ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា គ្រូ​បាល់​ទាត់ និង​កុមារ​៣​នាក់​ចេញពី​ក្នុង​រូង​ភ្នំ​ជា​ជន​គ្មាន​ប្រទេស

5 ឆ្នាំ មុន

ប្រទេស​ថៃ ​៖ ​កុមារ​មួយ​ចំនួន​ក្នុង​ចំណោម​កុមារ​១២​នាក់​​ដែល​ជាប់​ក្នុង​រូងភ្នំ​ថាំ​លួង ពេល​នាំ​​ចេញ​មួយ​ចំនួន​បាន​ដេក​លក់​លើ​ប្រង់​កា ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​ពួក​គេ​ចេញ​យ៉ាង​លំបាក តែ​ទទួល​បាន​ជោគជ័យ​នាំ​ឲ្យ​មាន​ក្ដី​រីករាយ​ខ្លាំង​បំផុត​ក្នុង​ប្រទេស​។ វី​ដេ​អូ​មួយ​បាន​​ផ្សាយ​ដោយ​អាជ្ញាធរ បង្ហាញ​ថា ពួក​គេ​ហាក់​មាន​សុខភាព​ល្អ​នៅ​មន្ទីរ​ពេទ្យដែល​​​បញ្ជូន​ពួក​គេ​ទៅ​ក្រោយ​នាំ​ចេញពី​រូងភ្នំ​។​ អាជ្ញាធរ​ថៃ​រយៈពេល​យ៉ាង​យូរ​បង្ហាញ​តិចតួច​បំផុត…

ប្រទេស​ថៃ ​៖ ​កុមារ​មួយ​ចំនួន​ក្នុង​ចំណោម​កុមារ​១២​នាក់​​ដែល​ជាប់​ក្នុង​រូងភ្នំ​ថាំ​លួង ពេល​នាំ​​ចេញ​មួយ​ចំនួន​បាន​ដេក​លក់​លើ​ប្រង់​កា ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​ពួក​គេ​ចេញ​យ៉ាង​លំបាក តែ​ទទួល​បាន​ជោគជ័យ​នាំ​ឲ្យ​មាន​ក្ដី​រីករាយ​ខ្លាំង​បំផុត​ក្នុង​ប្រទេស​។

វី​ដេ​អូ​មួយ​បាន​​ផ្សាយ​ដោយ​អាជ្ញាធរ បង្ហាញ​ថា ពួក​គេ​ហាក់​មាន​សុខភាព​ល្អ​នៅ​មន្ទីរ​ពេទ្យដែល​​​បញ្ជូន​ពួក​គេ​ទៅ​ក្រោយ​នាំ​ចេញពី​រូងភ្នំ​។​ អាជ្ញាធរ​ថៃ​រយៈពេល​យ៉ាង​យូរ​បង្ហាញ​តិចតួច​បំផុត ពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រតិបត្តិការ​នាំ​កុមារ​១២​នាក់​ និង​គ្រូបង្វឹក​បាល់ទា​ត់​ពួក​គេ​ចេញពី​រូងភ្នំ​។

ហើយ​នា​ថ្ងៃ​ទី​១១ ​កក្កដា ​កង​ម៉ា​រី​ន​ថៃ បាន​ចេញផ្សាយ​វី​ដេ​អូ​ថ្មី​មួយ​ពី​ការ​ជួយ​សង្គ្រោះ​។​រូប​ភាព​វី​ដេ​អូ​នេះ​ បង្ហាញ​កុមារ​ៗ​ខ្លះ​ហាក់​ដេក​លក់ ហើយ​មួយ​ចំនួន​ឃើញ​កម្រើក​ដៃ ពេល​​នាំ​ចេញពី​រូង​ដាក់​លើ​ប្រង់​កា​។ ​តាម​ផ្លូវ​នាំ​ពួក​គេ​ចេញ​មាន​ក្រុម​គ្រូពេទ្យ​តាម​ត្រួត​ពិនិត្យ​ជីពចរ​ជាប់​។

ប្រមុខ​របប​យោធា​ថៃ​លោក​ប្រា​យុទ្ធ​ ចាន់​អូ​ចា​ នា​ថ្ងៃ​ទី​១០ ​កក្កដា​ បាន​អះអាង​ថា ពួក​អ្នក​ជួយ​​សង្គ្រោះ​បាន​ផ្ដល់​ថ្នាំ​សម្រួល​អារម្មណ៍​ស្រាល​ដល់​កុមារ​ទាំងនេះ ចៀសវាង​កុំ​ឲ្យ​ពួក​គេ​​តក់ស្លុត ​ប៉ុន្តែ​ពុំ​ផ្ដល់​ថ្នាំ​ដេក​លក់​ឡើយ​។ ហើយ​​មាន​ព័ត៌មាន​នានា​និយាយ​ហេតុ​អី​ពួក​គេ​អាច​នាំ​ចេញពី​រូង​បាន​ឆាប់​បែប​នេះ ខណៈ​ពួក​អ្នក​ជួយ​សង្គ្រោះ​គិត​ថា ​អាច​ប្រើ​ពេល​ច្រើន​ថ្ងៃ​ដល់​ច្រើន​ស​ប្ដា​ហ៍​នោះ​។​ គួរ​ឲ្យ​ស្ដាយ​អ្នក​មុជទឹក​មាន​បទ​ពិសោធន៍​​ម្នាក់​បាន​ត្រូវ​ស្លាប់​។

ការ​ជួយ​សង្គ្រោះ​អស្ចារ្យ​មួយ​ធ្វើ​បាន​ទាន់​ពេលវេលា​។ ​ថ្ងៃ​ទី​១០​ ​កក្កដា ពេល​ពួក​អ្នក​ជួយ​សង្គ្រោះ​ចុង​ក្រោយ​ចេញ​ផុត​ពី​រូង ហើយ​គេ​ឈប់​បូមទឹកក្នុង​រូងភ្នំ​មានទឹក​ឡើង​វិញ​ភ្លាម​ៗ​​លិច​រូង លែង​អាច​ដើរ​កាត់​បាន​​កន្លែង​ខ្លះ​ដូច​មុន​ទៀត​។ ​អ្នក​មុជទឹក​ប្រមាណ​ជា​២០​នាក់​​ដែល​ស្ថិត​ក្នុង​រូង អាច​ចេញ​ផុត​ទាន់​ពេល​មុន​ទឹក​លិច​ជា​ថ្មី​។

ហើយ​គ្រូ​បាល់ទាត់ ​និង​កុមារ​៣​នាក់​​ជា​ជន​គ្មាន​ប្រទេស

លោក​ EKKAPOL CHANTAWONG គ្រូបង្វឹក​បាល់ទាត់​ជា​មនុស្ស​ពេញវ័យ​ម្នាក់​គត់ នៅ​ជាមួយ​កុមារ​ទាំង​១២​នាក់​ជាប់​ក្នុង​រូងភ្នំ​ក្លាយជា​មនុស្ស​ល្បី ទទួល​ងារ​ជា​វីរបុរស​ជាតិ​។

តាម​ពិត​ទៅ​រូបគេ​ និង​កុមារ​៣​នាក់​​ដែល​ជាប់​ក្នុង​រូងភ្នំ​ជា​មនុស្ស​គ្មាន​ប្រទេស​។ ហើយ​​កុមារ​៣​នាក់ ​និង​បុរស​នេះ​ពុំ​មែន​ជា​ជនជាតិ​ថៃ តែ​ជា​អ្នក​គ្មាន​ប្រទេស ​និង​ជា​ករណី​ពិសេស​​មួយ​នៅ​ថៃ​។

​យោង​តាម​ស្នងការ​ជាន់ខ្ពស់​ អ​.​ស​.​ប ​ខាង​ជនភៀសខ្លួន​ថា គេ​រាប់​ឃើញ​ជន​គ្មាន​ប្រទេស​​៤០០០០០​នាក់​នៅ​ថៃ​។​ ប្រភព​ខ្លះ​ទៀត​ថា​ មាន​ច្រើន​ជាង​នេះ ជិត​ដល់​៣,៥​លាន​នាក់​ឯណោះ​ គឺ​ប្រមាណ​ជា​៥%​ នៃ​ប្រជាជន​ថៃ​។​ ពួក​ជន​គ្មាន​ប្រទេស​ទាំងនេះ​ភាគ​ច្រើន ស្ថិត​នៅ​ភាគ​ខាងជើង​ថៃ​ជាប់​ព្រំដែន​មី​យ៉ា​ន់​ម៉ា​។ ​មាន​ហេតុផល​ច្រើន​ពន្យល់​ពី​​អវត្តមាន​នៃ​សញ្ជាតិ​របស់​ពួក​គេ ដូច​ជា​កើត​ពី​ឪពុក​ម្ដាយ​គ្មាន​ប្រទេស ឬ​កើត​ក្នុង​បណ្ដា​​ភូមិ​នៅ​មី​យ៉ា​ន់​ម៉ា ​និង​ពុំ​មែន​ក្នុង​មន្ទីរពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ