ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូតបាន​មិនតិចណាលោកព្រះ… បន្លំម៉ាកនិងម៉ូដែល​របស់​ក្រុមហ៊ុនម៉ូតូ​ហុង​ដា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ដំឡើង​និង​ចែកចាយ​ម៉ូតូ​ក្លែងបន្លំ​ម៉ាក​របស់​ក្រុមហ៊ុន​ហុងដា​មួយ​កន្លែង ត្រូវ​បាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ ចុះ​បង្ក្រាប​ទៅ​តាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន និងបាន​រក​ឃើញ​ម៉ូតូ​ជាង​៤០០​គ្រឿង ព្រមទាំង​សម្ភារ​ជា​ច្រើន​ទៀត ។ ការ​ចុះ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ដំឡើង​និង​ចែកចាយ​ម៉ូតូ​ក្លែងបន្លំ​ម៉ាក​របស់​ក្រុមហ៊ុន​ហុងដា​មួយ​កន្លែង ត្រូវ​បាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ ចុះ​បង្ក្រាប​ទៅ​តាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន និងបាន​រក​ឃើញ​ម៉ូតូ​ជាង​៤០០​គ្រឿង ព្រមទាំង​សម្ភារ​ជា​ច្រើន​ទៀត ។

ការ​ចុះ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ដែល​ទីតាំង​ខាងលើ​មាន​យីហោ​«​បូ​ឌី​ង អុ​ី​ន​វេស​មិន ខូ​អិ​ល​ធី​ឌី​» ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​មន្ត្រី​នគរបាល​មួយ​រូប​ឱ្យ​ដឹង​ថា ម៉ូតូ​ក្លែងបន្លំ​ម៉ាក​និង​ម៉ូ​ដែល​ដែល​ស្តុក​នៅ​ក្នុង​ទីតាំងខាងលើ​ជាង​៤០០​គ្រឿង​នោះ​មាន ម៉ាក​Zoomer-x​ចំនួន​២២៤​គ្រឿង ម៉ាក​MSL-S1​ចំនួន​១០០​គ្រឿង ម៉ាក​Scoopy​ចំនួន​​៣១​គ្រឿង​ម៉ាក​Ducati​ចំនួន​៣​គ្រឿង ម៉ាក​Dream​ចំនួន​៣​គ្រឿង ម៉ូតូ​ធំ​ផ្សេង​ៗ​ចំនួន​២០​គ្រឿង តែមប្រិ៍​Zoomer-x ,MSL-S1,Scoopy ,Ducati ,Dream ចំនួន​៤​កេស ប្រេង​សម្រាប់​លាយ​ប្រេងម៉ាស៊ីន​៣៦​ប្រអប់ និង​គ្រឿងបន្លាស់​មួយ​ចំនួន​ធំ​ទៀត ។

ប្រភព​ដដែល​បន្ត​ថា ក្រុមហ៊ុន​មួយ​នេះ​បាន​បន្លំ​ម៉ាក​របស់​ក្រុមហ៊ុន​ហុងដា​ដោយ​លួចលាក់​ដំឡើង និង​ចែក​ចាយ​ម៉ូតូ​រាប់រយ​គ្រឿង ប៉ុន្តែ​មិន​អាច​លាក់បាំង​ជិត​ឡើយ និង​ត្រូវ​បាន​ក្រុមហ៊ុន​ហុងដា​រក​ឃើញ បន្ទាប់​មក​ដាក់​ពាក្យ​ប្ដឹង ទើបគណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ​ចុះ​បង្ក្រាប ។

ពេល​នោះ កម្លាំង​សមត្ថកិច្ច​បានឃើញ​ម៉ូតូ​ខាងលើ ដែល​ក្រុម​នេះ​ដំឡើង​រួច​ត្រៀម​នាំ​ចេញ​ចំនួន​៤៤៤​គ្រឿង ហើយ​ក៏​បានឃើញ​មាន​ជនជាតិ​ចិន​ចំនួន​៤​នាក់ ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីតាំង​នោះ​គឺ ១-​ឈ្មោះ Lu Yun ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ២-​ឈ្មោះ Gou Huajin ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៣-​ឈ្មោះ Lou Shaihai ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ និង​៤-​ឈ្មោះ Yang Shifang ភេទ​ស្រី អាយុ​៦៣​ឆ្នាំ ។

ប្រភព​ខាងលើ​បន្ត​ថា ក្រោយ​ពី​រក​ឃើញ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្លុ​ម​បេ​ម៉ូតូ​ទាំងនោះ​ទុក​នៅ​ក្នុង​ឃ្លាំង​ជា​បណ្ដោះអាសន្ន​សិន ដោយ​ធ្វើការ​ដកហូត​យក​តែ​ម៉ូតូ​ចំនួន​៤​គ្រឿង តែមប្រិ៍​ម៉ូតូ​១​កេស និង​ប្រេង​​សម្រាប់​លាយ​ប្រេងម៉ាស៊ីន​ចំនួន​៣៦​ប្រអប់ ព្រមទាំង​នាំ​អ្នក​មើល​ការខុស​ត្រូវ​ឃ្លាំង​២​នាក់ ទៅ​សាក​សួរ​នៅ​លេខាធិការដ្ឋា​ន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ ៕ ​

អត្ថបទសរសេរ ដោយ