ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អើយ​ជីវិត​ម៉េច​ក៏​ផុយ​ម្ល៉េះ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​៤​លើក (​យប់​១​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​ប្រុស​១​នាក់ និង​ស្រាល​ប្រុស​១​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​៤​លើក (​យប់​១​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​ប្រុស​១​នាក់ និង​ស្រាល​ប្រុស​១​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ ល្បឿន​២​លើក ស្លាប់​២​នាក់ ,​ប្រជែង​១​លើក ស្លាប់​១​នាក់ ,​មិន​គោរព​សិទ្ធ​១​លើក ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៤​នាក់ ម៉ូតូ​២​នាក់ (​មិន​ពាក់មួក​១​នាក់​) ថ្មើរជើង​២​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច​ម៉ូតូ និង​ម៉ូតូ​១​លើក ស្លាប់​១​នាក់ , ម៉ូតូ និង​រថយន្ត​កែ​ច្នៃ​១​លើក ស្លាប់​១​នាក់ ,​រថយន្ត​តូច និង​ថ្មើរជើង​២​លើក ស្លាប់​២​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​៦​គ្រឿងក្នុង​នោះ​មាន ម៉ូតូ​៣​គ្រឿង , រថយន្ត​តូច​២​គ្រឿង ,​រថយន្ត​កែ​ច្នៃ​១​គ្រឿង ។ យានយន្ត​បង្កហេតុ​ម៉ូតូ​២​លើក , រថយន្ត​តូច​១​លើក , ថ្មើរជើង​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ មាន​ផ្លូវជាតិ​២​លើក , ផ្លូវ​ខេត្ត​២​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន​មាន កណ្តាល​២​លើក ស្លាប់​២​នាក់​,​បាត់ដំបង​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្ត​ត្បូងឃ្មុំ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​៧៩៩​គ្រឿង (​ម៉ូតូ​៥៦%) មធ្យោបាយ​ល្មើស​៨៥​គ្រឿង​(​ម៉ូតូ​៦០%) អប់រំ​៦១​គ្រឿង (​ម៉ូតូ​៧២%) មធ្យោបាយ​ពិន័យ​២៤​គ្រឿង (​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​១០​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៨៨​គ្រឿង អប់រំ​១២​គ្រឿង ពិន័យ​សរុប​២១​គ្រឿង (​មួក​៨​គ្រឿង​,​កញ្ចក់​១២​គ្រឿង​,​ស្រវឹង​១​គ្រឿង​,​ផ្សេង​ៗ​គ្មាន​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ