ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​តេជគុណ​សុវណ្ណ​ជោតិ​បណ្ឌិត​ខឹ​ម សម្បត្តិ​ផ្តល់​អំណោយ​ក្រសួង​ធ​ម្មា​ការ និង​សាសនា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​ចំនួន​៤​លាន​រៀល​ត្រូវ​បាន​ព្រះ​តេជគុណ​សុវណ្ណ​ជោតិ​បណ្ឌិត​ខឹ​ម សម្បត្តិ ប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​ធ្វើ​ពិធី​ប្រគល់​ជួន​ដល់​ក្រសួង​ធ​ម្មា​ការ និង​សាសនា ។ ពិធី​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​ចំនួន​៤​លាន​រៀល​ត្រូវ​បាន​ព្រះ​តេជគុណ​សុវណ្ណ​ជោតិ​បណ្ឌិត​ខឹ​ម សម្បត្តិ ប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​ធ្វើ​ពិធី​ប្រគល់​ជួន​ដល់​ក្រសួង​ធ​ម្មា​ការ និង​សាសនា ។ ពិធី​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្នុង​វត្ត​ញាណ​រង្សី ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

ដោយ​មានការ​អញ្ជើញ​ចូលរួម​ទទួល​ពី​លោក ញ៉ែ​ម វ៉ា​លី អនុប្រធាន​អចិ​ន្ត្រៃ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ជា​តំណាង​ក្រសួង ធម្មការ និង​សាសនា និង​ប្រគល់​ដោយ​ព្រះ​តេជគុណ​ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ បណ្ឌិត​ខឹ​ម សម្បត្តិ ព្រះប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​ព្រមទាំង​មានការ​ចូលរួម​ពី​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ផង​ដែរ ។ ក្នុង​ឱកាស​នោះ​លោក​ញ៉ែ​ម វ៉ា​លី ក៏​បាន​កោតសរសើរ​ដល់​ព្រះ​តេជគុណ បណ្ឌិត​ខឹ​ម សម្បត្តិ ដែល​តែងតែបាន​ជួយ​ជ្រោមជ្រែង និង​នាំ​អំណោយ​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះជា​បន្តបន្ទាប់ ។ ជា​ពិសេស​ទៀត​ព្រះ​អង្គ​បាន​ផ្តល់​អំណោយ​ជា​បន្តបន្ទាប់​ដល់​អនុ​សាខា កាកបាទក្រហមកម្ពុជា​តាម​បណ្តា​ខណ្ឌ និង​បណ្តា​ក្រសួង​មន្ទីរ​នានា ដើម្បី​នាំ​បន្ត​យក​ទៅ​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ​ក្នុង​នាម​មនុស្សធម៌​បំផុត ។

លោក​បាន​សន្យា​ថា នឹង​នាំ​អំណោយ​នេះ​យក​ទៅ​ប្រគល់​ដល់​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​ចាត់ចែង​នាំ​យក​ទៅ​ចែក​ជួន​ដល់​ជន​រង​គ្រោះ​បន្ត​ទៀត ។ ព្រះ​តេជគុណ​ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ បណ្ឌិត ខឹ​ម សម្បត្តិ ព្រះប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​បាន​មាន​សង្ឃដីកា​ថា អំណោយ​ទាំងនេះ​បាន​មក​ពី​ការ​ចូលរួម​ពី​ពុទ្ធបរិស័ទ និង​សប្បុរសជន​នានា​ដែល​បាន​ផ្តល់​តាម​រយៈ​សហគមន៍ ហើយ​ព្រះ​អង្គ​ក៏​បាន​ចាត់ចែង​ប្រគល់ ក្រសួង​ធម្មការ និង​សាសនា​នោ​ពេល​នេះ ។

ព្រះ​តេជគុណ​ក៏​បាន​មាន​សង្ឃដីកា​បន្ត​ទៀត​ថា ការ​ចូលរួម​បម្រើ​មនុស្សធម៌​បាន​នូវ​បុណ្យ​កុសល​ច្រើន​ណាស់ ។ ម្យ៉ាងទៀត​វា​ជា​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​រង​គ្រោះ​ដែល​កំពុង​តែ​ជួប​ប្រទះ​នូវ​ការ​ខ្វះខាត​ជីវភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ