ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីញ៉ូសុំផ្លូវ​ដើម្បីបត់ ស្រាប់តែ​មក​ពីក្រោយពន្លះពេញទំហឹង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជា​បុគ្គលិក​ស្រា​បៀរ​ចេញពី​កម្មវិធី​មិត្តភក្តិ​ក្នុង​ស្ថានភាព​ស្រវឹង​បើក​បរ​ម៉ូតូ​ក្នុងល្បឿន​លឿន​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពីក្រោយ​ចំហៀង​ខាងឆ្វេង​ បណ្តាល​ឱ្យ​ដួល​​ និង​រង​របួស​ខ្លួនឯង ។ ហេតុការណ៍​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​១០ ខែកក្កដា នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ ទល់មុខ​នឹង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជា​បុគ្គលិក​ស្រា​បៀរ​ចេញពី​កម្មវិធី​មិត្តភក្តិ​ក្នុង​ស្ថានភាព​ស្រវឹង​បើក​បរ​ម៉ូតូ​ក្នុងល្បឿន​លឿន​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ពីក្រោយ​ចំហៀង​ខាងឆ្វេង​ បណ្តាល​ឱ្យ​ដួល​​ និង​រង​របួស​ខ្លួនឯង ។ ហេតុការណ៍​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​១០ ខែកក្កដា នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ ទល់មុខ​នឹង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ​(​ពេទ្យ​រុ​ស្ស៊ី​) សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​។

តាម​សម្តី​អ្នកបើកបរ​ម៉ូតូ​បង្ក​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១B-៥២១៥ បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​ចេញពី​កម្មវិធី​ជួបជុំ​មិត្តភក្តិ​នៅ​ហាង​មួយ​កន្លែង ពេល​ចប់​ក៏​បាន​បើកបរ​ម៉ូតូ​ និង​មាន​ឌុ​ប​មិត្តភក្តិ​ម្នាក់​ទៀត​ត្រឡប់​ទៅ​ផ្ទះ​នៅ​ខណ្ឌទួលគោក ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​អោយ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​តែ​ម្តង ធ្វើ​អោយ​គាត់ ​និង​មិត្តភក្តិ​រួម​ដំណើរ​ម្នាក់​ទៀត រង​របួស​បែក​មុខ​ បែក​មាត់​។

ចំណែក​អ្នក​បើក​ម៉ូតូ​រង​គ្រោះ ម៉ាកយ៉ាម៉ាហា​ ហ្វីណូ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១AG-​៤៨៩៥ បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១​តែ​ម្នាក់ឯង ស្រប​ទិស​គ្នា​ជាមួយ​ភាគី​ម៉ូតូ​ម៉ាក​ស្គូ​ពី លុះ​មក​ដល់​ជិត​កន្លែង​កើតហេតុ​គាត់​បាន​ស៊ី​ញ៉ូ​សុំ​ផ្លូវបត់​ឆ្វេង ស្រាប់តែ​ភ្លាម​នោះ​ខាង​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ស ដែល​បើកបរ​ដោយ​បុរស​ម្នាក់ និងបុរស​​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​ក្នុង​ស្ថានភាព​ស្រវឹង បាន​បើក​យ៉ាង​លឿន​មក​ពីក្រោយ ហើយ​បើក​ជែង​ខាងឆ្វេង ក៏​ប៉ះ​គ្នា​ជាមួយ​ម៉ូតូ​គាត់​បណ្តាល​អោយ​ដួល​ម៉ូតូ​ទាំង​ពីរ​គ្រឿងតែម្តង​ ដោយ​ខាង​ម៉ូតូ​ម៉ាក​ស្គូ​ពី​ដួល​បោក​នឹង​ថ្នល់ រង​របួស​បែក​មុខ​បែក​មាត់ ចំណែក​រូប​គាត់​មិន​មាន​រង​របួស​ទេ គ្រាន់តែ​ម៉ូតូរង​ការ​​ខូចខាត​តិចតួច​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​ពីរ​បាន​ចរចារ​សម្របសម្រួល​គ្នា ដោយ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ ខាង​ភាគី​ម៉ូតូ​ហ្វី​ណូ បាន​សុំ​ស្មើគ្នា​ទៅ​ព្យាបាល​របួស និង​ជួសជុល​ម៉ូតូ​រៀង​ៗ​ខ្លួន ហើយ​ភាគី​ខាង​ម៉ូតូ​ស្គូ​ពី​ក៏​យល់ព្រម​បញ្ចប់រឿង ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ជំនាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ