ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចយកជីវិត១ សងជីវិត៩​នាក់និងអ្នករបួសជាង១០​នាក​់

5 ឆ្នាំ មុន

តាម​ប្រភពពី Shanghaiistឱ្យដឹង​ថា បុរស​វ័យ​២៨​ឆ្នាំ ត្រូវ​បាន​តុលាការ​សម្រេច​កាត់ទោស​ប្រហារជីវិត ក្រោយ​ពី​សម្លាប់​ក្មេង​ៗ​សិស្សសាលា​ ដោយ​កាំបិតអស់ចំនួន​​៩​នាក់ និង​មាន​អ្នក​របួស​មិន​តិច​ជាង​១០​នាក់​ទេ ស្ថិត​នៅ​​អនុ​វិទ្យាល័យ​មួយ​កាលពី​ខែមេសា​ ទើប​​​ពេល​នេះត្រូវ​បាន​តុលាការ​​សម្រេ​ច​ក្តី​ ។…

តាម​ប្រភពពី Shanghaiistឱ្យដឹង​ថា បុរស​វ័យ​២៨​ឆ្នាំ ត្រូវ​បាន​តុលាការ​សម្រេច​កាត់ទោស​ប្រហារជីវិត ក្រោយ​ពី​សម្លាប់​ក្មេង​ៗ​សិស្សសាលា​ ដោយ​កាំបិតអស់ចំនួន​​៩​នាក់ និង​មាន​អ្នក​របួស​មិន​តិច​ជាង​១០​នាក់​ទេ ស្ថិត​នៅ​​អនុ​វិទ្យាល័យ​មួយ​កាលពី​ខែមេសា​ ទើប​​​ពេល​នេះត្រូវ​បាន​តុលាការ​​សម្រេ​ច​ក្តី​ ។

តាម​ការ​រាយការណ៍​របស់​តុលាការ​បាន​ឲ្យ​ដឹង​ថា ជនល្មើស ​ឈ្មោះ Zhao Zewei បាន​ចាក់​សម្លាប់​ក្មេង​ៗ​សិស្សសាលា​ទាំង​មិន​ស្គាល់​ជា​នរណា​​ គឺ​ដោយសារ​តែ​ខឹង​ចិត្ត​ថា ​មិត្ត​ភក្តិ​ដែល​រៀន​នៅ​សាលា​នេះ ធ្វើបាប​កាល​ពី​១០​ឆ្នាំ​មុន ​។ តុលាការ​បាន​ចាត់​ទុក​ទ​ង្វើ​របស់ Zhao ជា​ទ​ង្វើ​ដែល​មិន​អាច​លើកលែង​បាន ហើយ​ក៏​សម្រេច​កាត់ទោស​ប្រហារជីវិត ​។

នៅ​មុន​ពេល​ធ្វើ​សកម្មភាព Zhao បាន​ទិញ​កាំបិតតាម​​អន​ឡាញ​ចំនួន​៥ ហើយ​ដើរមក​ចាំ​នៅ​មុខ​សាលា ​ក្នុង​សង្កាត់ Mizhi ដែល​ខ្លួន​ធ្លាប់​ត្រូវ​មិត្ត​ភក្តិធ្វើបាប​ កាលពី​១០​ឆ្នាំ​មុន ​។ ដោយសារ​តែ​មិនឃើញ​មាន​មនុស្ស​ធ្លាប់​ស្គាល់ គេ​ក៏​យក​កាំបិត​ទៅ​ចាក់​ក្មេង​ៗ ដែល​ដើរ​ចេញពី​សាលា​នៅ​ម៉ោង​៦​ល្ងាច​បង្កឱ្យ​បាត់បង់​ជីវិត​៩​នាក់ និង​របួស​មិន​តិច​ជាង​​១០​នាក់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​មួយ​ខែ​មុនក៏​មាន​ករណី​ស្រ​ដៀង​នេះ​កើតឡើង​ដែរ​។ បុរស​ម្នាក់​បាន​ចាក់​សម្លាប់​​ក្មេង​ពីរ​នាក់ ដែល​ដើរ​ចេញពី​សាលា​បឋម​សិក្សា​។ ប៉ូ​លី​ស​ថា ទ​ង្វើ​ឃាតកម្ម​បែប​នេះ ភាគច្រើន​គឺ​មក​ពី​ជនល្មើស​ធ្លាប់​ត្រូវ​គេ​ធ្វើបាប​កាលពី​នៅ​ក្មេង​៕

អត្ថបទសរសេរ ដោយ