ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ចាន់ សម័យ មាន​សង្ឃឹម​ឡើង​វិញ ក្រោយ​បើក​កកាយ​ជីវិត​ដ៏​កម្សត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បើក​កកាយ​ទំព័រ​ជីវិត​ជុំវិញ​ភាព​កម្សត់ ក្រោយ​ពី​បាត់បង់​អាជីព​​ជា​អ្នកចម្រៀង លោក ចាន់ សម័យ ដែល​ធ្លាប់​ល្បីឈ្មោះ​ក្នុង​ពិភព​ចម្រៀង​ត្រូវ​បាន​យកចិត្តទុកដាក់​ភ្លាម​ៗ ក្នុង​ការ​ជ្រោមជ្រែង​ទាំង​ពី​សំណាក់​ប្រមុខ​ដឹកនាំ និង​សប្បុ​សជន​នានា​។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បើក​កកាយ​ទំព័រ​ជីវិត​ជុំវិញ​ភាព​កម្សត់ ក្រោយ​ពី​បាត់បង់​អាជីព​​ជា​អ្នកចម្រៀង លោក ចាន់ សម័យ ដែល​ធ្លាប់​ល្បីឈ្មោះ​ក្នុង​ពិភព​ចម្រៀង​ត្រូវ​បាន​យកចិត្តទុកដាក់​ភ្លាម​ៗ ក្នុង​ការ​ជ្រោមជ្រែង​ទាំង​ពី​សំណាក់​ប្រមុខ​ដឹកនាំ និង​សប្បុ​សជន​នានា​។

យ៉ាងណាមិញ ក្នុង​ចំណោម​សប្បុរសជន​ទាំងអស់ គេ​ឃើញ​មាន​តែ​២​ប៉ុណ្ណោះ​ដែល​ត្រូវ​គេ​កត់​សម្គាល់ថា កំពុង​ជួយ​ឱ្យ​អតីត​តារាចម្រៀង​រូប​នេះ អាច​មាន​សង្ឃឹម​ឡើង​វិញ នោះ​គឺ​សម្ដេច​តេ​ជោ ដែល​បាន​បរិ​ច្ចាក​១​ម៉ឺន​ដុល្លារ​ឱ្យ​សង់ផ្ទះ​បាន​នៅ ហើយ​លោក​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត់​ត្រា បាន​ប្រកាស​ផ្ដល់​ដី​មួយ​កន្លែង ស្ថិត​ក្នុង​គម្រោង​ពុះ​ដី​ឡូ​លក់​របស់​ខ្លួន ដើម្បី​ឱ្យ​លោក​មាន​ដី​គ្រាន់​សង់ផ្ទះ​នៅ​។

យោង​តាម​ការ​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ និង​ការ​ប្រកាស​របស់​លោក​អ៊ឹម ជីវ៉ា បាន​អះអាង​ថា លោក ចាន់ សម័យ ដែល​ស្ថិត​ក្នុង​សភាព​ទ័ល​ខ្លាំង បាន​ទទួល​នូវ​ការ​ជ្រោម​ជ្រែង​ពី​សប្បុរសជន​ច្រើន​ឡើង បន្ទាប់​ពី​លោក​ចេញ​មុខ​ផ្សព្វផ្សាយ និង​ប្រកាស​អំពាវ​នាវ​។

ហើយ​អ្វី​ដែល​លោក​កាន់តែ​រំភើប​នឹង​សប្បាយចិត្ត​បំផុត គឺ​លោក ចាន់ សម័យ ត្រូវ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ ដើម្បី​ឱ្យ​លោក​មាន​លទ្ធភាព​បាន​ធ្វើ​ផ្ទះ​នៅ ខណៈ​ដែល​ភ្លាម​ៗ​បន្ទាប់​ពី​សម្ដេច​តេ​ជោ​ឧបត្ថម្ភ​១​ម៉ឺន​ដុល្លារ និង​លោក​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ក៏​ប្រកាស​ផ្ដល់​ដី​មួយ​កន្លែង ដើម្បី​ឱ្យ​លោក​មាន​ដី​ផ្ទាល់ខ្លួន​សង់ផ្ទះ​នៅ​។

បើ​តាម​លោក​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ដែល​ត្រូវ​មហាជន​ផ្ដល់​រហស្សនាម​ថា​ឧកញ៉ា​ចិត្ត​ធម៌ បាន​អះអាង​ថា លោក​ពិតជា​សម្រេចចិត្ត​ផ្ដល់​ឱ្យ​លោក ចាន់ សម័យ នូវ​ដី​មួយ​ប្លង់​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៣ ដែល​ជា​តំបន់​នៅ​ក្បែរ​ប្រជុំជន ដើម្បី​ឱ្យ​អតីត​តា​រាច​ចម្រៀង លោក ចាន់ សម័យ បាន​សង់ផ្ទះ​នៅ​ពិតមែន បន្ទាប់​ពី​ដឹង​ថា សម្ដេច​តេ​ជោ​ផ្ដល់​ឱ្យ​១​ម៉ឺន​ដុល្លារ ដើម្បី​ឱ្យ​អតីត​តារា​រូប​នេះ មាន​ដី​សង់ផ្ទះ ហើយ​កុំឱ្យ​គាត់​ពិបាក​រក​ដី ដើម្បី​សង់ផ្ទះ​នៅ​ក្រោយ​ពេល​បាន​សម្ដេច​ឧបត្ថម្ភ​។

លោក​បន្ត​ទៀត​ថា ដី​ដែល​លោក​គម្រោង​ឱ្យ​នោះ គឺជា​ដី​ស្ថិត​ក្នុង​តំបន់​ដែល​មាន​ពលរដ្ឋ​អាច​រស់នៅ​បាន ហើយ​បើ​ទោះជា​នៅ​ជាយក្រុង​បន្តិច​មែន ប៉ុន្តែ​អាច​រស់នៅ​បាន​យ៉ាង​ស្រួល មិនមែន​ជា​កន្លែង​ស្ងប់ស្ងាត់​ទេ​។ លោក​មិន​ទាន់​បញ្ជាក់​ថា ដី​ដែល​ឱ្យ​លោក​ចាន់ សម័យ នឹង​មាន​ទំហំ​ប៉ុន្មាន​ឱ្យ​ច្បាស់​នោះ​ទេ ដោយ​គ្រាន់តែ​បាន​បង្ហើប​ផ្ដល់​ឱ្យ​ក្នុង​ទំហំ​ដែល​អាច​ឱ្យ​ចាន់ សម័យ សង់ផ្ទះ​បាន​សមរម្យ​សម្រាប់​ជីវិត​។

លោក​បាន​ប្រកាស​ទៀត​ថា ដី​នោះ​បើ​ទោះជា ចាន់ សម័យ មិន​សង់ផ្ទះ​នៅ ហើយ​ចង់​លក់​ចោល​ក៏​លោក​ប្រគល់​ឱ្យ​ដែរ ដោយ​លោក​ប្រកាស​ថា ទោះ ចាន់ សម័យ មាន​គម្រោង​យក​ធ្វើ​អី​ក៏​ធ្វើ​ទៅ​។

យ៉ាងណាមិញ យោង​តាម​ការ​ផ្សាយ​ផ្ទាល់​ពី​សប្បុរសជន​ដែល​បាន​ទៅ​ជួប លោក ចាន់ សម័យ ដោយ​ផ្ទាល់ គឺ​លោក​នឹង​សម្រេចចិត្ត​ទទួលយក​ដី​របស់​លោក​ឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ដោយ​លោក​បញ្ជាក់​ថា នឹង​សម្រេចចិត្ត​ទៅ​សង់ផ្ទះ​នៅ​លើ​ដី​ដែល​ប្រគល់​ឱ្យ​នោះ​ផង ក្នុង​ពេល​ដែល​លោក​ចង់បាន​ផ្ទះសម្បែង​ផ្ទាល់ខ្លួន​បំផុត ក្រោយ​ពេល​ធ្លាក់ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ