ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១១​នាក់ នៅ​សង្កាត់​ចំនួន​២​ក្នុង​ខណ្ឌមានជ័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​១១​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ត្រួតពិនិត្យ​រក​ឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ប្រុស​ស្រី​ចំនួន​១១​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ត្រួតពិនិត្យ​រក​ឃើញ​ថា ជន​ទាំង​៦​នាក់ ពុំ​មាន​លិខិតឆ្លងដែន និង​ឯកសារ​ពាក់ព័ន្ធ​ត្រឹមត្រូវ​។

ការ​ឃាត់ខ្លួន​ធ្វើ​ឡើង​នៅ​ក្នុង​ហាង​កោស​ជប់​ជា​ច្រើន​កន្លែង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​៣៧១ ក្នុងភូមិ​ព្រែក​តា​នូ និង​ភូមិ​ក្បាល​ទំនប់ ក្នុង​សង្កាត់​បឹង​ទំពុន​ទី​២ និង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ នា​វេលា​ល្ងាច​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨​។ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ផង​ដែរ​។

ជា​លទ្ធផល កម្លាំង​នគរបាល​បាន ត្រួតពិនិត្យ លើ​ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់ ប៉ុន្តែ​ក្នុង​នោះ​រក​ឃើញ​តែ​១១​នាក់ ប៉ុណ្ណោះ ដែល​ជា​ជនជាតិ​វៀតណាម មាន​ប្រុស​ម្នាក់ ដែល​ពុំ​មាន​លិខិតឆ្លងដែន និង​សៀវភៅ​អនុញ្ញាត​ការងារ ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ដូច្នេះ​ហើយ​ពួក​គេ​ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗ ប​ញ្ចូ​ន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បន្ត​នីតិវិធី​។

គួរ​បញ្ជាក់​ថា កាលពី​ពេល​កន្លង​ទៅ ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ឲ្យ​ដឹង​ថា ចំពោះ​ជនបរទេស​ណា​ដែល​ចូល​មក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ពុំ​មាន​ភ្ជាប់​មក​ជាមួយ​លិខិតឆ្លងដែន ឬ​ឯកសារ​ពាក់ព័ន្ធ​អ្វី​ទាំង​អស់នោះ ពួក​គេ​នឹង​ត្រូវ​ឃាត់ខ្លួន ភ្លាម​ៗ ប​ញ្ចូ​ន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​កសាង​សំណុំ​បែបបទ​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ សុំ​ធ្វើការ​បណ្តេញ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ដើម​ខ្លួន​វិញ នៅ​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ