ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេចជាង៥ឆ្នាំ… ដើរមកចូលគុក​វិញខ្លួនឯង

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ ជន​ម្នាក់​ដែល​តុលាការ​កាត់ទោស​កំបាំង​មុខ ​ឱ្យ​ជាប់ពន្ធ​គារ​រយ​:​ពេល​១​ឆ្នាំ​ពី​បទ «​ប្រទូស្ដ​កេរ្តិ៍​​ខ្មាស់​» ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់នៃ​ស្នងការដ្ឋាន​ខេត្តចាប់ខ្លួន​តាម​ដីកា​របស់​តុលា ការ ​កាល​ពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​១២​ ក​ក្ក​ដា ខណ​:​កំពុង​សម្ងំ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​…

​ខេត្តបាត់ដំបង ​៖ ជន​ម្នាក់​ដែល​តុលាការ​កាត់ទោស​កំបាំង​មុខ ​ឱ្យ​ជាប់ពន្ធ​គារ​រយ​:​ពេល​១​ឆ្នាំ​ពី​បទ «​ប្រទូស្ដ​កេរ្តិ៍​​ខ្មាស់​» ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់នៃ​ស្នងការដ្ឋាន​ខេត្តចាប់ខ្លួន​តាម​ដីកា​របស់​តុលា
ការ ​កាល​ពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​១២​ ក​ក្ក​ដា ខណ​:​កំពុង​សម្ងំ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ ​ស្ថិត​ក្នុងភូមិ​បាណ​ន់ ឃុំ​ក​ន្ទឺ​២ ស្រុក​​បាណ​ន់ ក្រោយ​ពី​ប្រព្រឹត្ត​បទល្មើស ហើយ​រត់ចោលស្រុក​អស់​រយ​:​ពេល​ជាង​៥​ឆ្នាំ​កន្លង​ទៅ​ ។​

លោក​កង សុ​ផា​ណ្ណា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់បាន​ឲ្យ​ដឹង​ថា កម្លាំង​ផ្នែក​អនុវត្ត​ដីកា​របស់​លោក​បាន​ សហការ​ជាមួយ​កំលាំង​អធិការ​ស្រុក​បាណ​ន់ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត បាន​ចុះ​អនុវត្ត​ដីកា​ចាប់ខ្លួន​ជន​ម្នាក់​ឈ្មោះ​ហៀ​ប វិត ហៅ​ឆើ​ញ ​​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​ខាងលើ ​។

លោក​បាន​ប្រាប់​ថា ជន​នេះ ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​​ចាប់​ឃុំខ្លួន លេខ​១៤៥ ចុះ​ថ្ងៃ​ទី​២៧​ ឧសភា​២០១៦ ដោយ​ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​ខេត្ត​ លោក​ធ្ធាំ ប៊ុ​ណ្ណា​ ។ លោក​កង សុ​ផា​ណ្ណា បាន​បញ្ជាក់​
ថា ជន​នេះ​ ត្រូវ​បាន​តុលាការ​កាត់ទោស​កំបាំង​មុខ និង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​១​ឆ្នាំ​ពី​បទ
«​ប្រទូស្ដ​​​កេរ្តិ៍​ភេទ» ​ដែល​ជន​នេះ​បាន​ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០១៣ តែ​បាន​រត់គេច​ខ្លួន​ទៅ​នៅ​ប្រទេស​ថៃ លុះ​ត្រឡប់​ចូល​ស្រុក​វិញ​បាន​១​ខែ ​ទើបត្រូវ​ចាប់ខ្លួន​តែ​ម្ដង​។​

​បើ​យោង​តាម​ដីកា​បង្គាប់ឱ្យ​ចាប់​_​ឃុំខ្លួន របស់​ចៅក្រម​ជំនុំ​ជំ​រះ​លោក​ធ្ធាំ ប៉ុណ្ណា អម​សាលាដំបូង​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ទណ្ឌិត​ឈ្មោះ​ហៀ​ប វិត ហៅ ឆេ​ី​ញ បាន​ប្រព្រឹត្ត​បទល្មើស​(​បៀតបៀន​ផ្លូវភេទ​) ទៅ​លើ​ក្មេងស្រីអាយុ១០ម្នាក់​ កាលពី​ថ្ងៃ​ទី​១៣ ​កុម្ភ​: ២០១៣ នៅ​ក្នុងភូមិ-ឃុំ របស់​ខ្លួន​។ ក្រោយ​កើតហេតុ​ជន​នេះ​បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​រហូត​មក​។ ប៉ុន្តែ​ទំនង​ស្មានថា សំណុំរឿង​នេះ​ត្រូវ​បាន​គេ​បំ​ភេ​ច​ឬ​ចប់​សព្វគ្រប់​ហើយ ទើប​សម្រេច​វិល​ចូល​ស្រុក​វិញ​បាន​មួយ​ខែ​ក៏​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ​តែ​ម្ដង​ទៅ​។​

អត្ថបទសរសេរ ដោយ