ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​មិន​នឹក​ស្មាន​បុរស​នេះ …​ដល់​ពេល​ឃើញ​ស្តែង​ទើប​ដឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​ជា​មនុស្ស​វិកលចរិត​ទៅ​លួច​បើកទ្វារ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងក្រោយ រួច​ងូតទឹក​សើម​ខោអាវ​ជោគ​កក្លាក់ ហើយ​ចូល​ស​ង្ងំ​ក្នុងផ្ទះ​ធ្វើ​មិនដឹង ខណៈ​ដែល​ម្ចាស់​មិន​នៅ ក្រោយ​ពី​ប្រទះ​ឃើញ​នឹក​ស្មាន​តែ​ចោរ​ចូល​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ ក៏​ប្តឹង​ប៉ូលិស ទៅ​អន្តរាគមន៍​ចាប់​ឃាត់​ទើប​ដឹង​ថា ជា​មនុស្ស​វិកលចរិត…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​ជា​មនុស្ស​វិកលចរិត​ទៅ​លួច​បើកទ្វារ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងក្រោយ រួច​ងូតទឹក​សើម​ខោអាវ​ជោគ​កក្លាក់ ហើយ​ចូល​ស​ង្ងំ​ក្នុងផ្ទះ​ធ្វើ​មិនដឹង ខណៈ​ដែល​ម្ចាស់​មិន​នៅ ក្រោយ​ពី​ប្រទះ​ឃើញ​នឹក​ស្មាន​តែ​ចោរ​ចូល​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ ក៏​ប្តឹង​ប៉ូលិស ទៅ​អន្តរាគមន៍​ចាប់​ឃាត់​ទើប​ដឹង​ថា ជា​មនុស្ស​វិកលចរិត ។ ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​ល្វែង ក្នុង​បុរី​ធូ​លន ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

បុរស​ខាងលើ​សូ​ម្បី​តែ​ឈ្មោះ អាយុ ខ្លួនឯង​ក៏​មិន​ស្គាល់​មិន​ដឹងផង​នោះ មាន​អាយុ​ជាង​៤០​ឆ្នាំ គ្រាន់តែ​ប្រាប់​ថា ស្នាក់​នៅ​វត្ត​អង្គ​តា​មិ​ញ ។

តាម​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​ចាក់សោ​ទ្វារ​ខាង​មុខ ចំណែក​ទ្វារ​ក្រោយ គ្រាន់តែ​ដាក់​គន្លឹះ ហើយ​ចាកចេញ​ទៅ​បង្រៀន​បាត់ លុះ​នៅ​វេលា​ម៉ោង​ខាងលើ​ញាតិ​ក្បែរ​ខាង​ទូរស័ព្ទ​ប្រាប់​ថា មាន​ចោរ​ចូល​ផ្ទះ​ទើប​ប្រញាប់ប្រញាល់​មក ហើយ​ប្រទះ​ឃើញ​បុរស​ខាងលើ អង្គុយ​កៀន​ទូ​ធ្វើ​មិនដឹង ដោយ​មិន​ស្គាល់ នឹក​ស្មាន​តែ​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ ខ្ទប់ទ្វារ​ចង​ជាប់រ​ត់ទៅ​ប្តឹង​ប៉ូលិស​ឲ្យ​ជួយ​អន្តរាគមន៍ ចាប់​ឃាត់​នាំ​ចេញ​មក​ក្រៅ​ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​ដែល​គេ​ស្គាល់​ថា ជា​មនុស្ស​វិកលចរិត​ទេ ។

ទោះជា​យ៉ាងណា​ក្តី​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ទើប​ដឹង​ជាក់​ថា ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី រួម​ជាមួយ​ពលរដ្ឋ​ច្រើន​នាក់​ដែល​គេ​ធ្លាប់​ស្គាល់​បុរស​ខាងលើ​ជា​មនុស្ស​វិកលចរិត​ទើប​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ ខណៈ​ដែល​ម្ចាស់ផ្ទះ​ខាងលើ​ក៏​មិន​បាត់បង់​អ្វី​ដែរ ហើយ​ក៏​មិន​ប្តឹងផ្តល់​ដោយ​ឃើញ​សភាព​ជាក់ស្តែង​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ