ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ជ្រោយចង្វារ​ចាស់​ជួសជុល​បាន​ជិត​៥០​ភាគរយ​គ្រោង​រួចរាល់​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា ស្ពាន​ជ្រោយចង្វារ​ចាស់ ដែល​បាន​បិទ​ធ្វើការ​ជួសជុល​ឡើង​វិញ​កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ នោះ​ពេល​នេះ​សម្រេច​បាន​ជិត​៥០​ភាគរយ ហើយ​តាម​រយៈ​ការ​ខិតខំ​របស់​ក្រុមការងារ​អាច​រួចរាល់​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៩​នេះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អះអាង​ថា ស្ពាន​ជ្រោយចង្វារ​ចាស់ ដែល​បាន​បិទ​ធ្វើការ​ជួសជុល​ឡើង​វិញ​កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ នោះ​ពេល​នេះ​សម្រេច​បាន​ជិត​៥០​ភាគរយ ហើយ​តាម​រយៈ​ការ​ខិតខំ​របស់​ក្រុមការងារ​អាច​រួចរាល់​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៩​នេះ ឬ​រួច​មុន​ផែនការ​២​ខែ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរ​ចរណ៍​របស់​ប្រជាពលរដ្ឋ ។

លោក ឈឹ​ម ផល្លា ប្រធាន​យក​ដ្ឋា​ន​ផ្លូវថ្នល់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន ឲ្យ​ដឹង​ថា ក្រុមការងារ​ជំនាញ​ទាំង​ជប៉ុន និង​កម្ពុជា កំពុង​សម្រុក​ការ​ជួសជុល​គម្រោង​កែ​លម្អ​ស្ពាន​ជ្រោយចង្វារ​ចាស់​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​ហើយ​មុន​ផែនការ​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ខណៈ​ស្ពាន​ជ្រោយចង្វារ​ថ្មី​មាន​ចរាចរណ៍​មមាញឹក​ខ្លាំង​ប្រឈម​ការ​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ។

លោក​បន្ត​ថា តាម​រយៈ​ការ​ប្រឹងប្រែង​របស់​ក្រុមការងារ​ជំនាញ​គម្រោង​នេះ​អាច​ហើយ​មុន​ផែនការ​រយៈពេល​២​ខែ ពោល​គឺ​អោយ​ហើយ​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​២០១៩​ខាង​មុខ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរ​ចរណ៍​ចេញ​ទៅ​ស្រុក​កំណើត​មិន​ប្រឈម​ការ​កកស្ទះ ។

សូម​បញ្ជាក់​ថា គម្រោង​ជួសជុល​កែ​លម្អ​ស្ពាន​ជ្រោយចង្វា​នេះ ប្រើ​រយៈពេល​ជាង​២២​ខែ​ឬ​២​ឆ្នាំ ដែល​ចំណាយ​ថវិការ​ប្រមាណ​ជាង​៣៣​លាន​ដុល្លារ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ។ ស្ពាន​នេះ មាន​បណ្តោយ​៧០៩​ម៉ែត្រ បាន​កសាង​ឡើង​នៅ​សម័យ​សង្គមរាស្ត្រនិយម​ក្នុង​ឆ្នាំ​១៩៦៦ ក្រោយមក​ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ឆ្នាំ​១៩៧២ ដោយសារ​ការ​ដាក់​បង្កៃគ្រាប់​មីន​នៅ​ក្នុង​រថយន្ត បន្ទាប់​មក​ទៀត​បាន​ជួសជុល​ឡើង​វិញ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើស​ប្រាស់​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​១៩៩៤ ក្រោម​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុនរ​ហួត​មក​ដល់​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ