនៅរាជធានី​ភ្នំពេញនោះ បានផ្ដល់បទ​សម្ភាសន៍ជាច្រើន​ម៉ោងជាមួយកោះ​សន្តិភាពកាលពី​រសៀលថ្ងៃទី​១៩ មីនា ២០១៣ ថា គ្រួសារលោក​សូមសំណូមពរ​ដល់ស្ថាប័នពាក់​ព័ន្ធ និងតុលាការមេត្តា​ជួយពន្លឿនចាត់​វិធានការលើសំណុំ​រឿងក្មួយស្រី​គាត់​ជាមួយ​​គ្រួសារ​លោក​​​ឧកញ៉ា​​នោះ ឲ្យបាន​ឆាប់ ខណៈមានមនុស្ស​មួយចំនួន ដែលលោក​សង្ស័យថា ជាដៃជើង​របស់គ្រួសារ​លោក​ឧកញ៉ានេះ បានព្យាយាម​ទូរស័ព្ទ​មក​​លួង​​លោម​ផង គំរាមផង ដល់គ្រួសារ​លោកមួយថ្ងៃៗ​​ស្ទើររាប់​ភ្លេច ដើម្បីបង្ខំឲ្យ​លោកដកពាក្យ​បណ្ដឹងប្រឆាំង​នឹងគ្រួសារ​ឧកញ៉ានោះ​​ជាថ្នូរ និងការ​យល់​​ព្រមបង់​សំណង។

លោកវ៉ាន់ កុល អាយុ៦២ឆ្នាំ និង​អ្នកស្រី ហ៊ុង សុខា អាយុ៥១ឆ្នាំ​ជាភរិយា និងជាឪពុក​​ម្ដាយធំរបស់នាង​សង់ គន្ធា អាយុ១៧ឆ្នាំ ដែលរ​ងការ​ធ្វើ​ទារុណ​កម្មទាំងផ្លូវ​កាយ​ទាំង​ផ្លូវ​ចិត្ត ជាមួយនឹង​នាងផល្លី អាយុ១៧​ឆ្នាំដែរ ពីសំណាក់​លោកជំទាវ​ឈ្មោះ លី ពៅ ភរិយា​លោកឧកញ៉ា វ៉េង លីតិច​ឡា។ លោកវ៉ាន់ កុល និងភរិយា​បានរៀបរាប់​អំពីសកម្មភាព​នានា ក្រោយពីក្មួយ​ស្រីគាត់រត់​ចេញពីភូមិគ្រឹះ​​របស់លោក​ឧកញ៉ា វ៉េង លីតិចឡា និង​​ភរិយា​ឈ្មោះ​​លី ពៅ និងបន្ទាប់ពី​សមត្ថកិច្ចចាត់​ការលើករណី​នេះ។ លោកថា មួយរយៈនេះ​មានស្រ្តី២នាក់ ដែលលោក​សង្ស័យថា ជាដៃជើង​របស់​គ្រួសារ​លោក​​ឧកញ៉ា វ៉េង លីតិចឡា តែង​ទូរស័ព្ទមក​លួងលោម សុំឲ្យលោក​ដកពាក្យ​បណ្ដឹង​ជា​ថ្នូរនិង​ការបង់​សំណង ប៉ុន្តែជា​មួយនឹង​ការលួង​លោម​​ពួក​គេ​ក៏​តែង​គំរាមតាម​ទូរស័ព្ទ​ដែរ អំពីគ្រួសារ​លោក​ឧកញ៉ា​នោះនឹង​ប្ដឹងបកវិញ​បើមិនព្រមដក​បណ្ដឹង ជាពិសេស​ប៉ុន្មានថ្ងៃចុង​ក្រោយនេះ​តែម្ដង ៕