ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រីល្បី​របស់តៃវ៉ាន់​ទិញ​ខុន​ដូតម្លៃ​រាប់​លាន​ដុល្លារ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​នាង​ស៊ូ​គី (Shu Qi) តារាចម្រៀង​និង​តារាភាពយន្ត​ជនជាតិ​តៃវ៉ាន់​បាន​ចំណាយ​ប្រាក់​ចំនួន​១២៧​លាន​ដុល្លារ​ហុងកុង ឬ​ប្រហែល​១៦​លាន​ដុល្លារ​ទិញ​ខុន​ដូ​មួយ​នៅ​ខណ្ឌ​ Mid-Levels West ឬ​ហៅ​ថា​ភូមិ​គ្រឹះ​ដ៏​ស្រស់​ស្អាត និង​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ពិភពលោក…

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​នាង​ស៊ូ​គី (Shu Qi) តារាចម្រៀង​និង​តារាភាពយន្ត​ជនជាតិ​តៃវ៉ាន់​បាន​ចំណាយ​ប្រាក់​ចំនួន​១២៧​លាន​ដុល្លារ​ហុងកុង ឬ​ប្រហែល​១៦​លាន​ដុល្លារ​ទិញ​ខុន​ដូ​មួយ​នៅ​ខណ្ឌ​ Mid-Levels West ឬ​ហៅ​ថា​ភូមិ​គ្រឹះ​ដ៏​ស្រស់​ស្អាត និង​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ពិភពលោក ។

នាង​ស៊ូ​គី​បាន​ផ្លាស់​ចេញពី​តៃវ៉ាន់​ជា​ស្រុក​កំណើត​ទៅ​រស់នៅ​ហុងកុង តាំងពី​អាយុ​១៧​ឆ្នាំ​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូ​ដ និង​បាន​ចូល​ប្រឡូក​នៅ​ក្នុង​មជ្ឈដ្ឋាន​ភាពយន្ត ។ បច្ចុប្បន្ន​នាង​ជា​តារា​សម្តែង​ដ៏​ល្បី​មួយ​រូប​នៅ​ក្នុង​មជ្ឈដ្ឋាន​សិល្បៈ​សម្តែង​របស់​ចិន ។ នាង​ជាតា​រា​មួយ​រូប​មាន​តម្លៃ​ខ្លួន​ខ្ពស់​នៅ​ក្នុង​ពិភព​នៃ​តារា​សម្តែង ។ នាង​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ច្រើន រួម​ទាំង​មាន​ទាំង​ពានរង្វាន់​សេះ​មាស​កាលពី​ឆ្នាំ​២០០៥​ពី​ភាពយន្ត​រឿង​«Three Times » ។

ចំពោះ​ប្លង់​ផ្ទះ​បាន​បញ្ជាក់​ពី​ឈ្មោះ​របស់​អ្នកទិញ​គឺ​នាង​លី​ន លី​ហ៊ុយ ជា​ឈ្មោះ​ពិត​របស់​នាង​ស៊ូ​គី ។ នាង​បាន​ចំណាយ​ប្រាក់​ចំនួន​១២៧​លាន​ដុល្លារ​ហុងកុង ទិញ​ខុន​ដូ​មួយ​នៅ​ក្នុង​អគារ​«yoo 18 Bonham» កាលពី​ខែមិថុនា​កន្លង​មក ។ ក្រុមហ៊ុន​អចលនទ្រព្យ​«Centaline Property Agency» បាន​បញ្ជាក់​ថា​នាង​ស៊ូ​គី​គឺជា​ម្ចាស់​ខុន​ដូ​នេះ​ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ