ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនើបណាស់​… ភ្នាល់បញ្ជល់​មាន់តាមទូរទស្សន៍​បរទេស​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៩ ​កក្កដា ​កន្លង​ទៅ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​សំរោង​ទង បាន​បង្ក្រាប​ទីតាំង​ភ្នាល់​ល្បែង​ស៊ី​ង​សង​ «​ការ​បញ្ជល់​មាន់​​តាម​ទូរទស្សន៍​បរទេស​»​ មួយ​កន្លែង…

ខេត្តកំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៩ ​កក្កដា ​កន្លង​ទៅ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​សំរោង​ទង បាន​បង្ក្រាប​ទីតាំង​ភ្នាល់​ល្បែង​ស៊ី​ង​សង​ «​ការ​បញ្ជល់​មាន់​​តាម​ទូរទស្សន៍​បរទេស​»​ មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង
​ទង ។

លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា ក្នុង​ការបង្ក្រាប​ទីតាំង​ភ្នាល់​ល្បែង​ខាងលើ បាន​ឃាត់ខ្លួន​មនុស្ស​១៩​នាក់ និង​ម៉ូតូ​ចំនួន​២៥​គ្រឿង ដែល​កំពុង​លេង​ភ្នាល់​ក្នុង​ហាង​របស់​ឈ្មោះ ជា ដែល​ជា​ម្ចាស់​ទីតាំង ។

លោកស្នងការ​បានឱ្យ​ដឹង​ទៀត​ថា អ្នក​ដែលត្រូវ​បាន​ឃាត់ខ្លួន​ទាំង​១៩​នាក់ មាន​មួយ​ចំនួន​ជា​មនុស្ស​ចាស់ មាន​សុខភាព​ខ្សោយ ហើយ​ករណី​នេះ លោក​បាន​អញ្ជើញ​ខាង​មន្ទីរ​សុខា​ភិបាល​ខេត្ត​ពិនិត្យ​សុខភាព​ជូន​ពួក​គាត់ ក្នុង​នីតិវិធី​ឃាត់ខ្លួន​៤៨​ម៉ោង ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព ។

លោកស្នងការ​បញ្ជាក់​ថា បើ​ទោះបីជា​ពួក​គាត់​ចាស់​ឬ​ឈឺ​ក្តី តែ​នេះ​ជា​ករណី​បើក​លេងល្បែង​ភ្នាល់​ស៊ីសង​ខុសច្បាប់ មិន​អាច​លើកលែងទោស​បាន​ទេ យ៉ាង​ហោច​ណាស់​ ក៏​ត្រូវធ្វើ​កិច្ចសន្យា​អប់រំ​ដែរ ៕​

អត្ថបទសរសេរ ដោយ