ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​តុល្យភាព​អរ​ម៉ូ​ន​ធ្វើ​ឲ្យ​ស្ត្រី​មាន​បញ្ហា​ស្ងួត​ទ្វារមាស​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​រោគ​ស្ត្រី​ជំរុញ​ឲ្យ​ស្ត្រី​ទាំងអស់​គួរ​យកចិត្តទុកដាក់​ក្នុង​​ការ​ធ្វើ​អនាម័យ និង​ពិគ្រោះ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ ​ដើម្បី​ទប់ស្កាត់​បញ្ហា​ស្ងួត​​ទ្វារមាស និង​អ​តុល្យភាព​អរ​ម៉ូ​ន​នៅ​ក្នុង​​​វ័យ​បន្ត​ពូជ ជា​ពិសេស​ស្ត្រី​វ័យ​ចំណាស់​ក្រោយ​ពេល​អស់​រដូវ ។ ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច…

​រាជធានី​ភ្នំពេញ​ ៖ ក្រុម​វេជ្ជបណ្ឌិត​ផ្នែក​រោគ​ស្ត្រី​ជំរុញ​ឲ្យ​ស្ត្រី​ទាំងអស់​គួរ​យកចិត្តទុកដាក់​ក្នុង​​ការ​ធ្វើ​អនាម័យ និង​ពិគ្រោះ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ ​ដើម្បី​ទប់ស្កាត់​បញ្ហា​ស្ងួត​​ទ្វារមាស និង​អ​តុល្យភាព​អរ​ម៉ូ​ន​នៅ​ក្នុង​​​វ័យ​បន្ត​ពូជ ជា​ពិសេស​ស្ត្រី​វ័យ​ចំណាស់​ក្រោយ​ពេល​អស់​រដូវ ។

​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី នាយករង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក និង​ជា​ប្រធាន​ចាត់ការ​ទូទៅ​នៃ​មន្ទីរពេទ្យ​សម្ភព​សោភា​បាន​ពន្យល់​ថា រោគ​សញ្ញា​នៃ​​បញ្ហា​ស្ងួត​ទ្វារមាស​កើតឡើង​ដោយសារ​កត្តា​ប្រឈម​មួយ​ចំនួន​ដូច​ជា ៖

១- ស្ត្រី​ក្នុង​វ័យ​អស់​រដូវ (​ភាគច្រើន​)

២- ស្ត្រី​ដែល​កំពុងធ្វើការ​ព្យាបាល​ជំងឺមហារីក​

៣- ការ​ប្រើប្រាស់​ថ្នាំ​ផ្សេង​ៗ​ច្រើន​ដែល​ពុំ​បាន​គិត​ពី​ផលវិបាក​

៤- ការ​ធ្វើ​អនាម័យ​មិន​បាន​ត្រឹមត្រូវ​ល្អ

៥- បញ្ហា​ផ្លូវចិត្ត​

៦- បញ្ហា​ទំនាក់ទំនង​ក្នុង​គ្រួសារ និង​សង្គម ជាដើម​។​

​លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា អត្រា​ប្រេ​វ៉ាឡង់​នៃ​បញ្ហា​ស្ងួត​ទ្វារមាស កើតឡើង ៦០% ចំពោះ​​ស្ត្រី​ក្នុង​វ័យ​អស់​រដូវ និង ២០% កើតឡើង​ចំពោះ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ដែល​មាន​បញ្ហា​​អ​តុល្យភាព​អរ​ម៉ូ​ន ជា​ហេតុ​បណ្តាល​ឲ្យ​កើត​មាន​បញ្ហា​រលាក​ទ្វារមាស​។ ​លោក​សាស្ត្រា​ចារ្យ​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ដោយសារ​តែ​កង្វះ​អរ​ម៉ូ​ន​ ទើប​ធ្វើ​ឲ្យ​វា​បង្ក​បានជា​ផលវិបាក​មួយ​ចំនួន​ទៀត​ដូច​ជា ៖

១- ស្ពោត​ឆ្អឹង​

២- ប៉ះពាល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ

៣- វិបត្តិ​ផ្លូវចិត្ត​

៤- បញ្ហា​ទំនាក់ទំនង​ផ្លូវភេទ​ត្រូវ​បាន​កាត់​បន្ថយ​

​ការ​ព្យាបាល​សំខាន់​គ្រូពេទ្យ​ត្រូវ​សួរ​រក​រោគ​សញ្ញា​ពិតប្រាកដ​របស់​អ្នកជំងឺ​ឲ្យ​បាន​ច្បាស់លាស់ ពិសេស​ស្ថានភាព​ការងារ​របស់​អ្នកជំងឺ និង​វ័យ​របស់​គាត់​មុន​ធ្វើ​រោគ​វិនិច្ឆ័យ​។​

ក្នុង​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត កុយ វី​រិ​ទ្ធ ប្រធាន​ផ្នែក​បណ្តុះបណ្តាល​បន្ត​នៃ​សហ​គ្រាស​​ផលិត​ឱសថ​ប៉េ​ប៉េ​អឹ​ម បាន​ណែនាំ​ថា ឱសថ MUCOGYNE របស់​មន្ទីរពិសោធន៍ IPRAD នៃ​ប្រទេស​បារាំង​ដែល​មាន​ប្រសិទ្ធភាព ​និង​សមត្ថភាព​សំខាន់​បី​យ៉ាង គឺ​ទី​១ បំបាត់​​បញ្ហា​ស្ងួត​ទ្វារមាស​ស្ត្រី​ទូទៅ ដោយ​គ្រាន់តែ​ប្រើប្រាស់​វា ២ ទៅ ៣ ដង​ក្នុង​មួ​យ​សប្តា​ហ៍​រយៈពេល​៤​ស​ប្តា​ហ៍​។ ទី​២ ចំពោះ​ស្ត្រី​ទើប​ឆ្លងទន្លេ​រួច​អាច​ប្រើប្រាស់​១​ថ្ងៃ ២​ដង​រហូត​ដល់​មុខរបួស​នៅ​ទ្វារមាស​បានជា​សះស្បើយ​។ ហើយ​ទី​៣ សម្រាប់​ស្ត្រី​វ័យ​ចំណាស់​​ដែល​អស់​រដូវ ហើយ​ស្ងួត​ទ្វារមាស ​បណ្តាល​ឲ្យ​ឈឺចាប់​នៅ​ពេល​រួមដំណេក នោះ MUCOGYNE មាន​លក្ខណៈ​ពិសេស​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ​ក្នុង​បញ្ហា​នេះ។​

​តែ​ទោះជា​យ៉ាងណា​អ្នកជំងឺ​ទាំងអស់​ត្រូវ​តែ​ធ្វើការ​ពិគ្រោះ​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយនឹង​គ្រូ​ពេទ្យ មុន​នឹង​ជាវ​ឱសថ​ទាំងនោះ​យក​ទៅ​ប្រើប្រាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ