ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ជា​បុញ្ញ​ខេត្ត​នៃ​បរិស័ទ

5 ឆ្នាំ មុន

មាតិកា​ធម៌​៧​ប្រការ​លើក​កិត្តិយស​ដល់​ភិក្ខុ​អ្នក​ប្រតិបត្តិ និង​បាន​ជាទី​រាប់អាន​រួម​នឹង​បានជា​ស្រែបុណ្យ​នៃ​មហាជន​ទូទៅៈ ១-​ន លាភកា​មោ មិន​ប្រាថ្នា​លាភ​ហួសហេតុ ២-​ន សក្ការ​កា​មោ មិន​ប្រាថ្នា​សក្ការៈ​យ៉ាង​ងប់ងុល ៣-​ន អនវ​ញ្ញត្តិ​កា​មោ…

មាតិកា​ធម៌​៧​ប្រការ​លើក​កិត្តិយស​ដល់​ភិក្ខុ​អ្នក​ប្រតិបត្តិ និង​បាន​ជាទី​រាប់អាន​រួម​នឹង​បានជា​ស្រែបុណ្យ​នៃ​មហាជន​ទូទៅៈ

១-​ន លាភកា​មោ មិន​ប្រាថ្នា​លាភ​ហួសហេតុ

២-​ន សក្ការ​កា​មោ មិន​ប្រាថ្នា​សក្ការៈ​យ៉ាង​ងប់ងុល

៣-​ន អនវ​ញ្ញត្តិ​កា​មោ មិន​ប្រកាន់ខ្លួន មិន​ឆ្មើងឆ្មៃ

៤-​ហិរិ​មា មាន​ហិរិ មាន​សេចក្តី​ខ្មាស​បាប ស្គាល់​បុណ្យ​បាប

៥-​ឱត្ត​ប្បី មាន​ឱត្តប្បៈ ស្លុត​ខ្លាច​នឹង​អំពើអាក្រក់

៦-​អ​និ​ស្សុ​កី មិន​មាន​សេចក្តី​ច្រណែនឈ្នានីស

៧-​អ​មច្ឆរី មិន​មាន​សេចក្តី​កំណាញ់​ស្វិត ។

ធម៌​ទាំង​៧​ប្រការ​នេះ​មាន​ក្នុង​ភិក្ខុ​អង្គ​ណា ព្រះសង្ឃ​អង្គ​នោះ​នឹង​រស់នៅ​ប្រកបដោយ​កិត្តិយស និង​បានជា​ទីស្រឡាញ់​រាប់អាន​ពី​ជំនុំ​សង្ឃ និង​ពុទ្ធបរិស័ទ​គ្រប់​ទិស​ទី ។