ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួលេខនេះ អាច​ចាត់ទុកថា ជាសញ្ញាអាសន្ន​សម្រាប់ពលរដ្ឋរស់តាមដងសង្កែ…!

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ដោយសារ​ភ្លៀង​ធ្លាក់​ជោក​ជាំ​ជា​បន្តបន្ទាប់ ​នៅ​ប៉ែក​​ខាង​លើនៃ​ដងស្ទឹង​សង្កែ​ នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​​នេះ ជា​ពិសេស​នៅ​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ នៅ​តំបន់​ស្រុក​សំឡូត បាន​ធ្វើ​ឱ្យ​​ទឹកស្ទឹង​សង្កែ​ឡើង​កម្ពស់​ជាង​​១២​ម៉ែត្រ​ហើយបើ​គិត​ត្រឹម​​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១២​ កក្កដា ​នេះ ដែល​មន្ត្រី​ជំនាញ​អាច​ចាត់​ទុក​ថា…

ខេត្តបាត់ដំបង​៖ ដោយសារ​ភ្លៀង​ធ្លាក់​ជោក​ជាំ​ជា​បន្តបន្ទាប់ ​នៅ​ប៉ែក​​ខាង​លើនៃ​ដងស្ទឹង​សង្កែ​ នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​​នេះ ជា​ពិសេស​នៅ​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ នៅ​តំបន់​ស្រុក​សំឡូត បាន​ធ្វើ​ឱ្យ​​ទឹកស្ទឹង​សង្កែ​ឡើង​កម្ពស់​ជាង​​១២​ម៉ែត្រ​ហើយបើ​គិត​ត្រឹម​​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១២​ កក្កដា ​នេះ ដែល​មន្ត្រី​ជំនាញ​អាច​ចាត់​ទុក​ថា នេះ​ជា​សញ្ញា​​អាសន្ន​មួយ ​ដែល​ពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង​សង្កែ​ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន ​។


មន្ត្រី​ជំនាញ​ធនធាន​ និង​ឧតុនិយម​ខេត្ត ដែល​បាន​ចុះ​តាមដាន​កម្ពស់​ទឹកស្ទឹង​សង្កែ​ជា​ប្រចាំ​បាន​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២​ កក្កដា​ នេះ ​ទឹកស្ទឹង​សង្កែ​បាន​ឡើង​កម្ពស់​ដល់​ទៅ​ជាង​១២​ម៉ែត្រ​ហើយ​។ នេះ​ជា​ការ​ផ្ដល់​សញ្ញា​អាសន្ន​ជាបឋម​មួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ​ ឱ្យ​​មានការ​ប្រុង​ប្រយ័ត្ន​ ។ ជា​ពិសេស​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ប៉ែក​ខាងក្រោម​ៗ​នៃ​ដងស្ទឹង​សង្កែ​(​ស្រុក​ឯក​ភ្នំ​)​។

មន្ត្រី​រូប​នេះ​​បាន​ប្រាប់​ថា ទឹកស្ទឹង​សង្កែ​នឹង​ឡើង​កាន់តែ​ខ្លាំង​ជាង​នេះ​ទៀត ​ប្រសិនបើ​ប៉ែក​ខាងលើ នៃ​ដង​ស្ទឹង​នេះ​នៅ​តែ​បន្ត​មាន​ភ្លៀង​ធ្លាក់​។ ជា​ពិសេស​នៅ​តំបន់​ស្រុក​រតន​មណ្ឌល ស្រុក​បាណ​ន់ ឬ​នៅ​តំបន់​ព្រំដែន​ខ្មែរ​,​ថៃ នៅ​ស្រុក​សំឡូត​៘

កាលពី​ថ្ងៃ​ទី​១១​ កក្កដា ក្រសួង​ធនធាន ​និង​ឧតុនិយម បាន​ឲ្យ​ដឹង​តាម​រយះ​ៈបណ្ដាញ​សង្គម​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​កម្ពស់​ទឹកស្ទឹង​សង្កែ​នេះ​ដែរ​​ថា បរិមាណ​ទឹកភ្លៀង​ ដែល​បាន​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​តំបន់​ព្រំដែន​កម្ពុជា​,​ថៃ ក្នុងភូមិ​សាស្ត្រ​ស្រុក​សំឡូត ខេត្តបាត់ដំបង បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​អាង​ពហុ​បំណង ដែល​ស្ថិត​នៅ​ស្រុក​រតន​មណ្ឌល កើនឡើង​យ៉ាង​គំហុក​នៅ​ថ្ងៃ​ទី​១១ ​កក្កដា​ នេះ ​។ ដោយសារ​តែ​កម្ពស់​ទឹក​នៅ​អាង​ពហុ​បំណង​ឡើង​កាន់តែ​ខ្លាំង មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​សហការ​ជាមួយ​ក្រុមហ៊ុន​សាងសង់​របស់​ចិន ធ្វើ​ការ​បើកទ្វា​រ​ទឹក​ទាំង​៧​ប្រឡោះ ដើម្បី​រំដោះ​ទឹក​មួយ​ផ្នែក​តាម​ដងស្ទឹង​សង្កែ ទៅ​កាន់​ប្រព័ន្ធ​ធារាសាស្ត្រ
«ក​ង្ហ​ត» ​នៅ​ក្នុងស្រុក​បាណ​ន់ សម្រាប់​ផ្គត់ផ្គង់​បន្ត​ដល់​ការ​បង្កបង្កើន​ផល​របស់​កសិករ និង​មួយ​ផ្នែក​ទៀត​ទម្លាក់​តាម​ដងស្ទឹង​សង្កែ សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស​របស់​ប្រជាពលរដ្ឋ​នៅ​ផ្នែ​កាង​ក្រោម​។

ជាមួយនឹង​ជំនន់​ទឹកភ្លៀង​តាម​ដងស្ទឹង​សង្កែ​នេះ​ដែរ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្រុក​សំឡូត​បាន​ឲ្យ​ដឹង​ដែរ​ថា អាកាសធាតុ​នៅ​ស្រុក​សំឡូត នា​ព្រឹក​ថ្ងៃ​ទី​១២​កក្កដា​នេះ នៅ​តែ​បន្ត​អ័​ព្វ​អ៊ួ​រ​នៅឡើយ តែ​មិន​ទាន់​មាន​តំណក់​ទឹកភ្លៀង​ទេ ​។


អត្ថបទសរសេរ ដោយ