ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធំ​ផង ! មើលចុះ​ឡើង​ខ្ទេច​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​ធន់​ធំ​របស់​ក្រុមហ៊ុន PH PLUS LOGISTICS មួយ​គ្រឿង​បើក​បុក​បង្គោល​ខ្សែកាប​អ៊ុ​ប​ទិច ដែល​នៅ​ចំ​កណ្តាលផ្លូវ បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំងស្រុង តែ​មិន​មាន​អ្នក​រង​របួស​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​ធន់​ធំ​របស់​ក្រុមហ៊ុន PH PLUS LOGISTICS មួយ​គ្រឿង​បើក​បុក​បង្គោល​ខ្សែកាប​អ៊ុ​ប​ទិច ដែល​នៅ​ចំ​កណ្តាលផ្លូវ បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំងស្រុង តែ​មិន​មាន​អ្នក​រង​របួស​នោះ​ទេ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​ត្រង់​ចំណុច​ខាងជើង​ស្តុ​បណត​ប្រ៊ី​ត​ប្រមាណ​២០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-7071 ជា​ប្រភេទ​រថយន្ត​សណ្តោង​ធន់​ធំ​របស់​ក្រុមហ៊ុន​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​លឿន​មធ្យម ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ផ្លូវ​មាន​ស្ថានភាព​ងងឹត ហើយ​សង្ស័យ​តៃកុង​រថយន្ត​ងងុយដេក​ងោក​មួយភាំង​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ខ្សែកាប​អ៊ុ​ប​ទិច​ដែល​នៅ​ចំ​ក​ណ្កា​ល​ផ្លូវ ដែល​ទើបនឹង​ចាក់​បេតុង​រួចរាល់ តែ​មិន​ទាន់​ដក​បង្គោល​ភ្លើង​ចេញ​ទេ គឺ​ទុក​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ​តែ​ម្តង បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំងស្រុង ។ ចំណែកឯ​បង្គោល​ខ្សែកាប​អ៊ុ​ប​ទិច​ពុំ​មាន​រង​ការ​ខូចខាត​នោះ​ទេ​ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​លោត​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​ដែល​រង​ការ​ខូចខាត​នៅ និង​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្ទូច​យក​ទៅ​រក្សា​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។ នេះ​មិនមែន​ជា​ករណី​ទី​មួយ​នោះ​ទេ​ដែល​មាន​យានយន្ត​បើក​មក​បុក​បង្គោល​ខ្សែកាប​អ៊ុ​ប​ទិច​ដែល​នៅ​ចំ​កណ្តាលផ្លូវ​ខាងលើ​នេះ​វា​ពិតជា​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ខាងលើ ។

កន្លង​មក​ខាង​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ក៏​ធ្លាក់​មាន​គម្រោង​ថា និង​ដក​បង្គោល​ខ្សែកាប​អ៊ុ​ប​ទិច​នេះ​ចេញពី​កណ្តាលផ្លូវ បន្ទាប់​ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រហូត​មាន​បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត តែ​អស់​រយៈពេល​ប៉ុន្មាន​ខែ​មក​ហើយ នៅ​តែ​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​អនុវត្ត​នៅឡើយ​ទេ​ទុក​ទាល់តែ​មាន​អ្នក​ស្លាប់​បន្ត​ទៀត​ជា​ហូរហែរ ឬ​ក៏​យ៉ាងណា ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ