ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាត់ប្រកែក… តែគាត់​ព្យាយាមខាំអណ្តាតប៉ងបញ្ចប់​ជីវិត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់បាន​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​មក​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​រូបគេ​បាន​ខាំ​អណ្តាត​ប្រុង​សម្លាប់ខ្លួន ​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​បណ្តោះអាសន្ន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ។ បុរស​រូប​នេះ…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់បាន​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​មក​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​រូបគេ​បាន​ខាំ​អណ្តាត​ប្រុង​សម្លាប់ខ្លួន ​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​បណ្តោះអាសន្ន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ។ បុរស​រូប​នេះ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​​​ដែល​ចោទ​ថា រូបគេ​បាន​ចាប់​នាង​រំលោភ ​កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែកក្កដា នៅ​អាស្រម​ភ្នំយោង ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា បុរស​ជា​ជនជាប់ចោទ​ខាងលើ​នេះ ឈ្មោះ ហាក់ មាន អាយុ​៥៨​ឆ្នាំ ជា​មុខសញ្ញា​ចោរលួច ទើបតែ​ចេញពី​ពន្ធនាគារ​២ ​ទៅ​៣​ខែ​មុន​នេះ និង​ធ្លាប់​ជាប់​ពន្ធនាគារ​៣​ដង​ហើយ ។ រូបគេ​ពុំ​មាន​ទីលំនៅ​ពិតប្រាកដ​ទេ ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ នៅ​ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់​ឆ្នាំង ។

ប្រភព​ដដែល​បន្ត​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ​កក្កដា មាន​ស្ត្រី​ម្នាក់ អាយុ​៤២​ឆ្នាំ នៅ​សង្កាត់​ខ្សា​ម បាន​មក​ប្តឹង​សមត្ថកិច្ច​ថា ជន​រូប​នេះ​ គឺជាមនុស្ស​ស្គាល់គ្នា ហើយ​ក្រោយ​ពី​ផឹកស្រា​ជាមួយ​គ្នា​រួច បាន​បបួល​ជិះ​ម៉ូតូ​ថា​ទៅ​យក​លុយ​ពី​កូន​នៅ​ទួល​ក្រាំង​យក​មក​ចាយ ។ ពេល​នោះ​ ដោយសារ​ស្គាល់គ្នា ក៏​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ជន​នោះ​ចេញ​ទៅ តែ​មិន​ទៅ​ទួល​ក្រាំង​ទេ បែរជា​ជិះ​ទៅ​អាស្រម​ភ្នំយោង​វិញ លុះ​ពេល​សួរ​ថា មេ​៉​ច​ក៏​មក​ភ្នំ​យោង​វិញ បុរស​នោះ​ប្រាប់​ថា​ ទៅ​បត់ជើង​សិន ។

នៅ​ពេល​ទៅ​ដល់​ក៏​ឈប់​នៅ​ក្បែរ​គុម្ពោត​ព្រៃ​មួយ ហើយ​រូប​គាត់​ក៏​ចុះ​ពី​ម៉ូតូ​ប្រុង​រត់​ចេញ​ដែរ តែ​ត្រូវ​បុរស​នោះ​ចាប់រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង ។ បន្ទាប់​មក បុរស​នោះ​បាន​ឡើង​ជិះ​ម៉ូតូ​ទៅ​ចោល​បាត់​ទៀត ទើប​គាត់​ដើរមក​ផ្ទះ​វិញ​ ប្រាប់​បងប្អូន និង​ទៅ​ប្តឹង​សមត្ថកិច្ច ។ លុះ​ព្រឹក​ឡើង សមត្ថកិច្ច​ក៏​បាន​តាម​ចាប់ខ្លួន​ជនជាប់ចោទ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង តែ​ជនជាប់ចោទ​មិន​បាន​ឆ្លើយ​សារភាព​ទេ ដោយ​ប្រកែក​ថា ស្ត្រី​រូប​នោះ​បាន​សុំ​លុយ​គាត់​៥​ពាន់​​រៀល ពេល​គាត់​មិន​ឱ្យ​ក៏​ប្តឹង​ថា ​គាត់​ចាប់រំលោភ​
ទៅ ។

ក្រោយ​ពី​ការ​សាកសួរ​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី សមត្ថកិច្ច​ក៏​បាន​យក​ជនជាប់ចោទ​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ស្រាប់តែ​ជន​នេះ​ ខាំ​អញ្ចាញធ្មេញ​របស់​ខ្លួន​ រហូត​ចេញ​ឈាម ។ ពេល​ឃើញ​ដូច្នេះ សមត្ថកិច្ច​គិត​ថា ​ប្រហែលជា​គេ​ខាំ​អណ្តាត​សម្លាប់​ខ្លួន ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត ​ដើម្បី​សង្គ្រោះ តែ​គ្រូពេទ្យ​ប្រាប់​​ថា ជនសង្ស័យ​នៅ​មាន​សុខភាព​ធម្មតា​ មិន​មាន​បញ្ហា​អ្វី​ឡើយ ៕ ​

អត្ថបទសរសេរ ដោយ