ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ក្នុង​ការ​ថែរក្សា​ទ្វារមាស​ឱ្យ​មាន​សុខភាព​ល្អ

5 ឆ្នាំ មុន

ការ​ថែរក្សា​ទ្វារមាស​ឲ្យ​មាន​សុខភាព​ល្អ មិន​តម្រូវ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ច្រើន​ទេ ប៉ុន្តែ វា​ជា​អ្វី​ដែល​អ្នក​ត្រូវធ្វើ ។ ដើម្បី​ការពារ​ទ្វារមាស និង​ទប់ស្កាត់​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​មេរោគ អ្នក​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ណែនាំ​ដូច​ខាងក្រោម ៖ ​ធ្វើ​ឲ្យ​វា​ស្អាត…

ការ​ថែរក្សា​ទ្វារមាស​ឲ្យ​មាន​សុខភាព​ល្អ មិន​តម្រូវ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ច្រើន​ទេ ប៉ុន្តែ វា​ជា​អ្វី​ដែល​អ្នក​ត្រូវធ្វើ ។

ដើម្បី​ការពារ​ទ្វារមាស និង​ទប់ស្កាត់​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​មេរោគ អ្នក​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ណែនាំ​ដូច​ខាងក្រោម ៖ ​ធ្វើ​ឲ្យ​វា​ស្អាត និង​ស្ងួត​ជា​និច្ច, ​ស្លៀកខោ​ក្នុង​ធ្វើ​ពី​កប្បាស, ​កុំ​លាង​ទ្វារមាស​ខ្លាំង​ៗ​ពេក ជា​ពិសេស ការ​ប្រើ​សាប៊ូ​ខ្លាំង​ៗ ពីព្រោះ វាន​នឹង​ទៅ​កម្ចាត់​នូវ​បាក់តេរី​ទ្វារមាស ។ ​អនុវត្ត​ការ​រួម​ភេទ​ប្រកបដោយ​សុវត្ថិភាព ។ ​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ ជា​ពិសេស ពេល​ប្រើ​ថ្នាំ​ផ្សះ ។ ​បង្កើន​ការ​ទទួលទាន​ទឹក​ដោះគោ​ជូរ ។ ​រស់នៅ​ឲ្យ​សកម្ម, ​ជៀសវាង​ប្រើ​ផលិតផល​អនាម័យ​នារី​នៅ​ក្នុង​ទ្វារមាស​ដោយ​ឯកឯង ។ រក្សា​កំរិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ឲ្យ​ល្អ ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹក​នោមផ្អែម ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ