ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សង្គ្រោះ​បន្ទាន់​ពេល​ថ្លោះ​សន្លាក់ឆ្អឹង​

5 ឆ្នាំ មុន

ការ​ភ្លាត់​សន្លាក់ឆ្អឹង​គឺជា​ការ​មាន​របួស​មួយ​ប្រភេទ​ដែល​កើតឡើង​ដោយសារ​តែ​មាន​កម្លាំង​សង្កត់​ដ៏​ខ្លាំង​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ឆ្អឹង​ក្នុង​សន្លាក់​ភ្លាត់​ចេញពី​គ្រលុក​របស់​វា​បាន ។ ការ​ភ្លាត់​នេះ​ច្រើន​តែ​កើត​ឡើងជា​ញឹកញាប់​ពេល​លេង​កីឡា​។ ការ​ភ្លាត់​ក៏​អាច​បណ្តាល​ឱ្យ​ខូច​រូបរាង​សន្លាក់​បណ្តោះអាសន្ន ឬ​មិន​អាច​ធ្វើ​ចលនា​សន្លាក់​នោះ​បាន​ដែរ ១-មូលហេតុ ៖ ​ច្រើន​តែ​បណ្តាល​មក​ពី​ការ​ប៉ះទង្គិច​ដូច​ជា​ការ​ដួល​ជាដើម ។ ​ជំងឺ​រលាក​សន្លាក់​ប្រភេទ…

ការ​ភ្លាត់​សន្លាក់ឆ្អឹង​គឺជា​ការ​មាន​របួស​មួយ​ប្រភេទ​ដែល​កើតឡើង​ដោយសារ​តែ​មាន​កម្លាំង​សង្កត់​ដ៏​ខ្លាំង​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ឆ្អឹង​ក្នុង​សន្លាក់​ភ្លាត់​ចេញពី​គ្រលុក​របស់​វា​បាន ។ ការ​ភ្លាត់​នេះ​ច្រើន​តែ​កើត​ឡើងជា​ញឹកញាប់​ពេល​លេង​កីឡា​។ ការ​ភ្លាត់​ក៏​អាច​បណ្តាល​ឱ្យ​ខូច​រូបរាង​សន្លាក់​បណ្តោះអាសន្ន ឬ​មិន​អាច​ធ្វើ​ចលនា​សន្លាក់​នោះ​បាន​ដែរ

១-មូលហេតុ ៖ ​ច្រើន​តែ​បណ្តាល​មក​ពី​ការ​ប៉ះទង្គិច​ដូច​ជា​ការ​ដួល​ជាដើម ។ ​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis ក៏​អាច​បណ្តាល​ឱ្យ​ភ្លាត់​សន្លាក់ឆ្អឹង​ដែរ ។

២-រោគ​សញ្ញា ៖ ​ឈឺចាប់ ​ឈឺ​ដោយសារ​តឹង​ក្នុង​សន្លាក់ ​ហើម​ក្នុង​សន្លាក់  ​នៅ​ស្បែក​ត្រង់​សន្ល​ក់​មាន​បញ្ហា​នោះ​ប្តូរ​ពណ៌ ។

៣-ការ​ព្យាបាល ៖ ​ទំនាក់ទំនង​អ្នកជំនាញ​ខាង​ពេទ្យ​ឱ្យ​បាន​លឿន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន ។ ​មិន​ត្រូវធ្វើ​ចលនា​សន្លាក់​នោះ ឬ​ព្យាយាម​ទាញ​វា​ចូល​វិញ​ឡើយ ។ ​បើសិនជា​មាន​ដាច់ដោច​ស្បែក ចូរ​លាង​សម្អាត​វា​ថ្នម​ៗ និង​ប្រើ​បង់​រុំ​ដោយ​មានការ​សម្លាប់​មេរោគ​ផង ។ ​អាច​ដាក់​ជា​របស់​អប​នៅ​កន្លែង​មាន​របួស​នោះ​ទៅ​តាម​ទីតាំង​របស់​វា​ដដែល ។ ​បើសិនជា​របួស​នោះ​ធ្ងន់ធ្ងរ ចូរ​ពិនិត្យ​ទៅ​លើ​ផ្លូវដង្ហើម​របស់​គេ​ផង ។ ​បើសិនជា​អ្នកជំងឺ​មិន​ដកដង្ហើម​ទេ អ្នក​គួរតែ​ប្រើ​វិធី​ជួយ​សង្គ្រោះ​ផ្លូវដង្ហើម ដោយ​កា​រស​ង្គ​ត់​ទ្រូង និង​ផ្លុំ​ខ្យល់​​តាម​មាត់ ព្រមទាំង​លើកជើង​ឱ្យ​ខ្ពស់ (៣០​សង់ទីម៉ែត្រ​) ។ ​ប្រើ​ភួយ​គ្រប​អ្នកជំងឺ ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ