ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​យក្ស​២​គ្រឿង​ដឹក​បរិក្ខា​ម៉ាស៊ីនត្រជាក់​ជជុះ​សង្ស័យ​បង្កប់​អី​ៗ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ចំនួន​២​គ្រឿង​ដឹក​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ម៉ាស៊ីនត្រជាក់​ជជុះ​ឡើង​ពេញ​ហៀរ បាន​បើក​ចូល​ច្រក​ទន្លេ​ចាម​ត្រង់​ចំណុច​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចហៅ​ឲ្យ​ត្រឡប់​មក​ក្រោយ​វិញ ។ តែ​ក្រុម​អ្នកបើកបរ​រថយន្ត​ទាំងនោះ​បាន​បើក​រត់គេច​ខ្លួន​តែ​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បញ្ជារ​ឲ្យ​ចាប់ខ្លួន​ដោយ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា…

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ចំនួន​២​គ្រឿង​ដឹក​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ម៉ាស៊ីនត្រជាក់​ជជុះ​ឡើង​ពេញ​ហៀរ
បាន​បើក​ចូល​ច្រក​ទន្លេ​ចាម​ត្រង់​ចំណុច​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចហៅ​ឲ្យ​ត្រឡប់​មក​ក្រោយ​វិញ ។ តែ​ក្រុម​អ្នកបើកបរ​រថយន្ត​ទាំងនោះ​បាន​បើក​រត់គេច​ខ្លួន​តែ​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បញ្ជារ​ឲ្យ​ចាប់ខ្លួន​ដោយ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ២០១៨ នៅ​ភូមិ​សង្គម​មាន​ជ័យ​ចាស់ ឃុំ​មេមត់ ស្រុក​មេមត់ ហើយ​បាន​យក​រថយន្ត​នោះ​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ។

សមត្ថកិច្ច​មួយ​រូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ មាន​ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់​រួម​នឹង​មន្ត្រី​បរិស្ថាន​បានឃើញ​រថយន្ត​ធុន​យក្ស​ទាំង​២​គ្រឿង​នេះ​នៅ​ត្រង់​ច្រកចូល​ទន្លេ​ចាម​មាន​ចំងាយ​ប្រមាណ​២០០០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៧​ហើយ​បាន​រាយ​ការ​ណ៏​​មក​សមត្ថកិច្ច​ជា​បន្ទាន់​នឹង​បាន​ចុះ​ទៅ​ទប់ស្កាត់​រថយន្ត​នោះ​មិន​ឲ្យ​ចេញ​ទៅ​ប្រទេស​វៀត​ណាម​​នោះ​ទេ ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ រថយន្ត​ទាំង​២​គ្រឿង​បាន​បើក​ត្រឡប់​មក​ក្រោយ​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5321 បាន​បើក​រត់គេច​ដោយ​ថែម​ទាំង​ស៊ី​ផ្លេ​ដាក់​មិន​ឲ្យ​រថយន្ត​នគរបាល​ចរាចរ​ណ៏​ស្រុក​មេមត់​ចាប់​នោះ​ទេ ។ ទាល់តែ​សមត្ថកិច្ច​ប្រើ​វិធានការ​ក្តៅ​ទើប​រថយន្ត​នោះ​បាន​ឈប់ ។

ផ្អែក​តាម​បញ្ជារ​របស់​លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឲ្យ​ចាប់​អ្នកបើកបរ​រថយន្ត និង​ព្រូ​ចំនួន​៣​នាក់​ក្នុង​នោះ​មាន ទី​១-​ឈ្មោះ អន អាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភូមិ​ឡ ឃុំ​ក្រែក ស្រុក​ពញាក្រែក​, ទី​២-​ឈ្មោះ ឌឹ​ម ពិសី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ភូមិ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​ទី​៣-​ឈ្មោះ នី ណា​ចារ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ភូមិ​ចង្វារ ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ដោយ​បាន​ដកហូត​រថយន្ត​ចំនួន​២​គ្រឿង មាន​១-​រថយន្ត​ពណ៌​ទឹកដោះគោ
ពាក់​​​ស្លាក​លេខ ភ្នំពេញ 3A-5321 បើកបរ​ដោយ​ឈ្មោះ អាង និង​រថយន្ត​១​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1644 បើកបរ​ដោយ​ឈ្មោះ ពិសី ។

រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​ដឹក​យក​រក្សា​ទុក​នៅ​ស្នាក់​ការ​គយ​ចល័ត​របស់​លោក ព្រាប គី​រ៉ាត នៅ​ស្រុក​ពញាក្រែក ហើយ​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ នេះ​គេ​នឹង​បង្កើត​គណៈកម្មការ​ដើម្បី​ត្រួតពិនិត្យ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ