ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីយប់​ឃើញមិនអី លុះព្រឹកឡើង​ប្អូនស្រីទៅ​ដល់​មាត់​ទ្វារ…ពុទ្ធោ!

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ យុវជន​ម្នាក់​​បាន​​ចងក​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​ត្រើយ​អូរ ឃុំ​ព្នៅ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។…

ខេត្តកំពង់ធំ ៖ យុវជន​ម្នាក់​​បាន​​ចងក​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​១២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​ត្រើយ​អូរ ឃុំ​ព្នៅ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​​ដែល​ស្លាប់​ឈ្មោះ ឃឹម ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ឃឹម ខន ត្រូវជា​ឪពុក​ជន​រង​គ្រោះ និង​ឈ្មោះ​ឃឹម ស្រី​ពៅ ត្រូវជា​ប្អូនស្រី​ជន​រង​គ្រោះ​បាន​និយាយ​ថា កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ កូនប្រុស​របស់​គាត់​ឈ្មោះ​ឃឹម ហេង បាន​អង្គុយ​ផឹកស្រា​នៅ​ជាមួយ​មិត្តភក្តិ​របស់​ខ្លួន រហូត​ដល់​ម៉ោង​ប្រហែល​៩​យប់ ហើយ​កូនប្រុស​របស់​គាត់​បាន​សុំ​មិត្តភក្តិ​ទៅ​ផ្ទះ​មុន ដោយ​ពុំ​មានការ​ឈ្លោះប្រកែក​គ្នា​នោះ​ឡើយ លុះដល់​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា កូនស្រី​គាត់​ដែល​ត្រូវជា​ប្អូនស្រី​របស់​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​លើ​ផ្ទះ​ដល់​មាត់ទ្វារ ក៏​បានឃើញ​បងប្រុស​របស់​ខ្លួន​ឈរ ហើយ​មាន​ក្រមា​នៅ​ជាប់​នឹង​.​ក​ព្យូ​រ​ទៅ​នឹង​ជញ្ជាំង ពេល​នោះ​នាង​បាន​ស្រែក​ប្រាប់​គាត់​ជា​ឪពុក​ថា «​ពុក​ៗ អា​ហេង​ វា​ចងក​ស្លាប់​បាត់​ហើយ​» ពេល​នោះ​គាត់​ក៏​បាន​ឡើង​មក​លើ​ផ្ទះ ឃើញ​កូនប្រុស​ចងក​ពិតប្រាកដ​មែន ។

ក្រោយ​ពី​បាន​ទទួល​ព័​ត៌​មាន​ខាងលើ​ភ្លាម កំលាំង​ជំនាញ​បាន​សហការ​ជាមួយ​លោកមេ​ប៉ុស្តិ៍​ឃុំ​ព្នៅ លោក​មេ​ភូមិ សន្តិសុខ ប្រជា​ការពារ​ភូមិ ដើម្បី​ពិនិត្យ​សព និង​កន្លែង​កើតហេតុ ហើយ​នៅ​លើ​ដងខ្លួន​របស់​សព​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួ​រឱ្យ​កត់សំគាល់​ឡើយ ក្រោយ​ពី​ពិនិត្យ​រួច ក៏​បាន​ប្រគល់​សព​ឱ្យទៅ​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ