តើមានរឿងប្លែកៗអ្វីខ្លះកើតឡើងក្នុងពិភពលោក ដើម្បីចូលរួមអបអរព្រឹត្តិការណ៍ World cup 2018 នៅរុស្ស៊ី ? ក្នុងនោះដែរក៏មានពាក្យមួយឃ្លាអបអរក្នុងព្រឹត្តិការណ៍នេះនិយាយថា មិនមែនជាសន្តិភាពពិភពលោកដែលយើងសមនឹងទទួលបាននោះទេ តែជាសន្តិភាពពិភពលោកដែលយើងត្រូវការ ។ ចំណែកទាំងនេះជារូបភាពប្ល៊ែកៗជាច្រើនអបអរព្រឹត្តិការណ៍នេះផងដែររួមមាន ៖
1-លោក Jack Ma ចូលរួមគាំទ្របារាំង នៅ Saint Petersburg ថ្ងៃទី10 កក្កដា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របារាំងនិងប៊ែលហ្សិក
2-សមាជិកក្រុមប្រឹក្សាសន្តិសុខពាក់អាវក្រុមជម្រើសជាតិរបស់ពួកគេលេងបាល់ទាត់នៅក្នុងទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដើម្បីអបអរបើកការប្រកួតបាល់ទាត់ពិភពលោកនៅរុស្ស៊ី ថ្ងៃទី14 មិថុនា 2018
3-អ្នកគាំទ្រក្រុមរុស្ស៊ីម្នាក់បានលាបពណ៌មាសពេញខ្លួនប្រាណទាំងស្រុង នៅលើរថភ្លើងក្រោមដីរបស់ក្រុងម៉ូស្គូ ចូលរួមអបអរជ័យជម្នះរបស់ក្រុមរុស្ស៊ីទៅលើអេស្ប៉ាញ កាលពីថ្ងៃទី1 កក្កដា
4-អ្នកគាំទ្របាល់ទាត់ម្នាក់លេងម៉ូដសក់ ដែលបង្ហាញពីរូបភាពនៃកីឡាករបាល់ទាត់អាហ្សង់ទីន Lionel Messi នៅហាងកាត់សក់ Novi Sad ប្រទេស Serbia នាថ្ងៃទី 10 មិថុនា
5-សុនខ ឈ្មោះ pug បានពាក់អាវបែលហ្ស៊ិកចូលរួមមើលការប្រកួតរវាងអង់គ្លេសនិងបែលហ្ស៊ិក នៅថ្ងៃទី28 មិថុនា នៅក្នុងទីក្រុងព្រុចសែល
6-សត្វមាន់វ័យឆ្លាតឈ្មោះ Tite ឈរនៅក្បែរពានរង្វាន់វើលខាប់មុនពេលផ្សាយផ្ទាល់នៃការប្រកួតវគ្គ 1/4 រវាងប្រេស៊ីលនិងបែលហ្ស៊ិក កាលពីថ្ងៃទី 6 កក្កដា
7-សត្វឆ្មា Achilles ដែលជាអ្នកជំនាញពិឃាតកណ្ដុររបស់សារមន្ទីរជាតិនៃប្រទេសរុស្ស៊ីបានត្រូវពាក់អាវ ក្រោយពីព្យាករណ៍ពីលទ្ធផលនៃការបើកការប្រកួតរវាងរុស្ស៊ីនិងអារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុង Saint Petersburg កាលពីថ្ងៃទី13 មិថុនា ។
8-សិស្សម្នាក់នៅសាលាសេវាកិច្ចការបរទេសបានឆ្លាក់រូបរបស់ Lionel Messi លើឪឡឹកមួយ ថ្ងៃទី 14 មិថុនា នៅសេនយ៉ាង ប្រទេសចិន
9-រូបចម្លាក់ខ្សាច់បានកសាងឡើងក្នុងកិត្តិយសនៃការប្រកួតបាល់ទាត់ពិភពលោកនៅហ្ស៊ូសានប្រទេសចិននៅថ្ងៃទី 15 ខែមិថុនា
10-ភីហ្សាឈីសដែលមានរាងដូចគ្រូបង្វឹកលោក Stanislav Cherchesov នៃក្រុមកីឡាបាល់ទាត់ជាតិរុស្ស៊ី ត្រូវបានបង្ហាញនៅឯក្លឹប Hophead Tap Room នៅ Saint Petersburg កាលពីថ្ងៃទី 25 មិថុនា ៕
ចែករំលែកព័តមាននេះ