ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​២​ទីតាំង​ក្របួច​បាន​១៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ២០១៨ កម្លាំង​សមត្ថ​កិច្ច​ការិយាល័យ​ជំនាញ​ស្រាវជ្រាវ​បទ​ល្មើ​ល​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​១៤​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ២០១៨ កម្លាំង​សមត្ថ​កិច្ច​ការិយាល័យ​ជំនាញ​ស្រាវជ្រាវ​បទ​ល្មើ​ល​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​១៤​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ ។ ជនសង្ស័យ​ទាំង​១៤​នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​គ្រឿងញៀន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ និង​ជា​ក្រុម ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​ទី​១-​ឈ្មោះ អ៊ុ​ក វុ​ទ្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មក​រា ស្រាវជ្រាវ​បង្ក្រាប​បាន​រួម​ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម ពណ៌​ស​ថ្លា​មួយ​កញ្ចប់ នៅ​ចំណុច​សំណង់​ស្តា​ត​អូ​ឡាំ​ពិ​ក សង្កាត់​វាលវង់ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ថ្ងៃ​ទី​៧ កក្កដា ។

ក្រុម​ទី​២-​ឈ្មោះ មាស ប៊ុ​ណ្ណា​រ៉ា ហៅ​ម៉ូ​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ស្រាវជ្រាវ​បង្ក្រាប​បាន រួម​ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់ នៅ​ចំណុច​ផ្លូវលំ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​៧ កក្កដា ។

ក្រុម​ទី​៣-​ឈ្មោះ ជោក សំណាង​ដេ​វិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ។

ក្រុម​ទី​៤-​ឈ្មោះ ចាន់ ហ៊ីង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ស្រាវជ្រាវ​បង្ក្រាប​បាន រួម​ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់ និង​ប្រភេទ​ម្សៅ​ពណ៌​ប្រផេះ ចំនួន​៣​កញ្ចប់ នៅ​ចំណុច​ផ្លូវលំ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា ។

និង​ក្រុម​ទី​៥-​ជនសង្ស័យ​មាន​ចំនួន​១០​នាក់ ក្នុង​នោះ​១-​ឈ្មោះ ធី តន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ២-​ឈ្មោះ ជា ពេញ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ៣-​ឈ្មោះ ខន សុខ​ឃឿ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ៤-​ឈ្មោះ សន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៥-​ឈ្មោះ ណ​យ វ​ណ្ណា ហៅ វិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៦-​ឈ្មោះ ហ៊ី​ន សុ​វ​ណ្ណា ហៅ​ចូ​ច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៧-​ឈ្មោះ សួ​ស សុធី ហៅ​សា​យ័ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ៨-​ឈ្មោះ វ៉ា​ន់ ផ្ល​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៩-​ឈ្មោះ ដឹក ឆៃ​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​១០-​ឈ្មោះ ផាត់ វាសនា ហៅ​ស្នា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។ ជនសង្ស័យ​ទាំង​១០​នាក់​នេះ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ស្រាវជ្រាវ​បង្ក្រាប​បាន​ព្រម​គ្នា រួម​ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៧​កញ្ចប់ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ វេលា​ម៉ោង​១០​និង​៤៨​នាទី​ថ្ងៃ​ទី​៨ កក្កដា ។

ជនសង្ស័យ​ទាំង​១៤​នាក់ ស្ថិត​នៅ​ដំណាក់កាល​តំណាង​អយ្យការ​ធ្វើការ​សាកសួរ និង ក្រោយ​ពី​សាកសួរ​ហើយ​ទើបត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ