ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​១​គ្រឿង​បើក​បុក និង​កិន​អ្នក​បើក​ម៉ូតូ​រង​របួស​បាក់ជើង​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​បាក់ជើង ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ​ដែល​ជន​រង​គ្រោះ​រូប​នេះ​ជិះ​ម៉ូតូ​១​គ្រឿង​ជែង​រថយន្ត​នៅ​ខាង​មុខ ហើយ​ក៏​ត្រូវ​បាន​រថយន្ត​១​គ្រឿង​ទៀត​បុក​ពេញទំហឹង និង​កិន បណ្ដាល​ឲ្យ​រង​របួស​តែ​ម្ដង​។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​បាក់ជើង ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ​ដែល​ជន​រង​គ្រោះ​រូប​នេះ​ជិះ​ម៉ូតូ​១​គ្រឿង​ជែង​រថយន្ត​នៅ​ខាង​មុខ ហើយ​ក៏​ត្រូវ​បាន​រថយន្ត​១​គ្រឿង​ទៀត​បុក​ពេញទំហឹង និង​កិន បណ្ដាល​ឲ្យ​រង​របួស​តែ​ម្ដង​។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​បេតុង​ផ្សារ​ទួល​ពង្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ នៅ​មុន​ពេល​កើតហេតុ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ធូ​ដេ​១​គ្រឿង ពណ៌​ស អត់​ស្លាក​លេខ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង​តែ​ម្នាក់ឯង​។

បន្ទាប់​មក​បាន​ជែង​រថយន្ត​១​គ្រឿង​ដែល​កំពុង​បើក​ស្របគ្នា​នៅ​ខាង​មុខ ហើយ​ក៏​ត្រូវ​បាន​រថយន្ត​ម៉ាក​គា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-8841 ដែល​កំពុង​បើកបរ​ក្នុង ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​ជើង​ទៅ​ត្បូង​ទៅ​ដល់​បុក​ពេញទំហឹង និង​កិន​បណ្ដាល​ឲ្យ​យុវជន​នេះ​រង​របួស​បាក់ ជើង​តែ​ម្ដង​។ ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​រត់​បាត់ ហើយ​យុវជន​រង​គ្រោះ ត្រូវ​បាន​គេ​បញ្ជូន ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​។ ចំណែក​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ធ្វើការ វាស់វែង និង​នាំ​យក​វត្ថុ​តាង​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕


https://www.youtube.com/watch?v=xyoCotuEvk0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ