កៀរគ្នា!…មួយ​​ក្រឡាប់​ចូល​ទឹក មួយ​​ទៀត​​គេច​លឿន​ដូច​ព្យុះ


រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​ជែង​កៀរ​រថយន្ត​កុងតឺន័រ​ដឹក​ស៊ីម៉ង់ត៍​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​រថយន្ត​កុងតឺន័រ​ដឹកស៊ីម៉ង់ត៍​​ក្រឡាប់​ធ្លាក់​ចូល​ទឹក​នៅ​តាម​ចិញ្ចើម​ផ្លូវ ចំណែក​រថយន្ត​កុងតឺន័រ​បង្ក​បើក​រត់គេច​បាត់​ស្រមោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១២ ខែកក្កដា​ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​ទំនុប​កប់​ស្រូវ​ទល់មុខ​ប៉ុស្តិ៍​២៤ សង្កាត់​សំរោង​ក្រោម ស្ថិត​នៅ​ភូមិ ស្រែ​តេជៈ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ដែល​ក្រឡាប់​ធ្លាក់​ចូល​ទឹក ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PSHN-០១៥១ បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​បើករថយន្ត​កុងតឺន័រ​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា រថយន្ត​កុងតឺន័រ​របស់​គាត់​ជា​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ពី​កំពង់សោម​យក​ទៅ​ដាក់​នៅ​ម្តុំ​ព្រែក​ព្នៅ មុន​ពេល​កើតហេតុ​ហេតុ គាត់​​បាន​បើកបរ​រថយន្ត​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ខាងលើ ដោយ​បើក​តិច​ៗ​ បន្ទាប់​មក​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​បើក​ក្នុង​ទិស​ដៅ​ស្របគ្នា​បាន​បើក​ជែង​កៀរ​ផ្នែក​ខាងស្តាំ ហើយ​គាត់​បាន​បួង​ចង្កូត​ទៅ​ផ្នែក​ខាងស្តាំ​បណ្តាល​ឱ្យ​ធ្លាក់​ផ្លូវ​ហើយ​ក្រឡាប់​ចូល​ទឹក​តែ​ម្តង សំណាងល្អ​មិន​មាន​រង​របួស ។

បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​មួយ​រូប​បានអោយ​ដឹង​ថា គាត់​បានឃើញ​រថយន្ត​កុងតឺន័រ​រង​គ្រោះ​ខាងលើ​ត្រូវ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​បើក​ជែង​កៀរ​ពិតប្រាកដ​មែន ហើយ​នៅ​ពេល​ភ្លាម​ៗ​នោះ​គាត់​បាន​បើក​ម៉ូតូ​ដេញ​ដែរ តែ​ដេញ​មិន​ទាន់​ ដោយ​រថយន្ត​បង្ក​ខាងលើ​បើក​លឿន​ពេក​។

ក្រោយ​ពេល​កើតហេតុ មិន​មាន​ខូចខាត​ដល់​សម្បត្តិ​សាធារណៈ​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ហៅ​តំណាង​ខាង​ក្រុមហ៊ុន​ដើម្បី​ស្ទូច​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ