ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ភ្លៅមាន់ ស្លាបមាន់ជា​ច្រើនគីឡូ​​ បើញ៉ាំនឹងទៅជា​បែបណា​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មន្ត្រី​កាំកុងត្រូល​រក​ឃើញ​ភ្លៅ និង​ស្លាបមាន់​ខូចគុណភាព​ជាង​៧​គីឡូក្រាម ដែល​ក្រុម​ឈ្មួញ​យក​មក​លក់​ក្នុង​ផ្សារ​តា​ពៅ ក្រុង​បា​វិត ក្រោយ​ពី​លោក ម៉ា​ន់ សុ​ខន អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ មន្ត្រី​កាំកុងត្រូល​រក​ឃើញ​ភ្លៅ និង​ស្លាបមាន់​ខូចគុណភាព​ជាង​៧​គីឡូក្រាម ដែល​ក្រុម​ឈ្មួញ​យក​មក​លក់​ក្នុង​ផ្សារ​តា​ពៅ ក្រុង​បា​វិត ក្រោយ​ពី​លោក ម៉ា​ន់ សុ​ខន អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ពិនិត្យ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។

លោក ម៉ា​ន់ សុ​ខន បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​កាំកុងត្រូល ក្នុង​នោះ​កាំកុងត្រូល​ខេត្តស្វាយរៀង​តែងតែ​ចុះ​ពិនិត្យ​មុខទំនិញ​បានជា​ច្រើន​លើក ហើយ​ការ​ចុះ​ពិនិត្យ​មុខទំនិញ​នៅ​ថ្ងៃនេះ ក្នុង​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ​ជូន​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សុខុមាលភាព​ដល់​ពួក​គាត់ ព្រោះ​វា​មាន​សារសំខាន់​ចាំបាច់​ណាស់​ក្នុង​សង្គម និង​ជីវភាព​ប្រចាំ​ថ្ងៃ​។

លោក​អនុប្រធាន​សាខា​កាំកុងត្រូល​រូប​នេះ បាន​បន្ត​ទៀត​ថា ការ​ទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការ​ទទួលខុសត្រូវ​រួម​គ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំ​ចូល អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នក​ទាំងអស់​គ្នា​ជា​អ្នក​ប្រើប្រាស់​ផង​ដែរ ព្រោះ​សុខភាព គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត​។

លោក​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​ធ្វើការ​ចុះ​ពិនិត្យ​មុខទំនិញ​ជា​ច្រើន​មុខ ក្នុង​ទីតាំង​ផ្សារ​តា​ពៅ​នា​ពេល​នេះ បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព​(​ភ្លៅ​មាន់ ស្លាបមាន់​)​បាន​ជាង​៧​គីឡូក្រាម ជា​ពិសេស​បាន​ដកហូត និង​ហាមឃាត់​ម្ហូបអាហារ ដែល​ច្បាប់​ហាមឃាត់​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព ហើយ​ការ​នាំ​ចូល​ពី​ក្រៅប្រទេស​តាម​ច្រករបៀង ហើយ​បើ​ឲ្យ​ជំនាញ​របស់​យើង​រក​ឃើញ​និង​ដកហូត​យក​ទៅ​កម្ទេច​ចោល​ផង​ដែរ​។

ចំណែក​អ្នកលក់ ក៏​បាន​យល់ព្រម​បញ្ឈប់​ការ​ដាក់​លក់​ទំ និ​ញ ដែល​ខូចគុណភាព ហួសការ​បរិច្ឆេទ​ប្រើប្រាស់ ព្រោះ​ពួក​គេ​ទាំង​អស់នោះ បាន​យល់​ដឹង​នូវ​ផល​ប៉ះ ពាល់​ដល់​សុខភាព​នៅ​ពេល​ដែល​ប្រើប្រាស់​ទំ និ​ញ​ដែល​ខូចគុណភាព​។

ជាមួយ​គ្នា​នោះ លោក ម៉ា​ន់ សុ​ខន បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​សិស្សានុសិស្ស​ទាំងអស់ នៅ​ខេត្តស្វាយរៀង សូម​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណីអាហារ ត្រូវពិនិត្យ​មើល​ស្លាក​សញ្ញា កាលបរិច្ឆេទ​ឲ្យ​បាន​ច្បាស់លាស់​មុន​ទិញ​យក​ទៅ​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់​គ្នា ហើយ​មន្ត្រី​កាំកុងត្រូល​នឹង​បន្ត​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា នៅ​ក្នុង​ខេត្តស្វាយរៀង ឲ្យ​បាន​ញឹកញាប់​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ