ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​នៅ​តែ​រលឹម​ជាប់​រហូត​គ្របដណ្តប់​ទូ​ទាំង​ខេត្ត ពិសេស​តំបន់​មាត់សមុទ្រ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាកាសធាតុ​នៅ​ក្នុង​ខេត្តកំពត​នា​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១៨​នេះ នៅ​តែ​បន្ត​អួអាប់ ហើយ​ភ្លៀងរលឹម​ជាប់​រហូត តែ​មិន​មាន​លាយឡំ​ខ្យល់​កន្ត្រាក់​ដូច​កាលពី​ម្សិលមិញ​នោះ​ទេ ។…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាកាសធាតុ​នៅ​ក្នុង​ខេត្តកំពត​នា​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១៨​នេះ នៅ​តែ​បន្ត​អួអាប់ ហើយ​ភ្លៀងរលឹម​ជាប់​រហូត តែ​មិន​មាន​លាយឡំ​ខ្យល់​កន្ត្រាក់​ដូច​កាលពី​ម្សិលមិញ​នោះ​ទេ ។

នៅ​ព្រឹក​នេះ​មាន​សភាព​ខ្យល់​តិច តែ​ភ្លៀង​នៅ​រលឹម​រហូត​គ្របដណ្តប់​ទូ​ទាំង​ខេត្ត​ពិសេស​តំបន់​មាត់សមុទ្រ ហើយ​នៅ​ព្រឹក​នេះ​ដែរ​ក៏​មិន​មានការ​ជន់​លិច ឬ​គ្រោះ​ធម្មជាតិ​បង្ក​ដោយ​អាកាសធាតុ​ខាងលើ​នេះ​ឡើយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ