ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកបាវចេញពី​ឡាន​​ស្រាយ​​មើល… ចង់ដាច់ផ្ងារ​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ ដែល​ដឹក​សត្វព្រៃ​ដោយ​ខុសច្បាប់ បាន​ត្រូវ​លោក អុ​ិ​ត សុធា ព្រះ រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បញ្ជា​ឱ្យ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍…

ខេត្តកំពង់ធំ ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ ដែល​ដឹក​សត្វព្រៃ​ដោយ​ខុសច្បាប់ បាន​ត្រូវ​លោក អុ​ិ​ត សុធា ព្រះ រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បញ្ជា​ឱ្យ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃ ឈើ​កំពង់ថ្មស្ទាក់​ចាប់ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែកក្កដា ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​សត្វព្រៃ​នេះ ត្រូវ​ចាប់​បាន​នៅ​ភូមិ​កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក ។ រថ យន្ត​សាំ​យ៉ុ​ង​នេះ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​២N-៤៨២០ ម្ចាស់​រថយន្ត​ឈ្មោះ តេ​ង តៃ មាន​ទីលំនៅ​ក្នុងភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

នៅ​ក្នុង​ការ​ចាប់​ឃាត់​នេះ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​មាន សំពោច​២​បាវ​ចំនួន​៩​ក្បាល ស្មើនឹង​២៣​គីឡូក្រាម តុកកែ​៥​គីឡូក្រាម ក្រៅពី​នេះ​ មាន​ឈើ​ធ្នង់​២​ដុំ​ទៀត ។ សត្វព្រៃ​ដែល​រឹបអូស ត្រូវ​បាន​ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​យក​ទៅ​រក្សា​ទុក ធ្វើ​ពិធី​លែង​ចូល​ព្រៃ​ឱ្យ​រស់នៅ​បែប​ធម្មជាតិ​វិញ ។

លោក មុំ ផល នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ថ្លែង​ថា បើ​តាម​ច្បាប់​ម្ចាស់​រថយន្ត​ត្រូវ​ទទួល​ការ​ផាក​ពិន័យ តែ​លោក​រង់ចាំ​បទបញ្ជា​ពី​លោកនាយ​ខណ្ឌ និង​លោក​ព្រះរាជអាជ្ញា​សិន​បើ​បញ្ជា​ឱ្យធ្វើ​យ៉ាងណា​នោះ​លោក​នឹង​អនុវត្តតាម ៕ ​

អត្ថបទសរសេរ ដោយ